ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​រថក្រោះ​ក្នុង​អង្គភាព​ទទួល​បាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សប្បុរសជន​ក្នុង​ខេត្តបាត់ដំបង​បាន​ជួយ​គាំទ្រ​ដល់​អង្គភាព​វរៈ​សេនា​តូច​រថក្រោះ​រថពាស់ដែក​លេខ​៦៧​បន្ថែម​ទៀត មាន​បង្គោល​ភ្លើង​សូ​ឡា បំភ្លឺ​ផ្លូវ ក្នុង​អង្គភាព​បន្ទប់ទឹក និង​អាគារ​ស្នាក់​នៅ​បន្ថែម​ទៀត​ដល់​កងកម្លាំង​រថក្រោះ​កំពុង​រស់នៅ​ក្នុង​អង្គភាព​ឲ្យ​ទទួល​បាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ។ នេះ​ជា​មតិ​ស្វាគមន៍ និង​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក…

ខេត្តបាត់ដំបង ៖ សប្បុរសជន​ក្នុង​ខេត្តបាត់ដំបង​បាន​ជួយ​គាំទ្រ​ដល់​អង្គភាព​វរៈ​សេនា​តូច​រថក្រោះ​រថពាស់ដែក​លេខ​៦៧​បន្ថែម​ទៀត មាន​បង្គោល​ភ្លើង​សូ​ឡា បំភ្លឺ​ផ្លូវ ក្នុង​អង្គភាព​បន្ទប់ទឹក និង​អាគារ​ស្នាក់​នៅ​បន្ថែម​ទៀត​ដល់​កងកម្លាំង​រថក្រោះ​កំពុង​រស់នៅ​ក្នុង​អង្គភាព​ឲ្យ​ទទួល​បាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ។

នេះ​ជា​មតិ​ស្វាគមន៍ និង​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ព្រហ្ម គឹ​ម មេបញ្ជាការ​វរ​សេនា​តូច​រថក្រោះ រថពាស់ដែក ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៩ របស់​អង្គភាព​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​រថក្រោះ រថពាស់ដែក ស្ថិត​ក្នុង ភូមិសាស្ត្រ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

ក្រោម​អធិបតីភាព​របស់ លោក​ឧត្តមសេនីយ៍ទោ សារី ហ្សា​បឺត មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ តំណាង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​មានការ​ចូលរួម​ពី​លោក ឧត្តមសេនីយ៍ត្រី យ៉ា រ័​ត្ន នាយសេនាធិការរង នាយការិយាល័យ​យោធភូមិ​ភាគ​ទី​៥ លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប​វេ​ល លោក​អធិការ មេបញ្ជាការ​រង​ផ្នែក​សឹក​រង ស្រុក​ប​វេ​ល អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ឃ្លាំង​មាស ព្រមទាំង​មេបញ្ជាការ​វរ​សេនា​តូច​ចំណុះ នាយទាហាន នាយទាហានរង ពល​ទាហាន សាមី​អង្គភាព សរុប​ប្រមាណ​ជិត​១០០​នាក់​។

បន្ទាប់​ពី​លោក​វរសេនីយ៍ឯក ព្រហ្ម គឹ​ម មេបញ្ជាការ​វរ​សេនា​តូច​រថក្រោះ​រថពាស់ដែក​លេខ​៦៧ បាន​ស្វាគមន៍ និង​បាយ​ការណ៍​រួច​មក​មាន​មតិ​ពិភាក្សា ហើយ​បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ សារី ហ្សា​បឺត បាន​ផ្តល់​កិត្តិយស​ប្រគល់​ជូន​នូវ​ប័ណ្ណសរសើរ លិខិត​សរសើរ និង​លិខិត​ថ្លែងអំណរគុណ ជូន​ដល់​បុគ្គល​មាន​ស្នាដៃ និង​សប្បុរសជន ជួយ​ឧបត្ថម្ភ ឆ្នាំ​២០១៨ ។

ចូលរួម​មតិ​បូក​សរុប លោក​ឧត្តមសេនីយ៍ទោ បាន​កោតសរសើរ​ដល់​អង្គភាព​បាន​ខិតខំ​អនុវត្ត​បាន​ល្អ​រាល់​បទបញ្ជា សារាចរ ផែនការ​របស់​ថ្នាក់លើ​ដាក់ចុះ​បាន​ល្អ​ប្រសើរ ស្ដែង​ចេញពី​ការ​ទទួល​បាន​នូវ​ការ​សរសើរ​ពី​ថ្នាក់លើ​នា​ពេល​នេះ ។ លទ្ធផល​អនុវត្ត​ឆ្នាំ​២០១៨ កន្លង​មក​អាច​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​ខ្វះខាត​សម្រាប់​ជា​ពិសោធន៍​អនុវត្ត​នៅ​ឆ្នាំ​២០១៩ ឈរ​លើ​ស្មារតី ពង្រឹង​វិន័យ​សណ្តាប់ធ្នាប់​ប្រឹងប្រែង​លើកកម្ពស់​សមត្ថភាព​យល់​ដឹង​បង្កើន​ចំណេះដឹង​កែប្រែ​ភាព​អវិជ្ជមាន​បំពេញភារកិច្ច​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ