ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ មិន​ទុក​អ្នក​ដែល​ចង់​បំផ្លាញ​រដ្ឋ​នៅ​លើក​ទឹកដី​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា សម្តេច​មិន​ទុក​ឲ្យ​អ្នក​ណា​ដែល​មានគំនិត​ចង់​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​លើក​ទឹកដី​កម្ពុជា​នោះ​ទេ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​ដែល​ពិធី​នេះ​ប្រា​ព្ធ​ធ្វើ​ឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ពជើងគោក ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា សម្តេច​មិន​ទុក​ឲ្យ​អ្នក​ណា​ដែល​មានគំនិត​ចង់​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​លើក​ទឹកដី​កម្ពុជា​នោះ​ទេ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​ដែល​ពិធី​នេះ​ប្រា​ព្ធ​ធ្វើ​ឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ពជើងគោក ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១៩ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ថ្ងៃនេះ​ខ្ញុំ​សូម​រំលឹក​ភារកិច្ច​ដ៏​ចាំបាច់ និង​ត្រូវ​យកចិត្តទុកដាក់​ត្រៀមខ្លួន​រួច​ជា​ស្រេច​ការពារ​ឯករាជ្យ អធិបតេយ្យ​បន្ត​អនុវត្ត​នៃ​ខឿន​ការពារ​ជាតិ របស់​ប្រជាជន ។

សូមកុំ​ភ្លេច​ថា នយោបាយ​ការពារ​ជាតិ​របស់​ហ៊ុន សែន តាំងពី​ដើម​រហូត​ដល់​ចប់ គឺ​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន ។ កងទ័ព​បាន​កើត​ចេញពី​ប្រជាជន និង​ធ្វើ​អ្វី​ៗ ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន ។ ប្រជាជន គឺជា​ប្រភព​ជ្រើសរើស​ទ័ព គឺជា​ប្រភព​នៃ​ការ​ផ្គត់​ផ្គង​កម្លាំង​ទាំង​កម្លាំង​ទ័ព​កម្លាំង​ភស្តុ​ភា​ង ។

សម្តេច​បន្ត​ថា ឃឿ​ន​របស់​ប្រជាជន គឺ​មិន​សំដៅ​ទៅ​លើ​កងទ័ព​ប៉ុន្មាន​ម៉ឺន​នាក់​នោះ​ទេ ប៉ុន្តែ​សំដៅលើ​ថា មនុស្ស​ម្នាក់ គឺជា​ទាហាន​ម្នាក់​សម្រាប់​ប្រជាជាតិ​របស់​យើង ។ ដូច្នេះ​ត្រូវ​បន្ត​អនុវត្ត​បន្ត​ទៀត​នៃ​ឃឿ​ន​ការពារ​ជាតិ​របស់​ប្រជាជន ដើម្បី​ធានា​ថា ប្រទេស​របស់​យើង គឺជា​ប្រ ទេស​រួម​របស់​ប្រជាជន​មិនមែន​ជា​ប្រទេស​ដោយឡែក​របស់​កងទ័ព ឬ​របស់​អ្នក​ណាមួយ​នោះ​ទេ ។

សម្តេច​បន្ត​ថា​កងទ័ព​រួម​គ្នា​រក្សា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ចូលរួម​អនុវត្ត​ភូមិ​មាន​សុវត្ថិភាព​ចូល​រូ​ម​ប្រយុទ្ធ​ប្រឆាំង​ចោរកម្ម​គ្រឿងញៀន​ជួញដូរ​មនុស្ស និង​អំពើ​អ​សកម្មភាព​ផ្សេង​ៗ ។ ត្រូវធ្វើ​ប្រទេស​របស់​យើង​មាន​សុខ​សន្តិភាព ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា​«​ដោយ​តម្លៃ​ណា​ក៏​ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ណាមួយ​បំផ្លាញ​នូវ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក ។

ប្រទេស​យើង​មាន​ប្រវត្តិ​ដោយ​ញើស​ឈាម និង​ទឹកភ្នែក​ប្រទេស​យើង​មាន​ប្រវត្តិ​ដោយ​ការ​បែ កបាក់ ប្រទេស​មួយ​កងកម្លាំងប្រដាប់អាវុធ​ច្រើន ។ ដូច្នេះ​ត្រូវ​ចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ហើយ​ខិតខំ​ចូលរួម ដើម្បី​បំផ្លាញ​អំពើ​អសកម្ម​ទាំងអស់​គ្រឿងញៀន​ល្បែង​ខុសច្បាប់​…​។ សម្តេច​ក៏​បាន​ដាក់​បញ្ជា​ទៅ​កាន់​កងទ័ព​យ៉ាង​ដូច្នេះ​ថា​«​ត្រូវ​វាយ​កម្ទេច​ចោល​នូវ​ឧ​បា យ​កល​បដិវត្តន៍​ពណ៌ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​នយោបាយ​មិន​ប្រជាធិបតេយ្យ និង​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ។

កម្លាំងប្រដាប់អាវុធ​មាន​ភារៈកិច្ច​ការពារ​រដ្ឋ​ដូច្នេះ​មិនមែន​អ​ព្យា​ក្រឹត្យ​ជាមួយ​ពួក​ឧ​ន្ទា​ម​ក្នុង​ព្រៃ​និង​ឧ​ន្ទា​ម​ទីក្រុង​» ។ សម្តេច​បាន​លើក​ឡើង​ទៀត​ថា កងកម្លាំង​ត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ភាវ​កម្ម​គ្រប់​ទម្រង់​ដែល​កំពុង​កំរាម​កំហែង​ពិភពលោក នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​ត្រូវ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ជម្រក​របស់​ភាវ​កម្ម ឬ​ក៏​ជាទី​កន្លែង​សម្រាប់​វាយប្រហា​ភាវ​កម្ម​នោះ​ទេ ។
យើង​ក៏​ត្រូវ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​មួយ​ប្រទេស​លើ​ពិភពលោក ។ សម្តេច​បាន​គូសបញ្ជាក់​ថា​«​យើង​ត្រូវ​កំចាត់​ចោល​ជា​បន្ទាន់​នូវ​ទម្រ​ង​ភាវ​កម្ម​ដោយ​មិន​ចាប់​បាច់​បទបញ្ជា​នូវ​ទ​ង្វើ​ណា​ក៏​ដោយ ដែល​ប៉ុនប៉ង​ដណ្តើម​អំណាច​ក្រៅ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្រៅ​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​» ។

សម្តេច​លើក​ឡើង​ថា កងទ័ព​អាច​អ​ព្យា​ក្រឹត្យ​បាន​តែ​សម្រាប់​បក្ស​ន​បាយ និង​បក្សនយោបាយ​ប៉ុណ្ណោះ​ដូច​ជា ការពារ​ឲ្យ​គ្រប់​បក្សនយោបាយ​ដែល​ចូលរួម​ជីវភាព​នយោបាយ​នៅ​កម្ពុជា ប៉ុន្តែ​គ្មាន​ទេ​អ​ព្យា​ក្រឹត្យ​រាជរដ្ឋាភិបាល​ជាមួយ​នយោបាយ​ផ្សេង​ៗ​។ ការ​បង្កើត​ឡើង​នៃ​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​គ្រប់​ជាន់ថ្នាក់ គឺ​សំដៅ​ការពារ​រដ្ឋ ដូច្នេះ​មិន​ត្រូវ​ទុក​ឲ្យ​អ្នក​ណាមួយ​មក​បំផ្លាញ​រដ្ឋ​នោះ​ទេ ។

សម្តេច​បញ្ជាក់​ទៀត​ថា «​ប្រទេស​មួយ​ចំនួន​នៃ​បដិវត្តន៍ គឺ​ចាប់ផ្តើម​ធ្វើ​អ​ព្យា​ក្រឹត្យ​តូប​នី​យ​កម្ម​កងកម្លាំង​ប្រឆាំង​អាវុធ ប៉ុន្តែ​ខ្ញុំ​យល់​ស្រប​ទៅ​លើ​តូ​នី​យ​កម្ម​ជាមួយ​រដ្ឋបាល​ស៊ី​វិល តែ​រវាង​បក្ស និង​បក្ស​ប៉ុណ្ណោះ ។ ប៉ុន្តែ​រវាង​បក្សនយោបាយ​ជាមួយ​រដ្ឋ គឺ​គ្មាន​ទេ​ពាក្យ​អ​ព្យា​ក្រឹត្យ​មាន​តែ​ពាក្យ​«​វា​យក​ម្ស​ចោល​ប៉ុណ្ណោះ​» ។

សម្តេច​គូសបញ្ជាក់​ទៀត​ថា «​នេះ​សូម​បញ្ជាក់​ថា ដោយ​ភាព​ម៉ឺងម៉ាត់​ជាមួយ​អ្វី​ដែល​កើតឡើង កុំ​ចាំបាច់​បទបញ្ជា បើ​យល់​ឃើញ​ថា វា​មាន​គោល​បំផ្លាញ​រដ្ឋ​ផ្តួលរំលំ​រដ្ឋ​ដែល​មិន​ស្រប​ទៅ​តាម​ច្បាប់​តាម​រដ្ឋធម្មនុញ្ញ​ក្រោម​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ចេញ​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ស្លាប់​មនុស្ស​៤ ឬ​៥​នាក់ ប្រសើរ​ជាង​ស្លាប់​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់ ដូច្នេះ​រយៈពេល​កន្លង​មកនេះ ។

សម្តេច​តេ​ថា «​ខ្ញុំ​មិន​ខ្លាច​នូវ​ការ​ចេញ​បទបញ្ជា​ឲ្យ​ក​ម្ទេស​ចោល​នៃ​រាល​កម្លាំង​ណា​ក៏​ដោយ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​នោះ​ទេ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា អគ្គបញ្ជាការ​ដ្នា​ន​កងទ័ព​ទាំងអស់​ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​រាល់​សកម្មភាព​ណា​ដែល​មាន​ចប់​ផ្តួលរំលំ​រដ្ឋ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ម្នាក់​ប្រហើ​ន និង​ប្រមាថ​ដល់​រដ្ឋ និង​ធ្វើ​សកម្មភាព​បំផ្លាញ​រដ្ឋ និង​សន្តិសុខ​សន្តិភាព​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ