ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​អ្នក​របួស​ដឹងខ្លួន​ ទើប​ដឹង​ថា​មាន​អ្នក​ស្លា.ប់​ម្នាក់​ទៀត​នៅ​កន្លែង​កើតហេតុ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​មាន​អ្នក​របួស​និង​ស្លាប់ តែ​គ្មាន​នរណា​ម្នាក់​ដឹង​នោះ​ទេ​ថា​មាន​មនុស្ស​ស្លាប់​ឡើយ គឺ​បាន​ត្រឹម​ដឹ​ល​បញ្ជូន​អ្នក​របួស​ទៅ​កាន់​មន្ទី​ពេទ្យ រហូត​ដល់​អ្នក​របួស​ដឹងខ្លួន​សួរ​រក ទើប​នាំ​គ្នា​ទៅ​រក​មើលឃើញ​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​នៅ​កន្លែង​កើតហេតុ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមករា…

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​មាន​អ្នក​របួស​និង​ស្លាប់ តែ​គ្មាន​នរណា​ម្នាក់​ដឹង​នោះ​ទេ​ថា​មាន​មនុស្ស​ស្លាប់​ឡើយ គឺ​បាន​ត្រឹម​ដឹ​ល​បញ្ជូន​អ្នក​របួស​ទៅ​កាន់​មន្ទី​ពេទ្យ រហូត​ដល់​អ្នក​របួស​ដឹងខ្លួន​សួរ​រក ទើប​នាំ​គ្នា​ទៅ​រក​មើលឃើញ​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​នៅ​កន្លែង​កើតហេតុ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧២ និង​លេខ​៧៣ ត្រង់​ចំណុច ភូមិ តា​ឡា​ត់​ចាស់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​កើតហេតុ​ខាងលើ​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​ពី​ទិស​ខាងលិច ទៅ​ទិស​ខាងកើត លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​
ផ្លា​ក​លេខ ភ្នំពេញ ១CG-២៩៩៤ បណ្តាល​អោយ​អ្នក​រួម​ដំណើរ​ម្នាក់​ដែល​ជិះ​លើ​ម៉ូតូ​ម៉ាក​ហុងដា រង​របួសធ្ងន់​។

បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​គេចខ្លួន​បាត់ស្រមោល បន្សល់​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ហើយ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​បញ្ជូន​ជន​រង​គ្រោះ​ម្នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​។

នៅ​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​ពី​ជន​រង​គ្រោះ​ឈ្មោះ សាន់ សៀម ដឹងខ្លួន​បាន​សួរ​រក​អ្នក​បើកបរ​​ម៉ូតូ​ ទើប​ដឹង​ថា នៅ​មាន​ជន​រង​គ្រោះ​ម្នាក់​ទៀត​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ខាងលើ​ឈ្មោះ វ៉ា​ន់ ដុក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ប្រ​ស្រុក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​ម្តង​ទៀត ទើប​ប្រទះ​ឃើញ​សព​អ្នកបើកបរ​ម៉ូតូ​ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ វ៉ា​ន់ ដុក បាន​ស្លាប់​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧១-៧២ រីឯ​ម៉ូតូ​ម៉ាក​ហុងដា​បាន​រង​ការ​ខូចខាត​ធ្ងន់​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារវិញ​​ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​បង្ក ដើម្បី​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ