ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ថា​យក​ម៉ូតូ​គេ​ទៅ​ជួសជុល…បាត់​ខ្លួន​រហូត​ប្រទះ​ឃើញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ព្រៃ​អ្នកតា​អារក្ស​ជ័យ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ព្រៃ​អ្នកតា​អារក្ស​ជ័យ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជា រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផ​ន រី​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែមករា គាត់​បាន​ស្ដីបន្ទោស​ប្ដី​របស់​គាត់​យ៉ាង​ខ្លាំង ដោយសារ​តែ​ប្តី​គាត់​បាន​ខ្ចី​ម៉ូតូ​របស់​គេ​ជិះ​ទៅ​ចូលរួម​មង្គលការ​គេ ហើយ​ក៏​ដួល បណ្ដាល​អោយ​ខូច​ម៉ូតូ ពីព្រោះ​ពួក​គាត់​កំពុង​តែ​គ្មាន​លុយ​ផង តើ​បាន​លុយ​ឯណា​យក​ម៉ូតូ​ទៅ​ជួសជុល​សង​គេ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​គាត់​ស្ដីបន្ទោស​រួច​ហើយ ប្តី​របស់​គាត់​បាន​សុំ​កាត​គ្រី​ម៉ូតូ​របស់​ខ្លួន​យក​ទៅ​បញ្ចាំ ដើម្បី​យក​លុយ​ទៅ​ជួសជុល​ម៉ូតូ​សង​គេ ហើយ​ក៏​បាត់​ប្ដី​តាំងពី​ថ្ងៃ​នោះ​រហូត ។

ក្រោយ​បាត់​ប្ដី​បាន​មិនឃើញ​មក​ផ្ទះ គាត់​ក៏​បាន​ដើរ​រក​ប្តី​ម្នាក់ឯង​តាម​ព្រៃរបោះ​ក្បែរ​ៗ​ភូមិ​ដែរ តែ​មិនឃើញ​ប្ដី​ត្រឡប់​មក​ផ្ទះ​វិញ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ គាត់​បាន​ដើរទៅ​រក​ប្តី នៅ​តាម​ព្រៃរបោះ​ខាងជើង​ភូមិ​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​នៅ​ចំណុច​ព្រៃ​អ្នកតា​អារក្ស​ជ័យ ក៏​បាន​ជួប​ជាមួយ​អ្នក​ភូមិ​កំពុង​តែ​ដើរ​រក​ក្របី ក៏​បាន​ប្រទះ​ឃើញ​សព ហើយ​អ្នក​ភូមិ​ក៏​ប្រាប់​គាត់​ឲ្យ​ទៅ​មើល ។

ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​ឃើញ​សព​ជា​ប្តី​របស់​គាត់​បាន​ចងក​នៅ​លើ​ដើម​ពពេល​សំ​យ៉ុ​ង​ជើង​ផុត​ពី​ដី​ប្រមាណ​ជា​កន្លះ​ម៉ែត្រ ក៏​នាំ​គ្នា​ស្រាយ​យក​សព​មក​ដាក់​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា ត្រឡប់​មក​ភូមិ​វិញ​បាន​ប្រាប់​អ្នក​ភូមិ​បានដឹង​ក៏​នាំ​គ្នា​ផ្អើល​ឆោឡោ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​មើល ។

ក្រោយ​បានដឹង​ព័ត៌មាន​ខាងលើ​ភ្លាម ជំនាញ​ពិនិត្យ​ទីកន្លែង​កើតហេតុ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​កបាន​ចុះ​ដល់​កន្លែង​កើតហេតុ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល និង​អាជ្ញាធរ​ភូមិ​ឃុំ ដើម្បី​ធ្វើការ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សព ។

ក្នុង​ការ​ពិនិត្យ​សព សមត្ថកិច្ច​​រក​​ឃើញ​នៅ​លើ​.​ក​ជនរងគ្រោះ​​មាន​ស្នាម​ទ្រុឌ ពណ៌​ក្រ​ម៉ៅ មាន​ទំហំ​១​សង្ទីម៉ែត្រ​ព័ទ្ធ​ផ្នែក​ខាង​មុខ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ក្រោយ​ពិនិត្យ​ចប់ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ