ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! លោក​យោធា​ផ្កាយ​១​ជួប​គ្រោះ​លើ​ផ្លូវ​៥០​ម៉ែត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​យោធា​ពាក់​ផ្កាយ​១​ម្នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រាប់តែ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​បែន​ដឹក​ដី​ដែល​បើក​ចូល​ក្រុមហ៊ុន ហើយរ​យ៉ែ​ថយក្រោយ បណ្តាល​ឱ្យ​ដួល​បែកក្បាល​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង កាលពី​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ ទល់មុខ​ក្រុម…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​យោធា​ពាក់​ផ្កាយ​១​ម្នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រាប់តែ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​បែន​ដឹក​ដី​ដែល​បើក​ចូល​ក្រុមហ៊ុន ហើយរ​យ៉ែ​ថយក្រោយ បណ្តាល​ឱ្យ​ដួល​បែកក្បាល​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង កាលពី​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ ទល់មុខ​ក្រុម ហ៊ុន CTM ផ្លូវ​៥០​ម៉ែត្រ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ម៉​ន ឡុ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​យោធា ឋានន្តរសក្តិ​ឧត្តមសេនីយ៍ត្រី​ (ផ្កាយ​១) បំរើ​ការ​នៅ​អង្គភាព​សេនាធិការដ្ឋាន​កង​អន្តរាគមន៍ អគ្គបញ្ជាការ ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវលំ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS 7033 ។ ដោយឡែក​ខាង​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ 3A 1851 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មិត្តភក្តិ​គោលបំណង​ទៅ​ផ្ទះ​វិញ​នៅ​ភូមិ​ប្រការ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៥០​ម៉ែត្រ​ពី​ត្បូង​ទៅ​​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​បាន​បើក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ហើយ​បាន​រ៉ឺ​យ៉ែ​ថយក្រោយ​វិញ ទើប​ម៉ូតូ​ជិះ​លឿន​មក​ក៏​ជ្រុល​ទៅ​បុក​គូថ​ពីក្រោយ បណ្តាល​ឱ្យ​ខ្ទាត​ម៉ូតូ​អូស​ចេញពី​រថយន្ត​៣០​ម៉ែត្រ ព្រមទាំង​ធ្វើ​ជន​រង​គ្រោះ​ដួល​បែកក្បាល​បាក់​.​ក​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​រថយន្ត​ខាងលើ​បាន​បើក​បត់​ចូល​ក្រុមហ៊ុន ហើយ​បាន​ស៊ី​ប្លេ​ឱ្យ​អ្នក​ខាងក្នុង​បើកទ្វារ ស្រប​ពេល​នោះ​ដែរ​ស្រាប់តែ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ព្រមទាំង​ដៃ​ម្ខាង​ជាប់​និយាយ​ទូរស័ព្ទ​ផង​នោះ​ទើប​បណ្តាល​ម៉ូតូ​ជ្រុល​ទៅ​នឹង​គូថ​ក្រោយ​រថយន្ត​បែប​នេះ ចំណែក​អ្នកបើកបរ​ក៏​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​ទំនាក់ទំនង​ហៅ​ក្រុម​គ្រួសារ​ឱ្យមក​កន្លែង​កើតហេតុ ព្រមទាំង​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់ ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ