ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​កំពុង​តែ​សង្ស័យ​ថា ប្រុស​ស្នេហ៍​លួចលាក់​បាន​ចាក់​សម្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ខែមករា​នេះ មាន​អំពើ​ឃាតកម្ម​មួយ​ចាក់​សម្លាប់​ស្ត្រី​ម្នាក់ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ នៅ​ភូមិ​សណ្តាន់ ឃុំ​ចំណា​ក្រោម…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ខែមករា​នេះ មាន​អំពើ​ឃាតកម្ម​មួយ​ចាក់​សម្លាប់​ស្ត្រី​ម្នាក់ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ នៅ​ភូមិ​សណ្តាន់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ តែ​ជន​ជា​ឃាតករ​បាន​គេចខ្លួន​បាត់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នោះ​មានឈ្មោះ មឹ​ស ធន អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​នៅ​លើ​រូបរាង​កាយ មាន​របួស​ចំនួន​៩​កន្លែង ដោយ​កាំបិត​មុខស្រួច ។

តាម​ការ​ស្រាវជ្រាវ​ជាបឋម​របស់​សមត្ថកិច្ច គឺ​មានការ​សង្ស័យ​ទៅ​លើ​ឈ្មោះ ឆៅ យ៉េ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ជី​អាប់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​បុរស​នោះ​ជា​គូស្នេហ៍​លួចលាក់​របស់​ជន​រង​គ្រោះ​អាច​ពាក់​ពន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​នេះ ។ តែ​ទោះ​យ៉ាងណា​សមត្ថកិច្ច​បាន​កំពុងធ្វើការ​ស្រាវជ្រាវ វែកមុខ​ជន​ជា​ឃាតករ ដើម្បី​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ