ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់​…Boeing បញ្ចេញ​ឡាន​ហោះ​ផ្អើល​ព្រាត !

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Boeing Co បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា…

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Boeing Co បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា រថយន្ត​ហោះ​គំរូ​របស់​ខ្លួន​បាន​ហោះ​ហើរ​លើ​អាកាស​ក្នុង​កំឡុង​ពេល​ការ​សាកល្បង​មួយ ហើយ​លទ្ធផល​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ឈាន​ចូល​ទៅ​បដិវត្តន៍​ការ​ធ្វើ​ដំណើរ​ក្នុង​ទីប្រជុំជន និង​ការ​ដឹក​ជញ្ជូន​ជាដើម ។

Boeing កំពុង​តែ​ប្រកួតប្រជែង​ជាមួយនឹង​ដៃគូ​របស់​ខ្លួន​គឺ Airbus និង​សហគ្រាស​ជា​ច្រើន​ទៀត​ដើម្បី​ផលិត​រថយន្ត​ដែល​ចេះ​ហោះហើរ និង​ចត​ចុះ​បាន ហើយ​ការ​វិនិយោគ​នេះ​អាច​នឹង​ផ្លាស់​ប្តូរ​វិស័យ​អាកាស​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ផង​ដែរ ។

រថយន្ត​ខាងលើ​របស់ Boeing មាន​ផ្នែក​ស្រ​ដៀង​ទៅ​នឹង​ឧទ្ធម្ភាគចក្រ​, Drone និង យន្តហោះ​បាន​ហោះហើរ​លើ​អាកាស​និង​ចុះ​ចត​បន្ទាប់​ពី​ឃ្លាត​ចេញពី​ដី​មិន​បាន​១​នាទី​ផង​កាលពី​ថ្ងៃ​អង្គា​រ៍​នៅ​អាកាសយានដ្ឋាន​មួយ​នៅ Manassas នៃ​រដ្ឋ Virginia ។ ឧបសគ្គ​ធំ​ៗ​របស់ Boeing រួម​មានការ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព និង​ច្បាប់​ដែល​ពាក់ព័ន្ធ ។

Boeing បាន​និយាយ​ថា ពួក​គេ​កំពុង​តែ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​បង្កើត​ថ្មី Spark Cognition Inc និង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក​ដើម្បី​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​មួយ​សម្រាប់​ស្ពាន​អាកាស និង​ក្រប​ខណ្ឌ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​យានជំនិះ​បើកបរ​ស្វ័យប្រវត្តិ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​មាន​សុវត្ថិភាព​ជុំវិញ​អគារ​ផង​ដែរ ។

ដៃគូ​ប្រកួតប្រជែង​ដែល​រួម​មាន Airbus បាន​និយាយ​ថា​ពួក​គេ​បាន​ធ្វើការ​សាកល្បង​រថយន្ត​ហោះ​របស់​ពួក​គេ​ជា​ច្រើន​ដង​មក​ហើយ ខណៈ​ដែល ​Volocopter ផង​ដែរ​ដែល​បាន​សាកល្បង​តាក់ស៊ី Drone ដែល​មាន​រូបរាង​ស្រ​ដៀង​នឹង​ឧទ្ធម្ភាគចក្រ ។

លោក Dennis Muilenburg ដែល​ជា​ប្រធាន អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់ Boeing បាន​និយាយ​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​មក​ថា «​អនាគត​នៃ​ចល័ត​ភាព មិន​ថា​ចល័ត​ភាព​ផលិតផល ទំនិញ ឬ​មនុស្ស​ទេ អនាគត​នេះ​កំពុង​តែ​កើត​មាន​ឡើង ហើយ​វា​នឹង​កើត​មាន​ឡើង​កាន់តែ​លឿន​ទៅ​ទៀត​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ និង​កាន់តែ​លឿន​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​ៗ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ