ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកាមិស​ហ្នឹងហើយ​ជា​នុយ​ទាក់ចិត្ត

5 ឆ្នាំ មុន

កាល​ព្រះសម្មាសម្ពុទ្ធ​ស្តេច​គង់នៅ​ក្នុង​វត្ត​ជេតពន មាន​ទេវតា​អង្គ​១​បាន​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ថា ជីវិត​សត្វលោក​នេះ​មាន​ប្រមាណ​តិច​ណាស់ កាលបើ​ជរា ព្យាធិ​នាំ​ចូល​ទៅ​រក​សេចក្ដីស្លាប់​ហើយ ការ​តតាំង​ទប់ទល់​នឹង​អាជ្ញា​នេះ​ពិតជា​ពុំ​មាន​ឡើយ ។ ព្រោះហេតុនោះ​អ្នក​ឃើញ​ភ័យ​ចំពោះ​សេចក្ដីស្លាប់ គួរ​ខំ​ធ្វើ​ទាន សន្សំ​បុណ្យ​កុសល​ទាំងឡាយ​ដើម្បី​សោយ​ផល​គឺ​សេចក្ដីសុខ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន…

កាល​ព្រះសម្មាសម្ពុទ្ធ​ស្តេច​គង់នៅ​ក្នុង​វត្ត​ជេតពន មាន​ទេវតា​អង្គ​១​បាន​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ថា ជីវិត​សត្វលោក​នេះ​មាន​ប្រមាណ​តិច​ណាស់ កាលបើ​ជរា ព្យាធិ​នាំ​ចូល​ទៅ​រក​សេចក្ដីស្លាប់​ហើយ ការ​តតាំង​ទប់ទល់​នឹង​អាជ្ញា​នេះ​ពិតជា​ពុំ​មាន​ឡើយ ។

ព្រោះហេតុនោះ​អ្នក​ឃើញ​ភ័យ​ចំពោះ​សេចក្ដីស្លាប់ គួរ​ខំ​ធ្វើ​ទាន សន្សំ​បុណ្យ​កុសល​ទាំងឡាយ​ដើម្បី​សោយ​ផល​គឺ​សេចក្ដីសុខ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន ។

គ្រានោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​ពាក្យ​ទេវតា​ថា ម្នាល​ទេវតា​សត្វលោក​ណា​រស់នៅ​ដោយ​សេចក្តី​ប្រមាទ សត្វលោក​នោះ​នឹង​រង​ទុក្ខ​គ្មាន​ទីបំផុត​ឡើយ​។

បើ​ចង់បាន​សុខ​ក្នុង​ជីវិត​លុះណាតែ​បុគ្គល​សម្លឹង​ឃើញ​សេចក្ដីស្លាប់ ស្គាល់​ពី​ក្តី​វិនាស​នៃ​ជីវិត ហើយ​លះបង់​នូវ​លោកាមិស​ទាំងឡាយ គឺ​មិន​ត្រូវ​ជាប់ជំពាក់​ពេក​ទេ ហ្នឹងហើយ​ជា​សេចក្តីសុខ​របស់​មនុស្ស ។

តើ​លោកាមិស​ជា​អ្វី​ទៅ? លោកាមិស​គឺ​របស់​ជា​គ្រឿង​ទាក់ចិត្ត​មាន​ដូច​ជា លាភសក្ការៈ ទាន ទេយ្យទាន ទេយ្យវត្ថុ ចតុប្បច្ច័យ អាហារ បួ​ក​រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​ដែរ​។ លោកាមិស​ហ្នឹងហើយ​ជា​នុយ​ទាក់ចិត្ត​សត្វលោក​មិន​ឱ្យ​ឆ្លង​វាលវដ្តសង្សារ​នេះ​រួច ។