ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Barcelona បង្ហើប​ថា Neymar នឹង​មក Barcelona វិញ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ខ្សែប្រយុទ្ធ​ក្លិប​អ្នកមាន​បុណ្យ Luis Suarez បាន​បោះតម្រុយ​ថា Neymar អាច​នឹង​មក​លេង​នៅ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ខ្សែប្រយុទ្ធ​ក្លិប​អ្នកមាន​បុណ្យ Luis Suarez បាន​បោះតម្រុយ​ថា Neymar អាច​នឹង​មក​លេង​នៅ Barcelona វិញ​ក្រោយ​ពី​ចំណាយពេល​តិច​ជាង​២​ឆ្នាំ​នៅ Paris Saint-Germain ។

នា​ពេល​ថ្មី​ៗ​នេះ​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​លើក​ឡើង​ថា Neymar អាច​នឹង​ទៅ Manchester United ក្រោយ​ពេល​ចាក​ចេញពី PSG នៅ​ពេល​ខាង​មុខ​នេះ ។ នៅ​ដើម​ខែមករា​កន្លង​មកនេះ ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ទៅ​ទាក់ទង​ជាមួយនឹង Neymar ហើយ​បានឃើញ​ថា Neymar នៅ​តែ​មានចិត្ត​ស្នេហា​ជាមួយនឹង Barcelona នៅឡើយ ។

អតីត​មិត្ត​រួម​របស់ Neymar កីឡាករ Luis Suarez បាន​និយាយ​ថា ៖«​នៅ​ក្នុង​ពិភព​បាល់ទាត់ អ្នក​មិន​អាច​ដឹង​ថា​អ្វី​នឹង​កើត​មាន​ឡើង​ទេ ។ ខ្ញុំ​អាច​នឹង​លេង​ជាមួយ​គេ (Neymar) ម្តងទៀត​នៅ Barcelona រួម​ទាំង​មិត្តភក្តិ​ផ្សេង​ទៀត​» ។

Suarez បាន​បន្ត​ថា ៖«​អ្វី​ដែល Neymar និយាយ​គឺ​ត្រូវ​ហើយ​ដែល​ថា នៅ​គ្រប់ពេល​ផ្លាស់​ប្តូរ​កីឡាករ គឺ​តែងតែ​មានការ​និយាយ​ពី​គេ​រហូត ។ វា​គឺ​អាស្រ័យ​ទៅ​លើ Neymar តែ​ប៉ុណ្ណោះ ។ អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ គឺ​ឱ្យ Neymar សប្បាយ​នឹង​ការ​សម្រេចចិត្ត​របស់​ខ្លួនឯង ។ ខ្ញុំ​គិត​ថា គេ​អាច​គិត​ដោយ​ខ្លួនឯង​បាន​ហើយ ។ គេ​មិន​ចាំបាច់​ស្តាប់​តាម​ពាក្យ​របស់​មហាជន​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ