ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ និង​កូន​ពិតជា​កំសត់​ណាស់ ល្មម​បាន​សម្រាល

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កម្មការិនី​ម្នាក់​ឈ្មោះ សុខ គឹ​ម​ម៉េ​ង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុកជល​គិរី ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ចាម ៖ កម្មការិនី​ម្នាក់​ឈ្មោះ សុខ គឹ​ម​ម៉េ​ង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុកជល​គិរី ខេត្តកំពង់ឆ្នាំង មាន​ផ្ទៃពោះ​គ្រប់​ខែ​បាន​ប្រ​សូត្រ​កូន​ដំបូង នៅ​មណ្ឌល​សុខភាព នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ទី​២៣ មក​រា ២០១៩ ។

តែ​ទងសុក​មិន​ធ្លាក់​ក៏​បាន​ធ្វើ​ឲ្យ​សុខភាព​មាន​អាកា​រៈ​ចុះ​ខ្សោយ ហើយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​មន្ទីរពេទ្យ​ស្រុក​បា​ធា​យ និង​បន្ត​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដោយ​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

បុរស​ជា​ប្តី​ឈ្មោះ ដួង រី​ម អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ខាងលើ ប្រពន្ធ​របស់​លោក​បាន​ចាប់ផ្តើម​ឈឺពោះ​តិច​ៗ ក៏​បាន​ដឹក​តាម​ម៉ូតូ​មក​កាន់​មណ្ឌល​សុខភាព​ព្រៃ​គ្រី ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​បង្កើតកូន​ឲ្យ ការ​រង់ចាំ​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ជាង ក៏​ប្រ​សូត្រ​បានកូន​ប្រុស​មាន​ទង្ង​ន់​៣,១០​គីឡូក្រាម ក្រោយ​ពី​សម្រាល​ល​រួច​ទងសុក​មិន​ធ្លាក់​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សុខភាព​ប្រពន្ធ​បាន​ចុះ​ខ្សោយ​បន្តិច​ម្តង​ៗ​គួរ​ឲ្យ​ព្រួយបារម្ភ ។

បុរស​ឈ្មោះ ដួង រី​ម ប្រាប់​បន្ត​ថា បន្ទាប់​មក​រថយន្ត​របស់​មណ្ឌល​សុខភាព​បាន​ដឹក​មក​បាន​តែ​ពាក់កណ្តាលផ្លូវ​ត្រង់​ក៏​មាន​រថយន្ត​សា​មុ​យ​០១​គ្រឿង បាន​មក​ដឹក​សាង​ប្រពន្ធ​របស់​ខ្លួន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម បាន​តែ​ក្នុង​រយៈពេល​ខ្លី​ក៏​ប្រញាប់​ដឹក​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យខេត្ត ដោយ​ក្រុម​គ្រូពេទ្យ​បាន​នាំ​គ្នា​ជួយ​យ៉ាង​ស្រុះ​ដៃជើង ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា សុខភាពប្រពន្ធ​បាន​គ្រាន់បើ និង​បាន​ហូប​គុយទាវ​អាច​និយាយ​បាន​ធម្មតា​វិញ សព្វថ្ងៃ​ប្រពន្ធ​ជា​កម្មការិនី​នៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​វេជ្ជបណ្ឌិត ណែម ប៊ុ​ន​ធឿ​ន ប្រធាន​ផ្នែក​សម្ភព​រោគ​ស្រី្ត នៅ​មន្ទីរពេទ្យ​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដំបូង​មាន​វិទ្យុ​ក្នុងស្រុក​បាន​ផ្សាយ​ពី​កម្មការិនី​ខាងលើ ហើយ​ដំណឹង​នេះ​បានដឹង​ដល់​លោកគួ​ច ចំរើន អភិបាលខេត្ត​ក៏​បាន​ឲ្យ​រថយន្ត​សា​មុ​យ​ទៅ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ពេល​ដែលរថយន្ត​ដឹក​មក​ដល់​ត្រង់​រង្វង់​មូល​ត្រើង ទងសុក​បាន​ធ្លាក់ លុះ​មក​ដល់​ពេទ្យ​ខេត្ត​គ្រូពេទ្យ​បាន​សង្គ្រោះនៅ​ល្ងាច ថ្ងៃ​ទី​២៣ មក​រា ២០១៩ និង​បាន​បញ្ចូល​ឈាម​០១​ប្លោក រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា សុខភាព​បាន​ល្អ​ប្រសើរ ។ ហើយ (​ប​.​ស​.​ស​) បាន​ចុះ​មក​ធ្វើ​ប័ណ្ណ​ជូ​ប​ដោយ​រាល់ពេល​ដែល​កម្មការិនីម្នាក់​ប្រ​សូត្រ​បាន​បុត្រ​ម្នាក់​នឹង​ត្រូវ​ជូន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ។

ស្ត្រី​កម្មការិនី​ខាងលើ​ត្រូវ​បាន​សង្គ្រោះ​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​តែ​នៅ​មន្ទីរពេទ្យ​ខេត្ត​មាន​គ្រូពេទ្យ​ជំនាញ និង​មាន​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការ​សង្គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ