ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​ប៉ុណ្ណឹង​សោះ លេង​កាំបិត​ដាវ​កា.ប់​ផ្អើល​ពេញ​ភូមិ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទំនងជា​ខឹង​រឿង​អ្នកលក់​មិន​ជឿ​បារី​អោយ​ជក់ និង​ស្រា​អោយ​ផឹក បុរស​ចិត្ត​ភ្លើង បាន​ទៅ​យក​កាំបិត​ដាវ​មក​ដេញ​កាប់​អ្នកលក់​បារី​រត់​ផ្អើល​ពេញ​ភូមិ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​បង្ក​ភ្លាម​ៗ​ផង​ដែរ ។ ករណី​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី​ថ្ងៃ​ទី​២៣…

ខេត្តកំពង់ស្ពឺ ៖ ទំនងជា​ខឹង​រឿង​អ្នកលក់​មិន​ជឿ​បារី​អោយ​ជក់ និង​ស្រា​អោយ​ផឹក បុរស​ចិត្ត​ភ្លើង បាន​ទៅ​យក​កាំបិត​ដាវ​មក​ដេញ​កាប់​អ្នកលក់​បារី​រត់​ផ្អើល​ពេញ​ភូមិ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​បង្ក​ភ្លាម​ៗ​ផង​ដែរ ។

ករណី​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី​ថ្ងៃ​ទី​២៣ ខែមករា ២០១៩ នៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ជន​ឈ្មោះ ស៊ឹ​ម សឿ​ន ភេទ
ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ។

ជន​រង​គ្រោះ​ឈ្មោះ ជា សេង​ឃី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ឃុំ ជាមួយ​គ្នា បណ្តាល​អោយរ​ងរ​បួស​ដៃ​ទាំង​សង្ខាង (​ស្រាល​) ។

ប្រភព​ពី​សមត​ត្ថ​កិ​ច​បានអោយ​ដឹង​ថា តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ គឺ​មុន​ពេល​កើតហេតុ​គាត់​នៅ​លក់ដូរ​ជា​ធម្មតា (​ផ្ទះ​លក់​ចាប់ហួយ​) ស្រាប់តែ​ជន​បង្ក​បាន​មក​រក​ជឿ​បារី និង​ស្រា​អោយ ធ្វើ​អោយ​ជន​បង្ក​ខឹងសម្បារ​ជន​រង​គ្រោះ​មិន​ព្រម​ជឿ​បារី និង​ស្រា​អោយ ទើប​ជន​បង្ក​រករឿង​ហើយ​បាន​ដើរទៅ​ផ្ទះ​របស់​ខ្លួន​យក​កាំបិត​ដាវ​ចំនួន​២​ដើម​មក​ដេញ​កាប់​ជន​រង​គ្រោះ​រត់​ផ្អើល​ពេញ​ភូមិ​តែ​ម្តង ។​ក្រោយ​បង្ក​សមត្ថ​កិ​ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​បង្ក​ភ្លាម​ៗ​ផង​ដែរ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល​របួស​ទាំង​យប់​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​បង្ក​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​ដាវ​មក​កាប់​ជន​រង​គ្រោះ​ដោយសារ​ខឹង​មិន​ព្រម​ជឿ​ស្រា និង​បារី​មក​អោយ​ខ្លួន​ទើប​ធ្វើ​បែប​នេះ​តែ​ម្តង​ទៅ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​បាន​បំភ្លឺ​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ជន​បង្ក​មក​ជឿ​ស្រា និង​បារី​យក​ទៅ​ផឹក និង​ជក់ ហើយ​ការ​ជំពាក់​មុន​ៗ​ក៏​មិន​ទាន់​សង​រួច​ដែរ លើក​ក្រោយ​នេះ​គាត់​មិន​ព្រម​ជឿ​អោយ​ក៏​យក​កាំបិត​ដាវ​មក​ដេញ​កាប់​គាត់​តែ​ម្តង ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​នេះ​ផ្តើម​ចេញពី​មូលហេតុ​ទិញ​របស់​គ្មាន​លុយ​អោយ​គេ (​ជឿ​) ទើប​ជន​បង្ក​ខឹង​ក៏​ប្រព្រឹត្ត​បែប​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ