ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ចេញពី​បង្គន់​តាម​ផ្ទះ ប្រជាពលរដ្ឋ​ត្រេកអរសាទរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រាជរដ្ឋាភិបាល​បារាំង​ក្រោម​គម្រោង PAAGERA «​ប៉ា​ជឺ​រ៉ា​» បាន​នឹង​កំពុង​អនុវត្ត​សាកល្បង​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ខ្នាត​តូច មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​រហាល ស​ង្គា​ត់​នគរធំ ក្រុង​សៀមរាប នៃ​រមណីយដ្ឋាន​អង្គរ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រាជរដ្ឋាភិបាល​បារាំង​ក្រោម​គម្រោង PAAGERA «​ប៉ា​ជឺ​រ៉ា​» បាន​នឹង​កំពុង​អនុវត្ត​សាកល្បង​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ខ្នាត​តូច មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​រហាល ស​ង្គា​ត់​នគរធំ ក្រុង​សៀមរាប នៃ​រមណីយដ្ឋាន​អង្គរ ។

ប្រព័ន្ធ​ចម្រោះ​ទឹក​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​បំណង​លើកកម្ពស់​សុខុមាលភាព អនាម័យ​របស់​ប្រជាជន​និង​កាត់​បន្ថយ ទឹក​កខ្វក់​ជ្រាប​ចូល​ក្រោម​ដី ។

លោក ឡៃ ប៉ូ​ទី បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​លើក​ឡើង​ថា គម្រោង នេះ​គឺជា​ប្រព័ន្ធ​សុ​វុឌ្ឍិកម្ម​ទឹក​ដែល​ប្រមូល​ទឹក​កខ្វក់​នៅ​តាម​បង្គន់​របស់​ប្រជាជន​យក​ទៅ ចម្រោះ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ព្រមទាំង​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មានការ​រស់នៅ​ក្នុង​ភាព​ប្រសើរ និង​ស្អាត​ជាង​ពេល​មុន ។

ក្នុង​ជំហាន​សាកល្បង​គម្រោង​នេះ​បាន​ធ្វើការ​ត​ភ្ជាប់​ប្រព័ន្ធ​ចម្រោះ​ជា​បណ្តាញ​តាម​បង្គន់​អនាម័យ​របស់​ប្រជាជន​ចំនួន​២៨​ខ្នង​ផ្ទះ​ដោយ​ប្រើ​ពេល​ចំនួន​បី​ខែ និង​គ្រោង​បញ្ចប់​នៅ​ចុង​ខែមករា ឬ ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ ។

អ្នកស្រី ទេព ព្រឿ​ន ជា​អ្នក​ភូមិ​ដែល​ទទួល​បានការ​ត​បណ្តាញ​ចម្រុះ​ទឹក​កខ្វក់​បាន​លើក​ឡើង​ថា បង្គន់​អនាម័យ​របស់​គាត់​បាន​កសាង​ឡើង​ជាង​១០​ឆ្នាំ​មុន តែ​ពុំដែល​បាន​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ចម្រោះ​នោះ​ទេ ដូច្នេះ​ទឹក​កខ្វក់ និង​មេរោគ​គឺ​មាននៅ​ជុំវិញ​ទីនោះ ។

អ្នកស្រី​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​យកចិត្តទុកដាក់ លើ​សុខុមាលភាព​ប្រជាជន ជា​ពិសេស​ការ​បណ្តុះបណ្តាល​ដល់​ប្រជាជន​ឲ្យ​ចេះ​រស់នៅ​ស្អាត និង​មាន​អនាម័យ​ដើម្បី​កាត់​បន្ថយ​នូវ​ប្រភព​មេរោគ និង​ជំងឺ​ទាំងឡាយ​ដែល​អាច​កើត​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ