ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើ​អ្នកបង្ក​នេះ​ទទួល​ដឹង​​ហើយ…មេត្តា​​ភ្ញាក់ផង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា េហតុការណ៍គ្រោះថ្នាក់ចរាចរណ៍​មួយ ដែលបង្កឡើង​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​​ម្នាក់ ខណៈ​​អ្នក​រត់​ស៊ី​ក្លូ​​កំពុងធាក់​​តាម​ផ្លូវ​សុខ​ៗ​​ ស្រាប់តែបើក​​​រថយន្ត​​យ៉ាង​លឿនមក​​បុក​ពីក្រោយ​ បណ្តាល​ឱ្យ​​អ្នក​​​​រត់​ស៊ី​ក្លូ​រង​របួសធ្ងន់​បែកក្បាល​​​សន្លប់​ស្តូកស្តឹង​​ ក្រោយមកត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាលភ្លាម​ៗផងដែរ កើតឡើង​កាលពី​វេលា​ម៉ោង​០១និង៣០​នាទី​រំលង​អធ្រាត្រ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា េហតុការណ៍គ្រោះថ្នាក់ចរាចរណ៍​មួយ ដែលបង្កឡើង​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​​ម្នាក់ ខណៈ​​អ្នក​រត់​ស៊ី​ក្លូ​​កំពុងធាក់​​តាម​ផ្លូវ​សុខ​ៗ​​ ស្រាប់តែបើក​​​រថយន្ត​​យ៉ាង​លឿនមក​​បុក​ពីក្រោយ​ បណ្តាល​ឱ្យ​​អ្នក​​​​រត់​ស៊ី​ក្លូ​រង​របួសធ្ងន់​បែកក្បាល​​​សន្លប់​ស្តូកស្តឹង​​ ក្រោយមកត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាលភ្លាម​ៗផងដែរ កើតឡើង​កាលពី​វេលា​ម៉ោង​០១និង៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​មករា នេះ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍បន្តថា ​សាក្សី​​បានឃើញ​​និយាយ​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​បុរសចំណាស់​​រងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ កំពុង​ធាក់ស៊ី​ក្លូ​​នៅចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​នោះ​​ ​ស្រាប់តែ​​មាន​រថយន្ត​មួយ​គ្រឿង ​ម៉ាក​តូ​យ៉ូ​តា​ព្រូស​​ក្នុងទិសដៅ​ស្រប​​គ្នា ហើយទំនឹង​ជា​ស្រវឹង​ស្រា​ផង​ដែរ ដោយ​​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ ​មក​បុក​គូទ​ស៊ី​ក្លូ​ចំ​ពីក្រោយ​​ចំ​ពេញទំហឹង​ បណ្តាល​ឱ្យ​​ខ្ទេច​​ស៊ី​ក្លូ​ទាំងស្រុង ​ហើយ​អ្នក​ធាក់​ស៊ី​ក្លូ​បែកក្បាល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​​ ។

ក្រោយកើតហេតុ ​រថយន្ត​បង្ក​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។ រីឯស៊ីក្លូត្រូវខ្ទេចអស់ ហើយ​ត្រូវ​​សមត្ថកិច្ច​​យក​ទៅ​​ទុកនៅ​ប៉ុស្តិ៍​ស្រះ​ចក ។

អត្ថបទសរសេរ ដោយ