ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កងទ័ព​មាន​ក្បាល​ពោះធំ​ត្រូវ​សម្រក​ចេញ​ជា​បន្ទាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​កងទ័ព​រាប់​ពាន់​នាក់ ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​លើក​ឡើង​ថា កងទ័ព​មាន​ក្បាលពោះ​ត្រូវ​សម្រក​ចេញ​ជា​បន្ទាន់ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​កងទ័ព​រាប់​ពាន់​នាក់ ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​លើក​ឡើង​ថា កងទ័ព​មាន​ក្បាលពោះ​ត្រូវ​សម្រក​ចេញ​ជា​បន្ទាន់ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ខណៈ​គេ​សង្កេត​ឃើញ​ថា កងទ័ព​ក៏​ដូច​ជា កងកម្លាំង​សមត្ថកិច្ច​ផ្សេង​ៗ​ទៀត​ភាគច្រើន​ដុះ​ក្បាលពោះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ខិតខំ​សម្រក​ក្បាលពោះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កងទ័ព​មាន​ក្បាល​ពោះធំ​ចេញពី​កងទ័ព ។ ឥឡូវ​ទាហាន​មួយ​មាន​ក្បាលពោះ​ណាស់ ចឹ​ងរ​ក​វិធី​ទម្លាក់​ក្បាលពោះ​ចុះ បើ​ចឹ​ង​លោត​របង​មិន​រួច​ទេ កងទ័ព​បច្ចុប្បន្ន​មិន​ដូច​ពី​មុន​នោះ​ទេ ដើរ​២​គី​ឡួ​ស្រែក​រក​ឡាន ហើយ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ ថ្ងៃកំណើត​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ