ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​តាម​ផ្លូវ​ហ៊ុយ​ដី​ជុក​គួរតែ​ចាត់ការ​ឱ្យ​រាងចាល​ម្តង​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុង​សិរី​សោភ័ណ និង​ចាត់វិធានការ​ចំពោះ​រថយន្ត​ដឹក​ដី​ចូល​ក្រុង​បណ្តាល​ជ្រុះ​ដី​តាម​ផ្លូវ និង​ដាក់​ចោល​សំរាម​ចោល​ប៉ះពាល់​បរិស្ថាន និង​អនាម័យ​ដែល​លើក​ឡើង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​សាលាក្រុង​សិរី​សោភ័ណ ។…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុង​សិរី​សោភ័ណ និង​ចាត់វិធានការ​ចំពោះ​រថយន្ត​ដឹក​ដី​ចូល​ក្រុង​បណ្តាល​ជ្រុះ​ដី​តាម​ផ្លូវ និង​ដាក់​ចោល​សំរាម​ចោល​ប៉ះពាល់​បរិស្ថាន និង​អនាម័យ​ដែល​លើក​ឡើង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​សាលាក្រុង​សិរី​សោភ័ណ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​មាន​ប្រសាសន៍​លើក​ឡើង​ថា រយៈពេល​កន្លង​មក​តាម​ដងផ្លូវ​ទីប្រជុំជន​ក្រុង​សិរី​សោភ័ណ​ឃើញ​មាន​រថយន្ត​ដឹក​ដី​ព្រោងព្រាត​ចេញចូល​ឆ្លងកាត់​ក្រុង​ហើយ​បណ្តាល​ជ្រុះ​អាចម៍ដី​លើ​ផ្លូវ​ធ្វើ​អោយ​ប៉ះពាល់​សណ្តាប់ធ្នាប់​ហើយ​ប្រឈម​គ្រោះ​ដោយ​អាចម៍ដី​ជ្រុះ​លើ​ផ្លូវ​បណ្តាល​ម៉ូតូ​រអិល​ដួល​គ្រោះថ្នាក់​កើតឡើង​គ្រប់ពេល ។

លោក​បាន​តឿន​រំលឹក​ដល់​ម្ចាស់​ឡាន​ដឹក​ដី​ដែល​ឆ្លងកាត់​ក្រុង​ត្រូវ​គ្រប និង​បិត​បាំង​អោយ​បាន​ជិត​មិន​ត្រូវ​អោយ​ជ្រុះ​អាចម៍ដី​តាម​ផ្លូវ​មាន​ឃើញ​មាន​កើតឡើង​សុំ​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ឃាត់​រថយន្ត​ទុក​ហើយ​ត្រូវ​ចាត់ការ​តាម​ច្បាប់ ព្រោះ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ជា​ច្រើន​លើក​មក​ហើយ​ចំពោះ​រថយន្ត​ដឹក​ដី​ឆ្លងកាត់​ក្រុង ។

លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​បញ្ជាក់​ថា បញ្ហា​អនាម័យ​សំរាម​តាម​ដងផ្លូវ និង​ផ្ទះផ្សារ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​ម្ចាស់​ផ្សារ​ត្រូវ​រៀបចំ​អនាម័យ​អោយ​បាន​ល្អ​មិន​ត្រូវ​អោយ​មាន​សំរាម​ចោល​ពាស​វាល​ពាស​កាល​ធ្វើ​ប៉ះពាល់​បរិស្ថាន និង​អនាម័យ​ទាំងអស់​គ្នា ដើម្បី​អោយ​ក្រុង​សិរី​សោភ័ណ​មាន​សោភ័ណ​ភាពល្អ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​និង​បរិស្ថាន​ល្អ​នេះ​ជា​មុខមាត់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ