ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ស្នើ​សុំ​បង្កើត ក្រុង ស្រុក ខណ្ឌ​ថ្មី​ចំនួន​៦​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល​សម្តេច​ក្រឡាហោម ស ខេ​ង ​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​សុំ​បង្កើត ក្រុង ស្រុក ខណ្ឌ​ថ្មី​ចំនួន​៦…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល​សម្តេច​ក្រឡាហោម ស ខេ​ង ​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​សុំ​បង្កើត ក្រុង ស្រុក ខណ្ឌ​ថ្មី​ចំនួន​៦ ប ន្ថែ​ម​ទៀត ។

យោង​តាម​លិខិត​របស់​សម្តេច​ស ខេ​ង ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​ទើបតែ​ចេញផ្សាយ​ថ្មី​ៗ​នេះ​បាន​ស្នើ​សុំ​បង្កើត​ក្រុង ស្រុក ខណ្ឌ​ថ្មី​មួយ​ចំនួន ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល ។ ក្រុង ស្រុក ខណ្ឌ ដែល​បង្កើត​ថ្មី​នោះ គឺ​មាន​ចំនួន​៦​ក្នុង​នោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​២​ខណ្ឌ ខេត្ត​ព្រះ​សីហ​នុប​ង្កើ​ត​ក្រុង​១ ខេត្តស្ទឹងត្រែង​បង្កើត​ក្រុង​១ ខេត្តកំពង់ធំ បង្កើត​ស្រុក​១ និង​ខេត្តពោធិសាត់​បង្កើត​ស្រុក​១ ។

ដោយ​ផ្អែក​តាម​វិសោធនកម្ម​មាត្រា​១៨ នៃ​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ នៅ​អាណត្តិ​នេះ សមាជិក​ក្រុមប្រឹក្សា​មានការ​កើនឡើង គឺ​មាន​ដូច​ខាងក្រោម​នេះ ១-​ក្រុមប្រឹក្សា​រាជធានី​ខេត្ត សរុប​មាន​ចំនួន​៥៣៥​រូប (​កើន ១៤២​រូប​=៣៥%) ។ ២-​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សរុប​មាន​ចំនួន​៤១១៣​រូប (​កើន ១១៨២​រូប​=៤០%) ។ ៣-​ក្រុង ស្រុក ខណ្ឌ​បង្កើត​ថ្មី​មាន​៦​គឺ នៅ​រាជធានី​ភ្នំពេញ បង្កើត​ខណ្ឌ​ថ្មី​ចំនួន​២ គឺ​ខណ្ឌ​បឹង​កេងកង នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​បច្ចុប្បន្ន និង​ខណ្ឌ​កំ​បូល នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យ បច្ចុប្បន្ន ដោយ​កាត់​យក​សង្កាត់​មួយ​ចំនួន​ពី​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌដង្កោ ។

ទី​២​ខេត្ត​ព្រះ​សីហ​នុប​ង្កើ​ត​ក្រុង​១ (​ក្រុង​កោះ​រ៉ុ​ង​) ទី​៣​ខេត្តស្ទឹងត្រែង​បង្កើត​ក្រុង​១(​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​) ទី​៤​ខេត្តកំពង់ធំ​បង្កើត​ក្រុង​១ (​ស្រុក​តាំងគោក​) ទី​៥​ខេត្តពោធិសាត់​បង្កើត​ក្រុង​១ (​ស្រុក​តា​លោ​សែន​ជ័យ​) ។

បើ​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អនុ​ក្រិ​ត្យ​ស្តី​ពី​ការ​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មី​នេះ គឺ​បាន​ចុះហត្ថលេខា ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ ដែល​ទើប​បែកធ្លាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។ បើ​តាម​សំណើរ​របស់​សម្តេច ស ខេ​ង​បាន​ឲ្យ​ដឹង​ថា ១-​នៅ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​បឹង​កេងកង មាន​ចំនួន​គណៈ​ភិ​បាល​៥​នាក់ ខណ្ឌ​កំ​បូល មាន​ចំនួន​គណៈ​អភិបាល​៥​នាក់ ។ ២- ខេត្ត​ព្រះ​សីហ​នុ បំ​បែង​ជា​ក្រុង​កោះ​រ៉ុ​ង មាន​ចំនួន​គណៈ​អភិបាល​៥​នាក់ ។ ៣- ខេត្តកំពង់ធំ ស្រុក​តាំងគោក មាន​ចំនួន​គណៈ​អភិបាល​៥​នាក់ ។ ៤- ខេត្ត​ពោធិ​សា​តិ៍ ស្រុក​តោ​លោក​សែន​ជ័យ មាន​ចំនួន​គណៈ​អភិបាល​៥​នាក់ និង​៥- ខេត្តស្ទឹងត្រែង ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ​មាន​ចំនួន​គណៈ​អភិបាល​៥​នាក់ ។

គួរ​រ​ឮ​កថា ការ​សម្រេច​បង្កើត​ក្រុង ស្រុក ខណ្ឌ​នេះ​បន្ទាប់​ពី​សេចក្តី ស្នើ​វិសោធនកម្ម ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា​១៨ ត្រូវ​បាន​ព្រឹទ្ធសភា អនុម័ត​កាល​ថ្មី​ៗ​កន្លង​មក ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយ​ៗ ។

ទន្ទឹម​នេះ​ស្ថានភាព​ភូមិសាស្ត្រ​ក៏​ត្រូវ​បាន​កែសម្រួល និង​កំណត់​ឲ្យ​បាន​កាន់តែ​ច្បាស់លាស់ ស្រប​តាម​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច និង​សង្គម​ផង​ដែរ​» ។ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង រដ្ឋបាល​រាជធានី​ភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់​មាត្រា​១៨ ដើម្បី​កំណត់​ចំនួន​សមាជិក ក្រុម ប្រឹក្សា​រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សា​ខណ្ឌ ដែល​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បង្កើន​២១​រូប​ទៅ​ដល់​២៧​រូប ។ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​បង្កើន​ចន្លោះ​ពី​១៥​ដល់​២៧​រូប ។ សមាជិក​ក្រុមប្រឹក្សា​ក្រុង ត្រូវ​បង្កើន​ចន្លោះ​ពី​១១​រូប​ដល់​២១​រូប ។ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ខណ្ឌ​ត្រូវ​បាន​បង្កើន​ចន្លោះ​ពី​១១​ដល់​២១​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ