ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក គ្រាន់តែ​ដុត​សំរាម​សោះ ឡើង​ខ្ទេច​អស់​មិន​ស្ទើរ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តា​មេច​ក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គេ​ដុត​សំរាម​រាល​ឆេះ​រោង​សិប្បកម្ម​អស់​សម្ភារ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ តា​មេច​ក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គេ​ដុត​សំរាម​រាល​ឆេះ​រោង​សិប្បកម្ម​អស់​សម្ភារ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម្ចាស់​រោង​ឈ្មោះ ហម វី​រៈ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហួ​ន គឹ​ម​យិ អាយុ​៦៥​ឆ្នាំ រោង​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ឈើ​ត្រូវ​ភ្លើង​ឆេះ​អស់ សម្ភារៈ​ខូចខាត​រួម​មាន ម៉ាស៊ីនភ្លើង​ធុន​ធំ​ចំនួន​០១​គ្រឿង គ្រែ​ប្រអប់​ចំនួន​០៦ ឈើ​ចំនួន​១,៥​ម៉ែត្រគូប និង​ម៉ូតូ​ចំនួន​០១​គ្រឿង ។

ដោយ​មូលហេតុ បណ្តាល​មក​ពី​ដុត​ភ្លើង​សំរាម​រាល​ឆេះ​ហើយ​ក៏​ត្រូវ​បាន​រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​០៣​គ្រឿង និង​រថយន្ត​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ចំនួន​០១​គ្រឿង ព្រមទាំង​រថយន្ត​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ចំនួន​០១​គ្រឿង បាន​ចេញ​អន្តរាគមន៍​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​រថយន្ត ស្មើ​និង​៤០​ម៉ែត្រ​គីប ទើប​រលត់​ទាំងស្រុង​មិន​បង្ក​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស និង​ឆេះ​រាលដាល​ដល់​អ្នក​ជិតខាង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ