ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាតព្វកិច្ច​មេ​គ្រួសារ

5 ឆ្នាំ មុន

បើ​យើង​ជា​មេ​គ្រួសារ​ត្រូវ​បម្រើ​គ្រួសារ​ដោយ​ចិត្ត​ស្មោះ ធ្វើ​ការងារ​ដោយ​សេចក្ដី​អត់ធន់ ព្យា​យម​តាំងចិត្ត​ក្នុង​ការងារ​ជា​និច្ច កាលបើ​ការងារ​រីក​ចម្រើន​ទៅ​មុខ ក្រុម​គ្រួសារ​ក៏​ចម្រើន​។ ពេល​សម្រាក​អំពី​ការងារ​របស់​អង្គភាព​ហើយ ត្រូវ​តម្រង់​មុខ​ឆ្ពោះ​មក​ផ្ទះ​ដោយ​មិន​វៀចវេរ មិន​ងាក​ទៅ​សេពកាម​គុណ​ស្រី ស្រា ពួកម៉ាក​ធឿ​នប​ន​ខិលខូច…

បើ​យើង​ជា​មេ​គ្រួសារ​ត្រូវ​បម្រើ​គ្រួសារ​ដោយ​ចិត្ត​ស្មោះ ធ្វើ​ការងារ​ដោយ​សេចក្ដី​អត់ធន់ ព្យា​យម​តាំងចិត្ត​ក្នុង​ការងារ​ជា​និច្ច កាលបើ​ការងារ​រីក​ចម្រើន​ទៅ​មុខ ក្រុម​គ្រួសារ​ក៏​ចម្រើន​។ ពេល​សម្រាក​អំពី​ការងារ​របស់​អង្គភាព​ហើយ ត្រូវ​តម្រង់​មុខ​ឆ្ពោះ​មក​ផ្ទះ​ដោយ​មិន​វៀចវេរ មិន​ងាក​ទៅ​សេពកាម​គុណ​ស្រី ស្រា ពួកម៉ាក​ធឿ​នប​ន​ខិលខូច ដែល​ជា​រឿង​អប្រិយ​នាំទុក្ខ នាំ​សត្រូវ​ចូល​ផ្ទះ​សម្លាប់​ប្រពន្ធ​កូន​នោះ​ទេ ។

នៅ​ពេលធ្វើការ​ងារ​ហើយ ត្រូវ​ប្រញាប់​រូតរះ​មក​ផ្ទះ ព្រោះ​យើង​មាន​ចំណង​ក្រុម​គ្រួសារ មាន​អ្នក​រង់ចាំ​យើង​នៅផ្ទះ ដូច្នេះ​ត្រូវ​តែម​ករក​អ្នក​រង់ចាំ​ឱ្យ​លឿន ដើម្បី​ជួបជុំ​ប្រពន្ធ​កូន និង​អាច​ជួយ​ធ្វើ​ការងារ​ផ្ទះ​ជាមួយ​គ្នា​ដោយ​ចិត្តភក្ដី បរិភោគ​បាយ​ជាមួយ​គ្នា​មិន​មុន​មិន​ក្រោយ​។ ជា​ពិសេស​ភរិយា​និង​ស្វាមី ដាច់ខាត​ប្រពន្ធ​មិន​ត្រូវ​បរិភោគ​បាយ​មុន​ប្ដី​ដាច់ខាត កុំ​អាង​ថា ឃ្លាន​ណាស់ ។

ប្រពន្ធ​អាច​បរិភោគ​បាយ​មុន​ប្តី​បាន លើកលែងតែ​មាន​ករណី​ចាំបាច់ ហើយ​ក៏​កុំ​អាង​ថា មិន​ទាន់​ឃ្លាន​ចាំ​បរិភោគ​តាម​ក្រោយ បណ្ដោយ​កូន ឬ​អ្នក​ផ្សេង​ឲ្យ​រៀបចំ​បាយ​ទឹក​ជំនួស ដោយ​ខ្លួនឯង​មិន​មាន​កិច្ច​អ្វី​ចាំបាច់​សោះ​នោះ ពិតជា​មិនល្អ​ឡើយ ។

នៅ​ពេល​បរិភោគ​បាយ​រួច​បើ​មើល​ទូរទស្សន៍​ក្នុងផ្ទះ ត្រូវ​មើល​ទាំងអស់​គ្នា កុំ​បណ្តោយ​ឱ្យ​កូន​មើល​តែឯង​ឱ្យ​សោះ ហើយ​ត្រូវ​អធិប្បាយ​ឲ្យ​កូន​ស្ដាប់​ថា នេះ​ជា​រឿង​បុណ្យ នោះ​ជា​រឿង​បាប ដើម្បី​ឲ្យ​កូន​ស្ដាប់​ទៅ​បាន​យល់​ដឹង​កើត​កើន​គំនិតល្អ ពន្យល់​ផ្លូវ​នៃ​ជីវិត​ឲ្យ​កូន​ដើរទៅ​រក​សេចក្ដីចម្រើន​កើន​ប្រយោជន៍ ពន្យល់​ផ្លូវ​នៃ​ជីវិត​ឲ្យ​មាន​ប្រយោជន៍ ដើម្បី​គ្រួសារ​មួយ​រស់នៅ​ដោយ​សុភមង្គល​ដ៏​ត្រចះត្រចង់ ។