ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​វិធានការ​លុប​បំបាត់​ច្រករបៀង​ល្មើសច្បាប់ និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ខេត្ត​បាន​ដាក់​វិធានការ​លុប​បំបាត់​ច្រករបៀង​ល្មើសច្បាប់​និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក ទំនិញគេចពន្ធ និង​បទល្មើស ត្រូវ​ទប់ស្កាត់​អោយ​ខាង​តែ​បាន ដែល​លោក​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កាលពី​ថ្ងៃ​ទី​២២ ខែមករា​ឆ្នាំ​២០១៩​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។ លោក អ៊ុ…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ខេត្ត​បាន​ដាក់​វិធានការ​លុប​បំបាត់​ច្រករបៀង​ល្មើសច្បាប់​និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក ទំនិញគេចពន្ធ និង​បទល្មើស ត្រូវ​ទប់ស្កាត់​អោយ​ខាង​តែ​បាន ដែល​លោក​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កាលពី​ថ្ងៃ​ទី​២២ ខែមករា​ឆ្នាំ​២០១៩​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ការពារ​បូរណភាព​ទឹក​និង​មាន​តួនាទី​ការពារ​រាល់​បទល្មើស​តាម​បន្ទាត់​ព្រំដែន​បាន​ខិត​យកចិត្តទុកដាក់​ការពារ​ដោយ​មិន​គិត​ពី​ការ​នឿយហត់​ដើម្បី​មាតុភូមិ និង​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​៖​រយៈពេល​កន្លង​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ក្រឡា​ហម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ជាប់​ជាយ​ដែន​និង​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​លុប​បំបាត់​អោយ​អស់​នៅ​ច្រករបៀង​ល្មើសច្បាប់​តាម​បន្ទាត់​ព្រំដែន​។

លោក អ៊ុ រាត្រី បាន​ដាក់​វិធានការ​ដល់​កម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​អនុវត្តន៍​អោយ​បាន​តាម​បទបញ្ជា​ក្រសួងមហាផ្ទៃ​ត្រូវ​លុប​បំបាត់​នៅ​ច្រករបៀង​ល្មើសច្បាប់​និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក និង​ទំនិញគេចពន្ធ ធ្វើ​អោយ​បាត់​ចំណូល​រដ្ឋ និង​បទល្មើស​ឆ្លង​ដែន​ត្រូវ​ទប់ស្កាត់​អោយ​បាន​និង​ការពារ​សុវត្ថិ
ភាព​ជូន​ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​ជា​ពិសេស​ពង្រឹង​ការពារ​បូរណភាព​ទឹកដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ