ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បង្កើន​ចរន្តឈាម​រត់​ល្អ​ប្រសើរ

5 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ឈឺ ឆៀប​ៗ​នៅ​ម្រាមដៃ​, ប្រអប់ដៃ ឬ​ជើង​ដែរ​ទេ​នៅ​ពេល​អង្គុយ​យូរ​រាប់​ម៉ោង ? បញ្ហា​នេះ​កើតឡើង​នៅ​ពេល​ចរន្តឈាម​ហូរ​ក្នុង​រាង​កាយ​ទទួល​រង​ការ​រំខាន​ដែល​អាច​បណ្ដាល​ឱ្យ​អ្នកមាន​អារម្មណ៍​ស្ពឹក​ស្រពន់​ឈឺ ឆៀប​ៗ ។ អ្វី​ដែល​សំខាន់​នោះ គឺ​ចរន្តឈាម​ហូរ​មិន​ប្រក្រតី…

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ឈឺ ឆៀប​ៗ​នៅ​ម្រាមដៃ​, ប្រអប់ដៃ ឬ​ជើង​ដែរ​ទេ​នៅ​ពេល​អង្គុយ​យូរ​រាប់​ម៉ោង ? បញ្ហា​នេះ​កើតឡើង​នៅ​ពេល​ចរន្តឈាម​ហូរ​ក្នុង​រាង​កាយ​ទទួល​រង​ការ​រំខាន​ដែល​អាច​បណ្ដាល​ឱ្យ​អ្នកមាន​អារម្មណ៍​ស្ពឹក​ស្រពន់​ឈឺ ឆៀប​ៗ ។ អ្វី​ដែល​សំខាន់​នោះ គឺ​ចរន្តឈាម​ហូរ​មិន​ប្រក្រតី ឬ​ឧស្សាហ៍​ទទួល​រង​ការ​រំខាន​អាច​បង្ក​បញ្ហា​សុខភាព​ជា​ច្រើន ។ ប៉ុន្តែ​កុំ​បារម្ភ ! អ្នក​អាច​ចៀស​ផុត​ពី​បញ្ហា និង​ថែម​ទាំង​អាច​រក្សា​បាន​នូវ​ចរន្តឈាម​ហូរ​ប្រក្រតី​ជាប់​ជា​និច្ច​ដោយ​គ្រាន់តែ​អនុវត្ត​តាម​ប៉ុន្មាន​ចំណុច ៖

១. ទទួលទាន​ម្ទេស​ក្រហម ៖ ប្រសិនបើ​អ្នក​ចង់​ជំរុញ ឬ​បង្កើន​ចរន្តឈាម​រត់ អ្នក​គួរ​បន្ថែម​ម្ទេស​ក្រហម​ចំនួន​​សម​ល្មម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ ម្ទេស​ក្រហម​មាន​ប្រសិទ្ធភាព​សម្រួល​ដល់​មុខងារ​នៃ​ស​សៃ​ឈាម​​ជួយ​ពង្រឹង​ស​សៃ​ឈាមអាកទែ ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ឈាម​របស់​អ្នក​រត់​មិន​ប្រក្រតី ចូរ​បន្ថែម​ម្ទេស​ក្រហម​ក្នុង​អាហារ​របស់​អ្នក ។

២.​ធ្វើ​ចលនា ៖ ជា​ធម្មតា​អារម្មណ៍​ស្ពឹក​ស្រពន់​ឈឺ ឆៀប​ៗ​លើ​រាង​កាយ​កើតឡើង​នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ទីតាំង​មួយ​យូរ​ពេក ។ សរសៃឈាម​ត្រូវ​ជួប​បញ្ហា​រាំងស្ទះ ដូច្នេះ​អ្នក​ត្រូវ​ក្រោកឈរ​ឡើង ហើយ​ចាប់ផ្ដើម​ធ្វើ​ចលនា​រាង​កាយ​ខ្លះ ។ ត្រឹមតែ​ការ​ដើរ​រយៈពេល​ប្រមាណ​ជា​១០​នាទី ក៏​ជួយ​ជំរុញ​ចរន្តឈាម​រត់​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ​។ បង្កើន​រយៈពេល​នៃ​ការ​ដើរ បន្តិច​ម្ដង​ៗ រហូត​ដល់​អ្នក​អាច​បញ្ចូល​សកម្មភាព​នេះ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​បាន !

៣.​ទទួលទាន​ផ្លែ​ឪឡឹក ៖ អាហារ​ដ៏​ប្រសើរ​មួយទៀត​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ចរន្តឈាម​រត់​បាន​នោះ គឺ​ផ្លែ​ឪឡឹក ។ នោះ​ក៏​ព្រោះតែ​ឪឡឹក​មាន​ផ្ទុក​សារធាតុ lycopene ជួយ​ជំរុញ​ចរន្តឈាម​រត់​។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​បាន​ណែនាំ​ឱ្យ​អ្នក​ទទួលទាន​ឪឡឹក​ចំនួន​១​ចានគោម​រាល់ថ្ងៃ​ដើម្បី​រក្សា​ចរន្តឈាម​ហូរ​ប្រក្រតី ។

៤.​កាត់​បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ៖ ការ​ទទួលទាន​ភេសជ្ជៈ​មួយ​ចំនួន​ដូច​ជា កាហ្វេ​, តែ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ក្នុង​រយៈពេល​យូរ​ទៅ​បង្ក​ផល​ប៉ះពាល់​ដល់​ចរន្តឈាម​របស់​អ្នក​ដែល​អាច​នាំ​ឱ្យ​កើត​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ ។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ក្នុង​កម្រិត​សម​ល្មម ។

៥.​ទទួលទាន​ខ្ញី ៖ ខ្ញី​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​អាការ​ចង្អោរ​ចង់​ក្អួត រួម​ទាំង​បញ្ហា ផ្សេង​ៗ​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូច​ជា​បង្កើន​ចរន្តឈាម​រត់​ផង​ដែរ ។ អ្នក​អាច​ទទួលទាន​ខ្ញី​ទាំង​ឆៅ ឬ​ឆ្អិន ហើយ​ក៏​អាច​បន្ថែម​ក្នុង​អាហារ ឬ​តែ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ