ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​មែន​ៗ អន្តរាគមន៍​នៅ​គុក​PJ​លែង​ទាំង​យប់​…​ថៅកែ​និង​គ្រូពេទ្យ​«​ឌែ​ម៉ូ​គ្លីនិក​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ទីបំផុត ​​បាន​ដោះ​លែងចេញពី​ពន្ធនាគារហើយ កាលពី​យប់​ថ្ងៃ​ទី​២៤ ​មករា ​លើអ្ន​កស្រី ហូ​វ ដា​ណេ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ទីបំផុត ​​បាន​ដោះ​លែងចេញពី​ពន្ធនាគារហើយ កាលពី​យប់​ថ្ងៃ​ទី​២៤ ​មករា ​លើអ្ន​កស្រី ហូ​វ ដា​ណេ ជាថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស «ឌែ​ម៉ូ​គ្លីនិក» រួមទាំង​​ស្ត្រី​ឈ្មោះពៅ ស៊ី​ណាត ជា​អ្នកគ្រូ​ពេទ្យ​ជំនាញ​ខាង​ដេរ​ប្រដាប់​ភេទម្នាក់ទៀត ​។

បើតាមប្រភព​ពី​​ពន្ធនាគារ​បានឱ្យ​ដឹងទៀត​​ថា ​នៅយប់​នោះ គេ​បានឃើញ​មេធាវី​ការពារ​ក្តី​ឱ្យ​​អ្នកស្រី ហូ​វ ដា​ណេ និង​គ្រូពេទ្យ​ជំនាញ​ដេរ​ប្រដាប់​ភេទ បានដើរ​កាន់​ដីកា​ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ យក​ទៅ​ជួប​មន្ត្រី​រដ្ឋបាល​ពន្ធនាគារ​ប៉េ​ហ្ស៊ី ​បន្ទាប់មក​បាន​ដោះ​លែង​​​ទាំង​ពីរ​​ខាងលើ​​តែម្តង ​។

ប្រភព​​បន្ត​ថា បន្ទាប់​ពី​ពន្ធនាគារ​ទទួល​បាន​ដីកា​ដោះ​លែង​ភ្លាម ក៏ត្រូវ​អនុរក្ស​ពន្ធនាគារ​​យក​ដីកា​នោះ​ទៅ​ធ្វើការដោះ​លែង​អ្នកស្រី ហូ​វ ដា​ណេ ជា​បន្ទាន់ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​រុ​ស្សី និង​បាន​ធ្វើការ​ដោះ​លែង ស្ត្រី​ជា​គ្រូពេទ្យ​ដេរប្រដាប់ភេទ​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ទាំង​​យប់ផងដែរ ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៥ មក​រា ២០១៩ លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​អ្នកគ្រូ​ពេទ្យ​ជំនាញ​ខាង​ដេរ​ប្រដាប់​ភេទ​អតិថិជន ដាក់​ពន្ធនាគារ​(​ប៉េ​ហ្ស៊ី​)​ជា​បណ្តោះអាសន្ន​។

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​អ្នកស្រី​ទាំង​ពីរ​នាក់​ខាងលើ យោង​តាម​ការ​ចោទប្រកាន់​ពី​សំណាក់ ស្ថាប័ន​អយ្យការ​។ គួរ​បញ្ជាក់​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ មក​រា ត្រូវ​បាន​កម្លាំង សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​លើ​បណ្តឹង​ថា បាន​គំរាម​បង្ហោះ​រូបភាព​ដេរ​ប្រដាប់​ភេទ អតិថិជន​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​ថ្នូរ នឹង​ការ​ទាមទារ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​។

នា​រសៀល​ថ្ងៃ​ដដែល​នេះ តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ អ្នកស្រី​ទាំង​២​ជា​ផ្លូវការ និង​បាន​រៀប​ចាត់​បញ្ជូន​ទៅ ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាន្ន​។ តំណាង​អយ្យការ​បាន​ចោទប្រកាន់ អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​គ្រូពេទ្យ​ជំនាញ​ដេរ​ប្រដាប់​ភេទ​ចំនួន​៣​បទល្មើស សុទ្ធតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ បទល្មើស​ទី​១.​បទ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល តាម​មាត្រា​៣០២ នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​ទី​២.​បទ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ និង​បទល្មើស​ទី​៣.​បទ​ការ​គំរាមកំហែង​ហែកកេរ្តិ៍ តាម​មាត្រា​២៧២ និង​មាត្រា​២៧៣ នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​លើ​មាត្រា​៣០២ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា អំពើ​ថតរូប​ភាព នៃ​បុគ្គល​នៅ​ទីកន្លែង​ឯកជន ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​សែន ទៅ​២​លាន​រៀល លើកលែងតែ​ករណី​ដែល​ច្បាប់​អនុញ្ញាត​។

មាត្រា​៣៦៣ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​កំហែង​យក​គឺជា​អំពើ​ដែល​ប្រព្រឹត្ត​ដោយ​ការ​ប្រើ​ហិង្សា ការ​គំរាមកំហែង​ថា​នឹង​ប្រើ​ហិង្សា ឬ​ដោយ​ការ​បង្ខិតបង្ខំ ដើម្បី​ទទួល​បាន​នូវ​ហត្ថលេខា ឬ​ស្នាម​មេដៃ ការ​សន្យា ឬ​ការ​បោះបង់​ចោល​អ្វីមួយ ការ​បង្ហាញ​អាថ៌​កំបាំង​ណាមួយ​ការ​ប្រគល់​មូលនិធិ​តម្លៃ ឬ​ទ្រព្យសម្បត្តិ​អ្វីមួយ​។ មាត្រា​៣៦៤ អំពើ​កំហែង​យក​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល​។

មាត្រា​៣៧២ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា អំពើ​គំរាមកំហែង​ហែកកេរ្តិ៍ គឺជា​អំពើ​ប្រព្រឹត្ត​ដោយ​ការ​គំរាមកំហែង​បើក​កកាយ ឬ​ទម្លាក់​កំហុស​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ការ​រាប់អាន ដើម្បី​ទទួល​បាន​នូវ​ហត្ថលេខា ឬ​ស្នាម​មេដៃ ការ​សន្យា ការ​បង្ហាញ​អាថ៌​កំបាំង​ណាមួយ ការ​ប្រគល់​មូលនិធិ​តម្លៃ ឬ​ទ្រព្យសម្បត្តិ​អ្វីមួយ​។

មាត្រា​៣៧៣ បាន​ចែង​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​ទៅ​១០​លាន​រៀល​។ ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ មក​រា ពាក់ព័ន្ធ​លើ​បណ្តឹង របស់​អតិថិជន​ចោទ​ថា គំរាម​ទារប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្រោម​រូបភាព​បង្ហោះសកម្មភាព និង​រូបភាពដេរ​ប្រដាប់​ភេទ​អតិថិជន​ ។

អត្ថបទសរសេរ ដោយ