ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​ត្រូវ​តែ​ទប់ស្កាត់​ជា​បន្ទាន់ វែកមុខ​ជនល្មើស​ ការពារ​កុំឱ្យ​ហិនហោច

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលពី​កន្លង​ទៅ​ថ្មី​ៗ​កន្លង​មកនេះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាន​នាំ​គ្នា​ដើរ​ចុះ​បាញ់ថ្នាំ​សំគាល់​លើ​ដើមឈើ​ព័ទ្ធ​យក​ដី​ព្រៃ​ចំការ​ធ្នង់ និង​ដី​ព្រៃ​ភ្នំ រាប់រយ​ហិ​កតា​នៅ​ក្នុង​ព្រៃ​សហគមន៍ ព្រៃឈើ ពោធិ​ជ្រក​ជម្រក​រិ​ទ្ធ​សែន ដែល​មាន​ចំការ​ដើម​ធ្នង់​រាប់​ម៉ឺន​ដើម ស្ថិត​នៅ​ក្នុងភូមិ​ពោធិ ឃុំ​ពោធិ…

ខេត្តកំពង់ឆ្នាំង ៖ កាលពី​កន្លង​ទៅ​ថ្មី​ៗ​កន្លង​មកនេះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាន​នាំ​គ្នា​ដើរ​ចុះ​បាញ់ថ្នាំ​សំគាល់​លើ​ដើមឈើ​ព័ទ្ធ​យក​ដី​ព្រៃ​ចំការ​ធ្នង់ និង​ដី​ព្រៃ​ភ្នំ រាប់រយ​ហិ​កតា​នៅ​ក្នុង​ព្រៃ​សហគមន៍ ព្រៃឈើ ពោធិ​ជ្រក​ជម្រក​រិ​ទ្ធ​សែន ដែល​មាន​ចំការ​ដើម​ធ្នង់​រាប់​ម៉ឺន​ដើម ស្ថិត​នៅ​ក្នុងភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់លែង អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ព្រៃឈើ​កំពុង​មានការ​ព្រួយបារម្ភ​ដោយ​ស្នើ​សុំ​ស្ថាប័ន និង​ជំនាញ​ពាក់ព័ន្ធ​ជួយ​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​ជា​បន្ទាន់​ផង ។

លោក សឿ​ន លី​ត សមាជិក​សហគមន៍​ព្រៃឈើ​ពោធិ​ជ្រក​ជម្រក​រិ​ទ្ធី​សែន​នៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ពោធិ៍​ស្រុក​កំពង់លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​ទៅ​ក្នុង​ចំការ​ធ្នង់​ហើយ​បាន​និយាយ​ឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​ឱ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​លោក​បានឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​មក​ឈប់​នៅ​ក្នុងភូមិ​ពោធិ​ហើយ​បាន​បង្ហោះ​ដ្រូ​ន​ថត​យក​រូប​នៅ​លើ​ចំការ​ដើម​ធ្នង់​ក្នុង​ព្រៃ​សហគមន៍​បន្ទាប់​មក​ពួ​គេ​ក៏​បាន​ចាកចេញ​ទៅ​វិញ​បាត់ ។

លុះ​ក្រោយមក​នៅ​ក្នុង ខែវិច្ឆិកា ឆ្នាំ​២០១៨ សហគមន៍​បាន​ចុះ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពោធិ​ពិនិត្យ​ព្រៃ​ចំការ​ធ្នង់​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​ក៏​បានឃើញ​មាន​គេ​បាញ់ថ្នាំ​ពណ៌​ខៀវ និង​ពណ៌​ក្រហម ព្រមទាំង​ដាក់​សញ្ញា​ព្រួញ​តាម​ដើម​ធ្នង់ ចាប់ពី​ចំណុច​ព្រៃឈើ​ក្រោយ​សាលាឃុំ​ពោធិ៍ អូរ​ថ្ម​ទឹក ដានជើង​តា​ព្រេង ភ្នំ​របង​រហូត​ដល់​ថ្នល់​ក្រហម ដែល​មាន​ប្រវែង​ដី​រាប់​គីឡូ​ដី​ម៉ែត្រ និង​មាន​ទំហំ​ប្រមាណ​រាប់​សិប​ហិ​កតា ដែល​គាត់​មិនដឹង​ថា ការ​បាញ់ថ្នាំ​តាម​ដើម​ធ្នង់​ព័ទ្ធ​ព្រៃ​ខាងលើ​នេះ​ក្នុង​គោលបំណង​អ្វី​នោះ​ឡើយ ។

ដោយឡែក​ព្រៃ​សហគមន៍​របស់​លោក​គ្របដណ្តប់​ដើម​ធ្នង់​ជាង​២០​ហិ​កតា​ដែល​មាន​ដើម​ធ្នង់​រាប់​ម៉ឺន​ដើម ។ ក្នុង​នាម​លោក​ជា​សមាជិក​សហគមន៍​តាំង​នាម​អោយ​សហគមន៍​ទាំងមូល​សូម​អំពាវ​នាវ​ដល់​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័​ន្ឋ​សូម​មេត្តា​ជួយ​ទុបស្កាត់​នូវ​ទ​ង្វើ​ខាងលើ​ដែល​ពិតជា​មាន​ចេតនា​ក្នុង​ការ​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​នោះ​ជា​ពុំខាន ។

ទាក់ទង​នឹង​ករណី​ខាងលើ​នេះ​លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ ក៏​បានអោយ​ដឹង​ដែរ​ថា លោក​ក៏​បានដឹង​ព័ត៌មាន​ដូច​ខាងលើ​នេះ​ដែរ ករណី​នេះ​សហគមន៍​ព្រៃឈើ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ស្នើ​សុំ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ទប់ស្កាត់​ជា​បន្ទាន់​ផង ដើម្បី​វែកមុខ​ជនល្មើស និង​បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​ព្រៃ​ចំការ​ធ្នង់​របស់​សហគមន៍ ព្រៃឈើ​របស់​រដ្ឋ នៅ​ក្នុង​ឃុំ​ពោធិ ស្រុក​កំពង់លែង នេះ​អោយ​មាន​ប្រសិទ្ធិ​ភាព ។

ដោយឡែក​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ បានអោយ​ដឹង​ថា លោក​ក៏​ទើបតែ​ទទួល​បាន​ព័ត៌មាន​ខាង​លើ​ដែរ​ទេ​នៅ​ពេល​អ្នក​សារព័ត៌មាន ទូរស័ព្ទ​សួរ​តែ​លោក​មិនដឹង​ថា រឿង​នេះ​មាន​កើត​មាន​ពិត​មែន ឬ​យ៉ាងណា​នោះ​ទេ ពេល​នេះ​លោក​កំពុង​ចាត់​មន្ត្រី​ជំនាញ​អោយ​ចុះ​ស៊ើបអង្កេត និង​ស្រាវ​ជ្រាវ​ជា​បន្ទាន់​ផង​ដែរ​ដើម្បី​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ