ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​សរសើរ Ronaldo តែ​ពេល​បង្ហាញខ្លួន​ភ្លាម Boateng ថា Messi វិញ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ថ្មី​របស់​ក្លិប​អ្នកមាន​បុណ្យ Kevin-Prince Boateng បាន​លះបង់​អតីតកាល ដែល​ធ្លាប់តែ​ទោរទន់​ទៅ​ខាង Ronaldo និង…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ថ្មី​របស់​ក្លិប​អ្នកមាន​បុណ្យ Kevin-Prince Boateng បាន​លះបង់​អតីតកាល ដែល​ធ្លាប់តែ​ទោរទន់​ទៅ​ខាង Ronaldo និង Real Madrid ហើយ​មក​និយាយ​ថា Lionel Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​នៅ​ក្នុង​ពិភពលោក ។ ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​នៅ​ពេល Boateng បង្ហាញខ្លួន​ជា​ផ្លូវការ​ឱ្យ​ក្លិប Barcelona ។

Boateng បាន​ចូល Barcelona កាលពី​ថ្ងៃ​ចន្ទ ក្នុង​នាម​ជា​ជម្រើស​សម្រាប់​លេង​នៅ​តំបន់​ខាងឆ្វេង ។ នៅ​មុន​ពេល​មក​ដល់​ក្លិប​នេះ Boateng ធ្លាប់​លេង​ឱ្យ Las Palmas និង Eintracht Frankfur ដែល​ពេល​នោះ​រូបគេ​ពិតជា​លេង​បាន​ល្អ​មែនទែន ។

Boateng បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ៖«​ខ្ញុំ​គឺជា​កីឡាករ​របស់ Barcelona ហើយ Lionel Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ក្នុង​ពិភពលោក ហើយ​នៅ​គ្រប់ពេល​ទាំងអស់​» ។

គេ​ក៏​បាន​បន្ត​ថា ៖«​ហេតុ​អ្វី​បានជា​អ្នក​ទាំងអស់​គ្នា​សើច? វា​ជា​ការ​ពិត​ដែល​រូប​គាត់​បាន​រក្សា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ។ វា​គឺជា​កិត្តិយស​ណាស់ ដែល​អាច​មក​លេង​នៅ Barcelona ដោយសារ​តែ Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ហើយ Luis Suarez គឺជា​ខ្សែប្រយុទ្ធ​ល្អ​ផ្តាច់​គេ​លើ​លោក​ផង​ដែរ ។ ពួក​គេ​លេង​បាន​អស្ចារ្យ​ណាស់ និង ការ​ដែល​អាច​លេង​ជាមួយ​ពួក​គេ​បាន គឺជា​កាដូ​ដ៏​អស្ចារ្យ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ