ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១​នាក់ របួសធ្ងន់​ស្រាល​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៤ ខែមករា ឆ្នាំ​២០១៩​កើតឡើង​១០​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៤​នាក់ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៤ ខែមករា ឆ្នាំ​២០១៩​កើតឡើង​១០​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៤​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, ស្រវឹង​១​លើក​, ងងុយដេក​២​លើក ។ ស្លាប់​សរុប​១​នាក់ ម៉ូតូ​ស្លាប់​១​នាក់​(​ពាក់មួក​១​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​គោ​យន្ត​១​លើក​, រថយន្ត​ធំ​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​១​លើក​,​គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៤​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​កែប​១​លើក​ស្លាប់​១​នាក់​, ខេត្តកំពត​២​លើក​របួស​២​នាក់​, ខេត្តតាកែវ​១​លើក​របួស​៣​នាក់​និង​ភ្នំពេញ​២​លើក​របួស​៤​នាក់​(​ស្រី​១​នាក់​) ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៩៦១​គ្រឿង (​ម៉ូតូ​៦៤%) មធ្យោបាយ​ល្មើស​៩៥៣​គ្រឿង​(៨២%) អប់រំ​២៨៩​គ្រឿង​(​ម៉ូតូ​៣០%) មធ្យោបាយ​ពិន័យ​៦៦៤​គ្រឿង​
(​ម៉ូតូ​៩៨%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៤៦​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣០៧០​គ្រឿង អប់រំ​២០៩​គ្រឿង ពិន័យ​ចំនួន​សរុប​៥៧៣​គ្រឿង (​មួក​៣៩៨​គ្រឿង កញ្ចក់​១៤៤​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៣១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ