ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ ជុង​អ៊ុ​ន ​ពេញចិត្ត​ខ្លាំង​លិខិត​លោក​ត្រាំ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​មក​រា​ថា លោក​គី​ម​ជុង​អ៊ុ​ន​សម្ដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​របស់​លោក ក្រោយ​ទទួល​លិខិត​មួយ​ច្បាប់ របស់​ប្រធានាធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ ខណៈ​ជិត​ដល់​ការ​ជួប​គ្នា​កំពូល​ថ្មី រវាង​មេដឹកនាំ​ទាំង​២​ដែល​គ្រោង​ធ្វើ​នា​ដំណាច់ខែ​កុម្ភៈ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​មក​រា​ថា លោក​គី​ម​ជុង​អ៊ុ​ន​សម្ដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​របស់​លោក ក្រោយ​ទទួល​លិខិត​មួយ​ច្បាប់ របស់​ប្រធានាធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ ខណៈ​ជិត​ដល់​ការ​ជួប​គ្នា​កំពូល​ថ្មី រវាង​មេដឹកនាំ​ទាំង​២​ដែល​គ្រោង​ធ្វើ​នា​ដំណាច់ខែ​កុម្ភៈ​។

KCNA​បន្ត​ថា​លោក​គី​ម​សន្យា​ពី​ការ​រៀបចំ​ខាង​បច្ចេកទេស​ដ៏​ល្អ សម្រាប់​ការ​ជួប​គ្នា​នោះ​។ សារលិខិត​របស់​លោក​ត្រាំ​ត្រូវ​បាន​ប្រគល់​ជូន​មេដឹកនាំ​កូរ៉េ​ខាងជើង ដោយ​ដៃស្ដាំ​របស់​លោក ដែល​ជា​អនុប្រធាន​​បក្ស​ពលករ​កូរ៉េ លោក​KIM YONG CHOL ដែល​បាន​ទៅ​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក នា​សេត​វិមាន​កាលពី​ស​ប្ដា​ហ៍​មុន ខណៈ​ប្រទេស​ទាំង​២​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​មួយ ដែល​អាច​បញ្ចប់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​រយៈពេល​ច្រើន​ទស​វត្ស​មក​ហើយ​។

KCNA​បញ្ជាក់​ថា​លោក​គី​ម​ជុង​អ៊ុ​ន​បាន​បញ្ចេញ​ពាក្យពេចន៍ សរសើរ​លោក​ត្រាំ​ដោយសារ​តែ​ការ​សម្ដែង​ពីសារ​សំខាន់​សម្រាប់​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​។

កាលពី​ថ្ងៃ​ទី​១៩​មក​រា​លោក​ត្រាំ​ថ្លែង​ថា ទីកន្លែង​សម្រាប់​ការ​ជួប​គ្នា​កំពូល​ទ្វេភាគី​លើក​ទី​២​ត្រូវ​បាន​សម្រេច តែ​ពុំ​ផ្ដល់​ពី​ភាព​លម្អិត​។ ចំណែក​ប្រភព​រដ្ឋាភិបាល​វៀតណាម​មួយ បាន​ប្រាប់​AFP ពី​ការ​រៀបចំ​សម្រាប់​ទទួល​ការ​ជួប​គ្នា​កំពូល​នោះ ប្រហែលជា​នៅ​រដ្ឋធានី​ហាណូយ​ឬ​ក្រុង​ដា​ណា​ង​។

ការ​ជួប​គ្នា​ថ្មី​នោះ​នឹង​អាច​បំ​ភ្លឹ ថា​តើ​នរណា​ជា​អ្នករ៉ាប់រង​ធ្វើការ​រំសាយ​នុយក្លេអ៊ែរ​នោះ តើ​ធ្វើ​របៀប​យ៉ាង​ម៉េច ហើយ​ក្នុង​សង្វា​ក់​បែប​ណា ខណៈ​បញ្ហា​ទាំងនេះ​កិច្ចព្រមព្រៀង​នៅ​សិង្ហ​បុរី​ពុំ​ទាន់​មាន​និយាយ​នៅឡើ​យ​។ សម្រាប់​ពួក​អ្នក​ជំនាញការ​ខាង​ភូមិសាស្ត្រ​នយោបាយ​តំបន់​យល់​ថា លោក​គី​ម​ជុង​អ៊ុ​ន​ស្នើ​ឲ្យ​មាន​ការ​ធានា​នានា​ដល់​ការ​រស់រាន​នៃ​របប​របស់​លោក និង​ឲ្យ​មានការ​សម្រាល​ទណ្ឌកម្ម​អន្តរជាតិ​ដែល​តឹងតែង​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ