ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ថ្មី​មួយ​ដួង​បាត់បង់​ជីវិត​ក្នុង​ដំណើរ​កម្សាន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារា​សម្តែង​ថ្មី​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​ស្លាប់​ក្នុង​ដំណើរ​កម្សាន្ត​របស់​ខ្លួន ។ នេះ​ជា​រឿង​សោកសៅ​មួយ​ក្នុង​ពិភព​សិល្បៈ ។ តារា​សម្ដែង​រូប​នោះ​គឺ​លោក​រ៉ាត់ ណា​វ៉ា​ត់ ហៅ​សា​រ៉ាត់ បាត់បង់​ជីវិត​ទាំង​វ័យក្មេង​ធ្វើ​ឲ្យ​គ្រួសារ និង​មិត្តភក្តិ​ជា​ច្រើន​របស់​លោក ស្ដាយស្រណោះ​អាឡោះអាល័យ​ជា​ខ្លាំង…

រាជធានី​ភ្នំពេញ​៖​តារា​សម្តែង​ថ្មី​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​ស្លាប់​ក្នុង​ដំណើរ​កម្សាន្ត​របស់​ខ្លួន ។ នេះ​ជា​រឿង​សោកសៅ​មួយ​ក្នុង​ពិភព​សិល្បៈ ។

តារា​សម្ដែង​រូប​នោះ​គឺ​លោក​រ៉ាត់ ណា​វ៉ា​ត់ ហៅ​សា​រ៉ាត់ បាត់បង់​ជីវិត​ទាំង​វ័យក្មេង​ធ្វើ​ឲ្យ​គ្រួសារ និង​មិត្តភក្តិ​ជា​ច្រើន​របស់​លោក ស្ដាយស្រណោះ​អាឡោះអាល័យ​ជា​ខ្លាំង ។ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ដែល​លោក​រ៉ាត់ ណា​វ៉ា​ត់ បាន​ទទួលមរណភាព ដោយសារ​លង់ទឹក​ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​តារា​សម្តែង​លោក​យូ ឌី​ស្កូ នៅ​ខេត្តកំពត ។

ទោះជា​យ៉ាងណា​ក្តី​មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់​ចំពោះ​ការ​លង់ទឹក និង​ទីកន្លែង​កម្សាន្ត​នោះ​ទេ ។ ចំណែក​លោក​យូ ឌី​ស្កូ ដែល​រួម​ដំណើរ​ជាមួយ​គ្នា​នោះ​ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ។

មិត្ត​សិល្បៈ​ដែល​បានដឹង​រឿង​នេះ​បាន​ជួយ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ជា​ការ​ជូនដំណឹង​ដល់​មិត្ត​រួម​អាជីព​ជា​តារា​សម្តែង ។ សព​បាន​ត​ម្ត​ល់​ធ្វើបុណ្យ​នៅ​វត្ត​ទឹកថ្លា ។

អ្នកសិល្បៈ​មួយ​ចំនួន​ដែល​បាន​ទៅ​ចូលរួម​បុណ្យសព​លោក​រ៉ាត់ ណា​វ៉ា​ត់ បាន​សម្តែង​ភាព​សោកសៅ និង​សោកស្តាយ​ចំពោះ​មរណភាព​ទាំង​វ័យក្មេង​របស់​តារា​ថ្មី​មួយ​ដួង​នេះ ។ ពួក​គេ​ចាត់​ទុក​នេះ​ជា​គ្រោះអាក្រក់​មួយ​ដែល​កើត​ទៅ​លើ​តារា​សម្តែង ។

លោក​រ៉ាត់ ណា​វ៉ា​ត់ ជាតា​រា​ថ្មី​មួយ​ដួង​ដែល​កំពុង​តែ​ប្រឹងប្រែង​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ពិភព​សិល្បៈ ។ មិន​ទាន់​បាន​សម្រេច​បំណង​សិល្បៈ​របស់​ខ្លួន​ផង​លោក​ក៏​ជួប​គ្រោះ​បាត់បង់​ជីវិត ។

មាន​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​រ៉ាត់ ណា​វ៉ា​ត់ រស់នៅ​ក្នុង​វង្ស​ត្រកូល​គ្រួសារ​មួយ​មិនសូវ​ធូរធារ​ទេ ។ ដោយ​មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្ត​សិល្បៈ និង​ដើម្បី​ជា​អាជីព លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ