ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​យប់​ទល់​ភ្លឺ​ឃាត់ខ្លួន​បុរស​២​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សន្តិសុខ​កាស៊ីណូ​ឡាក់​គី​សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ក្នុង​ករណី​២​ផ្សេង នៅ​ចំណុច​ទីតាំង​តែ​មួយ ក្បែរ​បរិវេណ​កាស៊ីណូ​ខាងលើ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ។ ករណី​ទី​១-​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ មក​រា នៅ​ចំណុច​បរិវេណ​កា​ស៊ី​ណូ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សន្តិសុខ​កាស៊ីណូ​ឡាក់​គី​សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿង
ញៀន ក្នុង​ករណី​២​ផ្សេង នៅ​ចំណុច​ទីតាំង​តែ​មួយ ក្បែរ​បរិវេណ​កាស៊ីណូ​ខាងលើ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ។

ករណី​ទី​១-​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ មក​រា នៅ​ចំណុច​បរិវេណ​កា​ស៊ី​ណូ ស្ថិត​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ដោយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ប្រភេទ​ម៉ា​ទឹកកក​) ចំនួន​១​កូន​ថង់​តូច និង​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​WY​ចំនួន​២​គ្រាប់​ពី​ជនសង្ស័យ​ឈ្មោះ​អ៊ា​ត បារាំង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត (​ជា​អ្នក​ប្រើប្រាស់​) ។

ដោយឡែក​ករណី​ទី​២-​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ មក​រា ស្ថិត​នៅ​បរិវេណ​កាស៊ីណូ ស្ថិត​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​អូស​រទេះ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​WY ចំនួន​១១​គ្រាប់ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ប្រភេទ​ម៉ា​ទឹកកក​) ចំនួន​១១​កូន​ថង់​តូច​(​ជា​អ្នក​ចែកចាយ​)​។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួម​ទាំង​ថ្នាំ​ញៀន​សរុប​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​WY​ចំនួន​១៣​គ្រាប់ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កូន​ថង់​តូច ។

ក្រោយ​ការ​សាកសួរ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ