ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ការិយាល័យ​គយ និង​រដ្ឋាករ​ចាំ​យាម​នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ចាំ​យាម មាន​រៀបចំ​ពិធី​ផ្លាស់​ប្តូរ​សមាសភាព​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ក្រោម​អធិបតីភាព​លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន…

ខេត្តកោះកុង ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ចាំ​យាម មាន​រៀបចំ​ពិធី​ផ្លាស់​ប្តូរ​សមាសភាព​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ក្រោម​អធិបតីភាព​លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន អភិបាលរង​ខេត្ត ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង លោក​សំ កុសល ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត គ​ន្ឋ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​-​រដ្ឋាក​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​គយ​ច្រក​ទ្វារ​ចាំ​យាម ស្រែអំបិល ប៉ាក់​ខ្ល​ង រួម​នឹង​មន្ត្រី​ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា​យ៉ាងច្រើន​កុះករ ។

យោង​តាម​លិខិត​បង្គាប់ការ​របស់​អគ្គនាយកដ្ឋាន​គយ​-​រដ្ឋាករ​កម្ពុជា ត្រូវ​បាន​ផ្លាស់​ប្តូរ ១- លោក នុ​ត លី​
ឆូ​យ ប្រធាន​ការិយាល័យ​ផែស្ងួត ថូ​ល​ខេ​ម​បូ​ឌា អោយមក​បំរើ​ការងារ​ជា​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ។

២-​លោក ថេ​ង ម៉ុង​ហួ​ន ប្រធាន​ការ​យា​ល័យ​គយ​និង​រដ្ឋាករ​ចាំ​យាម អោយមក​បំរើ​ការងារ ជា​អនុប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ។

បន្ទាប់​ពី​បាន​ស្តាប់​មតិ​ផ្តាំផ្ញើ​របស់​គណៈអធិបតី​ដែល​តំណាង​ដោយ​លោក​ផៃ​ធូ​ន ផ្លា​ម​កេស​ន និង​លោក សំ កុសល រួច​មក លោក នុ​ត លី​ឆូ​យ ប្រធាន​ការិយាល័យ គយ​និង​រដ្ឋាករ​ចាំ​យាម​បាន​ឡើង​មាន​ចំណាប់អារម្មណ៍​និង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា រក្សា​ចំណងមិត្តភាព​សាមគ្គីភាព​ផ្ទៃក្នុង ស្ថាប័ន​ពាក់​ព័​ន្ឋ អាជ្ញាធរ​ដែនដី អោយ​បាន​ល្អ​ប្រសើរ​និង​ស្និទ្ធស្នាល ទប់ស្កាត់​និង​បង្ក្រាប​អោយ​បានជា​ស្ថាពរ​នូវ​រាល់​បទល្មើស​គេច​ព​ន្ឋ និង​បទល្មើស​ផ្សេង​ៗ​ទៀត​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខិតខំ​ប្រមូលប្រាក់​ព​ន្ឋ​រាល់​មុខទំនិញ​ឆ្លងកាត់ អោយ​បាន​តាម​ផែនការ​ថ្នាក់លើ​បាន​កំណត់​មួយ​រយ​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ