ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែងហុយ​ចេញពី​បន្ទប់​​ជួល​​ជាន់​ទី​​៣ ផ្អើលទួលសង្កែ​ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទប់​ជួល​របស់​កម្ម​ការី​នីមួយ​កន្លែង​នៅ​ជាន់​ទី​៣ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ បណ្តាល​អោយ​សម្ភារៈ​មួយ​ចំនួន​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង ពេល​ម្ចាស់​បាន​ចាក់សោ​ទុក​ចោល​។ ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែមករា នៅ​ចំណុច​ជាន់​ទី​៣ ក្នុងភូមិទួល​សង្កែ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ…

រាជធានី​ភ្នំពេញ​៖ បន្ទប់​ជួល​របស់​កម្ម​ការី​នីមួយ​កន្លែង​នៅ​ជាន់​ទី​៣ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ បណ្តាល​អោយ​សម្ភារៈ​មួយ​ចំនួន​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង ពេល​ម្ចាស់​បាន​ចាក់សោ​ទុក​ចោល​។ ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែមករា នៅ​ចំណុច​ជាន់​ទី​៣ ក្នុងភូមិទួល​សង្កែ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​បន្ទប់​ដែល​គេ​អះអាង​ថា​ជា​កម្ម​ការី​នី​បាន​ចាក់សោ​ទុក​ចោល ហើយ​ភ្លើង​បាន​ឆាបឆេះ​ផ្សែងហុយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ។ ភ្លាម​ៗ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​ទៅ​អន្តរាគមន៍ ដោយ​វាយ​បំបែក​កញ្ចក់​បាញ់​អស់​ទឹក​ចំនួន​២​រថយន្ត ហើយ​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ ។

ទោះបីជា​យ៉ាងណា សម្ភារៈ​មួយ​ចំនួន​ក្នុង​បន្ទប់​នោះ​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ ។ ទាក់ទិន​នឹង​ការ កើត​មាន​អគ្គី​ភ័យ​នេះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​បំពង់​ដាំទឹក​ក្តៅ​ដែល​ម្ចាស់​ដោត​ទុក​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ