ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​ដោយ​ភាព​សុចរិត​ជា​ជីវិត​ថ្លៃថ្នូរ

5 ឆ្នាំ មុន

បុគ្គល​ណា​ខ្លាច​អំពើ​បាប​អកុសល ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​សុចរិត ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន រក្សាសីល​៥ ចាំ​សីល​៨​ជាដើម បុគ្គល​នោះ​ឈ្មោះ​ថា រស់នៅ​ដោយ​ប្រាជ្ញា ដល់​ព្រម​ដោយ​សេចក្តី​ថ្លៃថ្នូរ…

បុគ្គល​ណា​ខ្លាច​អំពើ​បាប​អកុសល ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​សុចរិត ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន រក្សាសីល​៥ ចាំ​សីល​៨​ជាដើម បុគ្គល​នោះ​ឈ្មោះ​ថា រស់នៅ​ដោយ​ប្រាជ្ញា ដល់​ព្រម​ដោយ​សេចក្តី​ថ្លៃថ្នូរ ។

ចំណែក​ព្រះសង្ឃ​វិញ​បាន​ដល់​ការ​ប្រតិបត្តិ​តាម​កិច្ច​ធម៌​វិន័យ​យ៉ាង​តឹងរ៉ឹង គឺ​ធ្វើ​សីល​ឱ្យ​បរិសុទ្ធ គោរព​ឱ្យ​ហ្មត់ចត់ សង្រួម​ឥន្ទ្រិយ​ឱ្យ​មាំ យក​វិន័យ​ជា​ធំ​ក្នុង​ការ​ប្រតិបត្តិ ធ្វើ​ចិត្ត​ឱ្យ​ផូរផង់​ប្រាសចាក​អំពើ​ជា​អកុសល កាន់​ត្រៃសិក្ខា​ឱ្យ​ខ្ជាប់ខ្ជួន ជីវិត​របស់​អ្នកបួស​នោះ​ឈ្មោះ​ថា​រស់នៅ​ដោយ​បញ្ញា ។

សេចក្តី​នេះ​ស្រប​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដែល​ទ្រង់​សម្តែង​ថា ការ​រស់នៅ​ដោយ​ប្រាជ្ញា ទើប​ជា​ជីវិត​ប្រសើរ​បំផុត បរិបូណ៌​ដោយ​សិរី​សួស្តី ។