ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ហ៊ាន​…​ប៉ះ​ម្ចាស់​ដូរ​លុយ​​សឿង​ដែរ​បើក​ឡាន​​ដេញ​ចាប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ជនជាតិ​ចិន​មួយ​ក្រុមក្នុង​នោះ​មាន​​​ខ្មែរ​ម្នាក់ ​បាន​ប្រើ​ល្បិច​ឈប់​​រថយន្ត​ដើរទៅ​ដូរ​លុយ រួច​ក៏បន្លំលួច​លុយពី​កន្លែង​ដូរ​លុយនោះ ។ ក៏ប៉ុន្តែ​​ត្រូវ​ម្ចាស់​ដូរ​​លុយ​ដឹង​ខ្លួន ក៏​បើករថយន្ត​ដេញ​តាម​​​ជន​ស​ង្ស័យ ​ប្រគល់​អោយ​សមត្ថ​កិច្ច…

ខេត្តកណ្តាល ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ជនជាតិ​ចិន​មួយ​ក្រុមក្នុង​នោះ​មាន​​​ខ្មែរ​ម្នាក់ ​បាន​ប្រើ​ល្បិច​ឈប់​​រថយន្ត​ដើរទៅ​ដូរ​លុយ រួច​ក៏បន្លំលួច​លុយពី​កន្លែង​ដូរ​លុយនោះ ។ ក៏ប៉ុន្តែ​​ត្រូវ​ម្ចាស់​ដូរ​​លុយ​ដឹង​ខ្លួន ក៏​បើករថយន្ត​ដេញ​តាម​​​ជន​ស​ង្ស័យ ​ប្រគល់​អោយ​សមត្ថ​កិច្ច កើតឡើង​កាលពីថ្ងៃ​ទី​២៣ ​មករា ​វេលា​ម៉ោង ១០និង​៣០​នាទីព្រឹក​ស្ថិត​នៅ​ចំណុច​​ផ្ទះ​ឈ្មោះហាក់ លឹ​ម​ហៀ​ង ភេទ​ប្រុស អាយុ២៩​ឆ្នាំ ជាដូរលុយ មានទី​ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​មាន​៤​នាក់ ១​-ឈ្មោះ ឈិ​ន មុ​ី​ហ្វិ​ន ភេទ​ប្រុស អាយុ៥០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិត, ២​-ឈ្មោះ ឈិ​ន ឈូ​ជា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន​ មុខរបរ​មិន​ពិត, ៣-​ឈ្មោះ អ័ង សាំង ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិចិន មុខរបរ​មិន​ពិត (បាន​​គេចខ្លួន​) ទាំង៣​នាក់​ ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងរាជធានី​ភ្នំពេញ និង​​​៤-​ឈ្មោះ ម៉ែ​ន វ៉ា​ន់​សុ​ី​ថេ​ត ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​ អ្នក​បើក ​រថ​យន្ត ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៨ ភូមិ ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌពោធិ​សែន​ជ័យ ​​(​ឃាត់ខ្លួន​) ។

ប្រភពបន្តថា សមត្ថកិច្ច​បានហូត​មាន​​លុយ​ដុល្លា​រចំនួន​៥០៤០$(​ប្រាំ​ពាន់​សែសិប​ដុល្លារ ជា​របស់​ជន​សង្ស័យ) ។ ​លុយ​រៀល​ចំនួន​៤០.០០០.០០០រៀល(​សែសិប​លាន​រៀល​​​ជា​របស់​ជន​រង​គ្រោះ) ។ រថយន្ត​មួយ​​គ្រឿង​ ម៉ាក​ហា​យ​ឡេ​ន​ឌ​័រ ពណ៌ខ្មៅ ​ស៊េរី​ឆ្នាំ​២០០៣ ​ស្លាក​លេខ​ភ្នំពេញ​២AS-៨៧២៥ ជា​របស់​ឈ្មោះ ម៉ែ​ន​ វ៉ា​​ន់​​សុ​ី​ដេ​ត ។

​ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ