ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួងកសិកម្ម​ណែនាំ​ឲ្យ​កសិករ​ត្រៀមលក្ខណៈ​ទប់ស្កាត់​ហានិភ័យ​អាកាសធាតុ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដើម្បី​បង្ការ​នូវ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ឡើងក​ម្តៅ​នៅ​ពេល​ខាង​មុខ​តាម​ការ​ព្យាករណ៍​របស់​អ្នកជំនាញ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​នៅ​ខេត្តព្រះវិហារ…

ខេត្តព្រះវិហារ ៖ ដើម្បី​បង្ការ​នូវ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ឡើងក​ម្តៅ​នៅ​ពេល​ខាង​មុខ​តាម​ការ​ព្យាករណ៍​របស់​អ្នកជំនាញ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​នៅ​ខេត្តព្រះវិហារ ត្រូវ​ត្រៀមលក្ខណៈ​ជា​និច្ច​រក្សា​ប្រភព​ទឹក ប្រព័ន្ធ​បង្ហូរទឹក អូរ​ប្រឡាយ ឲ្យ​បាន​ល្អ​សម្រាប់​ទុក​ស្រោចស្រព​ដំណាំ​កសិកម្ម​ផ្សេង​ៗ និង​ប្រើប្រាស់​ទឹក​សន្សំ​សំចៃ ។

ក្នុង​ដំណើរ​ដឹកនាំ​ប្រតិភូ​ចុះ​ទស្សនៈកិច្ច និង​ពិនិត្យ​មើល​ស្ថានភាព​ការ​បង្កបង្កើន​ផលដំណាំ​កសិកម្ម នៅ​ខេត្តព្រះវិហារ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ លោក លី ផល្លា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ចាប់ពី​ពេល​នេះ​ទៅ​មន្ទីរ​ជំនាញ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​ជម្រុញ​ឲ្យ​កសិករ​ទាំងអស់​ដែល​កំពុង​តែ​ផលិត​ដំណាំ​កសិកម្ម ត្រូវ​ត្រៀមខ្លួន​ដើម្បី​រក្សា​នូវ​ប្រភព​ទឹក ប្រព័ន្ធ​បង្ហូរទឹក អូរ ប្រឡាយ​ទឹក និង​អាង​ស្តុក​ទឹក​ទុក​ឲ្យ​បាន​ល្អ សម្រាប់​ស្រោចស្រព​នៅ​ដំណាំ​ទាំងនោះ​នៅ​ពេល​ដែល​អាកាសធាតុ និង​ចាប់ផ្តើម​ឡើងក​ម្តៅ​ប្រែប្រួល​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​បន្ថែម​ថា ឆ្នាំ​នេះ​ធាតុអាកាស​ក្តៅ​នឹង​ហក់​ឡើង​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​មុន​ៗ បើ​យោង​តាម​ការ​ព្យាករណ៍​របស់​អ្នកជំនាញ ដូចនេះ​ការ​ប្រឈម​ទៅ​លើ​ដំណាំ​កសិកម្ម​នឹង​មានការ​ប៉ះពាល់ ប្រសិនបើ​ពុំ​មានទឹក​ស្រោចស្រព​ដំណាំ​ទេ​នោះ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ មន្ទីរ​ជំនាញ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កំពុង​តែ​ត្រៀមលក្ខណៈ​គ្រប់​បែប​យ៉ាង ដើម្បី​ជួយ​ដល់​កសិករ ផលិត​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ពី​ហានិភ័យ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ។

លោក​ថា ជំនាញ​បាន​ណែនាំ​ឲ្យ​កសិករ​ជា​ពិសេស​ចំពោះ​សហគមន៍​កសិកម្ម ឬ​អ្នក​ដាំ​ដំណាំ​បន្លែ​អាជីព ត្រូវ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​តំណក់ទឹក និង​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​ច ដែល​អាច​ប្រើប្រាស់​ទឹក​លើ​ការ​ស្រោចស្រព​ដំណាំ​អស់​តិច និង​សន្សំ​សំចៃ​បាន​ច្រើន ។

លោក​ថា កាលពី​ចុងឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ខេត្តព្រះវិហារ​បាន​ជួប​នូវ​គ្រោះ​រាំង​ស្ងួត​ចំពោះ​ដំណាំ​ស្រួ​វ​ធ្ងន់​មួយ​ចំនួន​តិចតួច​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​មានការ​ធ្លាក់​ចុះ​តែ​ទោះជា​បែប​នេះ​ក្តី​ដើម្បី​បង្កា និង​ទប់ស្កាត់​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​មន្ទីរ​បាន​ណែនាំ​ឲ្យ​កសិករ​ប្តូរ​ពូជស្រូវ​ធ្ងន់ មក​ដាំ​ដុះ​ស្រូវស្រាល​ស្រូល​កណ្តាល​ជំនួស​វិញ​ដែល​ប្រើ​រយៈពេល​ដាំ​ដុះ​តិច​ជាង​ស្រូវធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ