ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ផ្តល់​ថវិកា​​2.000ដុល្លារ​ដល់​កុមារ​ដុះសាច់​​ភ្នែក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី​​៥ មករា ឆ្នាំ​២០១១ ​លោកឈាង រ៉ា​ ទីប្រឹក្សា​​សម្តេច​​អគ្គ​មហាសេនាបតីតេជោហ៊ុន​ សែន ​​និង​ជា​ប្រធាន​​មន្ទីរពេទ្យកាល់ម៉ែត ​និង​លោកសាយ សេង​លី ប្រធាន​​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ​បាននាំ​យក​ថវិកា​លោក​ជំទាវ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ​ចំនួន​​២.០០០​ដុល្លារ ​ទៅ​ជួយឧបត្ថម្ភ​​​ដល់​កុមារ​បេន មករា ​អាយុ​​​៤​ឆ្នាំ ដែលកើត​​ជំងឺ​ដុះ​សាច់​ភ្នែកឆ្វេង​ម្ខាង​កំពុង​សំរាកព្យាបាល​​​​នៅ​​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​-​សូវៀត

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី​​៥ មករា ឆ្នាំ​២០១១ ​លោកឈាង រ៉ា​ ទីប្រឹក្សា​​សម្តេច​​អគ្គ​មហាសេនាបតីតេជោហ៊ុន​ សែន ​​និង​ជា​ប្រធាន​​មន្ទីរពេទ្យកាល់ម៉ែត ​និង​លោកសាយ សេង​លី ប្រធាន​​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ​បាននាំ​យក​ថវិកា​លោក​ជំទាវ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ​ចំនួន​​២.០០០​ដុល្លារ ​ទៅ​ជួយឧបត្ថម្ភ​​​ដល់​កុមារ​បេន មករា ​អាយុ​​​៤​ឆ្នាំ ដែលកើត​​ជំងឺ​ដុះ​សាច់​ភ្នែកឆ្វេង​ម្ខាង​កំពុង​សំរាកព្យាបាល​​​​នៅ​​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​-​សូវៀត ។
​លោកឈាង រ៉ា បានមាន​ប្រសាសន៍​ថា ​ដោយសារ​​លោកជំទាវ​​ប៊ុន រ៉ានី ហ៊ុន សែន ​មាន​ការ​​អាណិតអាសូរ​​ចំពោះ​កុមារ​​បេន​ មករា ដែល​​មាន​​ជំងឺ​មហារីក​លើ​គ្រាប់​​ភ្នែក ​ក៏​ដូចជា​មានការ​អាណិតអាសូរ​​ដល់ឪ​ពុក​​​ម្តាយកុមារានេះ​ផង​នោះ​ ទើប​លោក​ជំទាវ​​ឧបត្ថម្ភ​​ថវិកា​ដល់​កុមារា​​រូបនេះ​ចំនួន​២.០០០​ដុល្លារ​​ សំរាប់ព្យាបាល​​ជំងឺ ។

បន្ទាប់​ពីបានទទួល​ថវិកាដ៏ច្រើន​​សន្ធឹក​សន្ធាប់​​​ពីលោកជំទាវ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​តាមរយៈ​លោក​​ឈាង រ៉ា ​ប្រធាន​មន្ទីរពេទ្យ​​កាល់​ម៉ែត ឪពុក​ម្តាយរបស់​​ក្មេងប្រុស​នេះ​​បានថ្លែង​អំណរ​គុណ​​ដល់​លោកជំទាវ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ដែល​លោកជំទាវ​​មានទឹកចិត្ត​​អាណិត​អាសូរ​​ដល់​កូនប្រុស​របស់គាត់​​ ព្រមទាំង​​រូបគាត់​ផ្ទាល់​ផង​ដែរ ។ ​ពួកគាត់​​សូម​បួង​សួង​ និង​ជូនពរ​ដល់​លោកជំទាវ​បណ្ឌិត​​ប៊ុន​ រ៉ានី ហ៊ុន សែន ​និង​គ្រូ​ពេទ្យ​​ទាំង​អស់ ​​​សូម​ជួប​ប្រទះ​​នូវពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ៕