ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ចាយ​រាប់​ប៊ី​លាន​ដុល្លារ​យកចិត្ត​អ្នក​បើក​ប្រាស់​វិញ​ក្រោយ​ផ្ទុះ​រឿង​រំលោ.ភសិទ្ធិ​អ្នក​ប្រើ

5 ឆ្នាំ មុន

ប្រទេសស្វ៊ី​ស ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ មក​រា ថា​នាយក​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន Facebook អ្នកស្រី Sheryl…

ប្រទេសស្វ៊ី​ស ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ មក​រា ថា​នាយក​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន Facebook អ្នកស្រី Sheryl Sandberg បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា​ក្រុមហ៊ុន​របស់​អ្នកស្រី​ត្រូវ​តែ​បង្កើន​ជំនឿ​ចិត្ត​របស់​សាធារណៈជន​បន្ទាប់​ពី​ឆ្លងកាត់​រឿង​រំលោភសិទ្ធិ​ឯកជន​របស់​អ្នក​ប្រើប្រាស់ ។

អ្នកស្រី​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ក្រុមហ៊ុន​នេះ​កំពុង​តែ​វិនិយោគ​ថវិកា​រាប់​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​សន្តិសុខ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​នៅ Sillicon Valley របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​តម្លៃ​ភាគហ៊ុន​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៣៣% មក​ហើយ​តាំងពី​ខែកក្កដា មក​ស្មើ​១៤៤​ដុល្លារ​ប៉ុណ្ណោះ​ព្រោះតែ​កង្វល់​ទាក់ទិន​នឹង​សិទ្ធិ​ឯកជន​របស់​អ្នក​ប្រើប្រាស់ ។

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​នេះ​ទទួល​បានការ​រិះគន់​បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​ថា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Cambridge Analytica បាន​យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ Facebook រាប់​លាន​នាក់​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត ។

ម្ចាស់​ភាគហ៊ុន​ធំ​ៗ​របស់ Facebook មួយ​ចំនួន​ថែម​ទាំង​បាន​បង្ខំ​ឲ្យ​លោក Mark Zuckerberg ឲ្យ​ចុះ​ចេញពី​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន​ថែម​ទៀត​ផង ប៉ុន្តែ​អ្នកស្រី Sandberg បាន​និយាយ​ថា លោក​គួរតែ​បន្ត​ធ្វើ​ជា​ទាំង​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ។

លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ Facebook ត្រូវ​ផ្លាស់​ប្តូរ​គំរូ​អាជីវកម្ម និង​ចាប់ផ្តើម​យក​ថ្លៃ​សេវា​ប្រើប្រាស់ និង​ឈប់​យក​ប្រាក់​ចំណូល​ពី​ការ​ផ្សាយពាណិជ្ជកម្ម​នោះ​អ្នក​ប្រើប្រាស់​នឹង​ចាប់ផ្តើម​ឈប់​ប្រើប្រាស់ Facebook ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ