ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរដល់ថ្នាក់នេះផង​?«បើសិនជាសុខខ្លួន ​យកឡានទាំង២គ្រឿង​មកវិញ​»

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ បាន​រង​ការ​គំរាម​កំហែង​​ ក្នុងអពើ​បាញ់បោះ​ វាយ​កម្ទេច​រថយន្ត និង​ប្រើប្រាស់​រូបភាព​បង្ក​​គ្រោះថ្នាក់​ចរាចរ​ណ៍ ប្រសិនបើ​មិន​ព្រម​ដោះ​ដូរ​រថយន្តចំនួន២គ្រឿង ដែល​ជាម​ធ្យោ​បា​យ​ក្នុង​បទ​ល្មើស​​ ហើយត្រូវ​​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​នគរបាល​ខេត្ត​បាន​ចាប់​កាលពី​ថ្ងៃ​ទី​១៨​…

ខេត្តស្ទឹងត្រែង​ ៖​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ បាន​រង​ការ​គំរាម​កំហែង​​ ក្នុងអពើ​បាញ់បោះ​ វាយ​កម្ទេច​រថ
យន្ត និង​ប្រើប្រាស់​រូបភាព​បង្ក​​គ្រោះថ្នាក់​ចរាចរ​ណ៍ ប្រសិនបើ​មិន​ព្រម​ដោះ​ដូរ​រថយន្តចំនួន២គ្រឿង ដែល​ជាម​ធ្យោ​បា​យ​ក្នុង​បទ​ល្មើស​​ ហើយត្រូវ​​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​នគរបាល​ខេត្ត​បាន​ចាប់​កាលពី​ថ្ងៃ​ទី​១៨​ មក​រា ​​កន្លង​មក ស្ថិត​​នៅ​ចំណុច​បេង​ធំ ​ភូមិ​អូរ​ប្ញ​​ស្សី​កណ្តាល ​ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល ស្រុក​​សៀម​បូក​។

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៨ ​មក​រា​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ​ក្រោមបញ្ជា​ពី​អភិបាលខេត្ត​ ​ឱ្យធ្វើការ​បង្ក្រាប​ដោយ​រឹបអូស​បាន​រថយន្ត​សាំ​យ៉ុ​ង​ចំនួន​២​គ្រឿង​ មាន​ផ្ទុក​ឈើ​កកោះ​ប្រភេទ​លេខ​១ ​ចំនួន​៣៨​សន្លឹក ស្មើ​ជាង​៥​ម៉ែត្រគូប​ត្រីគុណ ​។​

ក្រោយ​ការ​បង្ក្រាប​រឹបអូស​វត្ថុ​តាង​បទល្មើស​ខាងលើ ​ក្រោមការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​កម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បាន​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​រក្សា​ទុកជា​សម្បត្តិរដ្ឋ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ ។ ចំណែក​រថយន្ត​ជាមធ្យោបាយ​បម្រើ​​ឱ្យ​បទល្មើស​រដ្ឋបាល​ព្រៃឈើ​ ផ្តល់​លទ្ធភាពឱ្យ​​ម្ចាស់​ចូលខ្លួន​បង់​ផាកពិន័យ​តាម​ច្បាប់​​ពី​រដ្ឋបាល​ព្រៃឈើ ​។

ក្រោយ​ការ​ចាប់​រឹបអូស​វត្ថុ​តាង​ទាំងនោះ​ លុះកាលពី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៤ មក​រា​ ​ម្ចាស់​ឈើ​និង​ជា​ម្ចាស់​រថយន្ត​ បាន​ទូរស័ព្ទ​ទៅ​​គំរាម​កំហែង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ដោយ​ប្រើប្រាស់​វិធី​បាញ់បោះ វាយ​កម្ទេចរថយន្ត ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ កម្ម​សិទ្ធ​ផ្ទាល់ខ្លួន មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ និង​ប្រើប្រាស់​វិធី​បង្ករ​គ្រោះថ្នាក់​ចរាចរ​ណ៍​ជាដើម ​។

លោក សុខ សី​ុ​ដា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ បាន​បញ្ជាក់​ទៀត​ថា​ លោក គឹ​ម វុ​ទ្ធី ហៅធី​កា​ប៉ូ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ រស់នៅ​ខេត្តក្រចេះ​ បាន​ទូរស័ព្ទ​មក​កាលពី​វេលា​ម៉ោង៣ ​និង​៦០​នាទី​​ថ្ងៃ​ទី​២៤ ​មក​រា​​បាន​គំរាម​កំហែង​សម្លាប់ ​និង​មានបំណង​បំផ្លាញ​នូវ​រថយន្ត​របស់​លោក​ ដោយ​បញ្ជាក់​ថា «បើ​ចង់​សុខខ្លួន​ និង​​មិន​​ចង់​ប៉ះពាល់​អី​នោះ ត្រូវ​តែដោះ​ដូរជា​ថ្នូរ​ហ្នឹង​រថយន្ត​២​គ្រឿង ​ដែល​ក្រុមការងារ​ជំនាញ សហការ​ជាមួយ​ក្រុមចម្រុះ​ចាប់​ឃាត់​នៅ​ចំណុច​បេង​ធំ ភូមិឃុំ​អូរ​ឬ​ស្សី​កណ្តាល ​​កន្លង​ទៅ​មក​វិញ ​។

​លោកបន្ត​​ថា​ ពេលនេះលោក​​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ ដោយ​គ្រោង​ទុក ជា​មុនហើយ​​ដើម្បី​រក្សាសុវត្ថិភាព​ផ្ទាល់ខ្លួន​ ប្រ​សិន​ជាកើតគ្រោះ​ថ្នាក់​ដោយ​ប្រការ​ណាមួយ​នោះ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ