ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖​ ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​នឹង​មាន​សង្គ្រាម…

5 ឆ្នាំ មុន
  • កំពត

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ទស្ស​ទាយ​ថា ​នៅ​ក្នុង​ប្រទេស​វ៉េ​ណេស៊ុ​យ​អេ​ឡា​ នឹង​កើត​មាន​​សង្គ្រាម​ជា​មិន​ខាន​ នៅ​ពេល​ខាង​មុខ​នេះ ​។ ការ​លើក​ឡើង​នេះ…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ទស្ស​ទាយ​ថា ​នៅ​ក្នុង​ប្រទេស​វ៉េ​ណេស៊ុ​យ​អេ​ឡា​ នឹង​កើត​មាន​​សង្គ្រាម​ជា​មិន​ខាន​ នៅ​ពេល​ខាង​មុខ​នេះ ​។ ការ​លើក​ឡើង​នេះ ​ខណៈ​ដែល​សម្តេច​តេ​ជោ បាន​ស្នើ​សុំ​ដល់​ថៅកែ​រោងចក្រ​ ព្រមទាំង​កម្មករ-​កម្មការិនី រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​របស់​ប្រទេស​។ គ្មាន​សន្តិភាពមិន​អាច​មានការ​អភិវឌ្ឍ​បាន​ទេ​ ។

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នា​ព្រឹក ​ថ្ងៃ​ទី​២៥​ មក​រា នេះ ​​ក្នុងខេត្ត​​កំពត ​សម្តេច​ក៏​បាន​លើក​ឡើង​សម្តេច​មិន​យល់​ករណី​ ដែល​កំពុង​កើត​មាននៅ​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ប្រធានាធិបតី​ ដែល​ជាប់​ឆ្នោត​ហើយ ​កំពុង​កាន់​តំណែង អីលូវ​​បែ​រជាសហ​រដ្ឋអា​មេ​រិ​ក និង​ប្រទេសមួយ​ចំនួន​ បាន​ប្រកាស​ទទួល​ស្គាល់​​មេ​បក្ស​ប្រឆាំង ​ធ្វើ​ជា​ប្រធានាធិបតី ដោយ​ស្បថ​ខ្លួនឯង​​ចូល​កាន់តំណែង​ទៅ​វិញ​ ។ ​សម្តេច​ក៏​បាន​ទស្ស​ទាយ​ថា ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ នឹង​មាន​សង្គ្រាម​កើតឡើង​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា​​ «ខ្ញុំ​អាច​ទស្ស​ទាយ​ថា ​ប្រទេស​នេះ​នឹង​មាន​សង្គ្រាម​ជា​មិន​ខាន​ព្រោះថា ប្រធានាធិបតី​នៅ​ក្នុង​តំណែង​គាត់​នឹង​មិន​ដកថយទេ​ ។ នឹង​វ៉ៃ​គ្នា ហេតុ​អី​បានជា​មាន​រឿង​នេះ ​កើតឡើងប្រវត្តិសាស្ត្រ​លើ​ពិភពលោក​ មិន​ដែល​មានរឿង​បែប​នេះ​កើតឡើង​ ។ មេ​បក្ស​ប្រឆាំង​ដែល​មិន​ចូលរួម​បោះ​ឆ្នោត បែរ​ត្រូវ​គេ​ប្រកាស​ទទួលស្គាល់​ជា​ប្រធានាធិបតី ហើយ​អានោះ​មុខ​ក្រាស​ទៀត ស្បថ​ចូល​កាន់​តំណែង​ម្នាក់ឯង ខ្លួនឯង»​ ។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ​នៅ​កម្ពុជា​មិន​អាច​មាន​ករណី​នេះ​កើតឡើងនោះ​ទេ ។ សម្តេច​​ថា​៖«​តិច​កម្ពុជា​មាន​ករណី​នេះ​កើតឡើង បាន​តាស៎​! សាកល​មើលទៅ ប្រកាស​អ្នក​ណាមួយ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទៅ ជំនួស​ឲ្យ​ព្រះមហាក្សត្រ​កម្ពុជា ទៅ ។​ នៅ​ឯណោះ សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ប្រកាស​ជំនួស ប្រជាជន​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា អស់ឆ្ងល់​តែ​ម្តង​។ ត្រង់​នឹង​ហើយ​ដែល​ខ្ញុំ​ទាមទារ​ឲ្យ​មាន​ការ​ប្រ​យ័ត្ន​ប្រហែង​ចំពោះ​សន្តិ​ភា ព​របស់​កម្ពុជា ។​ មិន​ឲ្យ​បរទេស​លូកដៃ​ជាមួយ​អ្នក​ដែល​នៅ​ខាងក្នុង ប្រទេស​ដែល​មាន​បំណង ចង់​បំផ្លាញ​នូវ​សន្តិភាព​ដែល​យើង​ស្វែង​រកបាន​ដោយ​លំបាក​នោះ​ទេ​»៕​​


អត្ថបទសរសេរ ដោយ