ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​បង្ហាញ​ខ្លួនឯង​ថា អស្ចារ្យ​ឱ្យ​សោះ​ណា​…!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​​បុរសម្នាក់​​ខណៈ​កំពុងកាន់ដៃចង្កូតបើក​ម៉ូតូរបស់ខ្លួន​នោះ ​គឺ​បាន​​បញ្ចេញកាយវិការ​ដូចសំញែងអ្នកផង ដោយ​មិនប្រយ័ត្ននិងខ្លាចពីគ្រោះថ្នាក់​ទាល់តែសោះ ។​ ដោយ​​ជើងគាត់​បានលើកទាំង២​ដាក់​លើ​ម៉ូ​តូ និងគ្មានពាក់​មួក​សុវត្ថិភាពទៀតផង ជិះ​​រេចុះរេឡើងពេញ​ដង​ផ្លូវ…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​​បុរសម្នាក់​​ខណៈ​កំពុងកាន់ដៃចង្កូតបើក​ម៉ូតូរបស់ខ្លួន​នោះ ​គឺ​បាន​​បញ្ចេញកាយវិការ​ដូចសំញែងអ្នកផង ដោយ​មិនប្រយ័ត្ននិងខ្លាចពីគ្រោះថ្នាក់​ទាល់តែសោះ ។​ ដោយ​​ជើងគាត់​បានលើកទាំង២​ដាក់​លើ​ម៉ូ​តូ និងគ្មានពាក់​មួក​សុវត្ថិភាពទៀតផង ជិះ​​រេចុះរេឡើងពេញ​ដង​ផ្លូវ ដែល​បង្កឱ្យអ្នកដំណើរផ្សេងៗ ​ឃើញ​ហួសចិត្ត និង​ស្រៀវជំនួស​​បុរសម្នាក់នោះ​។

ស្តែង​ ហេតុការណ៍នេះ​បាន​កើតឡើងនៅ​ព្រឹកថ្ងៃទី​២៤ មករា នេះ ស្ថិតតាមបណ្តោយផ្លូវ​មួយ​ ទៅកាន់​​ខេត្ត​កំពង់​ធំ​ ។ បុរសខាងលើមិនត្រូវបានស្គាល់​ឈ្មោះ​ទេ ដោយ​​បើកម៉ូតូ​កញ្ចាស់មួយគ្រឿង គ្មាន​ភ្លើង​ គ្មាន​កញ្ចក់​នោះទេ ​ហើយ​​វាយ​វិការគាត់វិញ ដូចជាខ្លួនគាត់ជាមនុស្សអស្ចារ្យ​ម្នាក់ ។

​ក៏ប៉ុន្តែនៅ​ក្នុងសកម្មភាពរបស់គាត់ គឺ​បាន​ធ្វើឱ្យ​អ្នកដំណើរ​តាម​​ផ្លូវ​មានការ​​អារម្មណ៍​ថា ចុះបើគាត់​​ជួប​គ្រោះថ្នាក់​ដោយយថាហេតុ យ៉ាងណាវិញទៅ? ពេល​គាត់​មិន​បារម្ភពីសុវត្ថិភាព​របស់​ខ្លួន​ឯងនេះ។

យ៉ាងណា​​ក៏​ដោយ សូម​បងប្អូន​ជាអ្នកដំណើរតាមផ្លូវទាំងអស់​ មេត្តា​​កុំមើលស្រាល​នូវ​គ្រោះថ្នាក់ឱ្យសោះ វានឹង​អាចកើតឡើងបានគ្រប់ពេលវេលា បើ​​យើង​មិនប្រយ័ត្ន ។ ​​សូមច​ង​ចាំផងថា ជីវិតយើងកើត​បាន​តែម្តង​​ទេ បើបាត់ហើយគឺមិនអាចត្រឡប់មក​វិញឡើយ ។

អត្ថបទសរសេរ ដោយ