ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​រាប់​សិប​គ្រឿង​ដឹក​អេ​ត​ចាយ​ឆ្លង​ដែន​ទៅ​វៀតណាម​កំពុង​បំផ្លាញ​ផ្លូវ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​ជ្រំ​កំពុង​ព្រួយបារម្ភ​អំពី​ការ​ខូច និង​ស្រុត​ផ្លូវ​ដោយសារ​មាន​រថយន្ត​ធុន​យក្ស​ យី​ឌុ​ប​ វ៉េ​អង​ដឹក​អេ​ត​ចាយ​រាប់​សិប​គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​ដឹក​អេ​ត​ចាយ​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​ស្វាយ​ជ្រំ​កាត់​តាម​ឃុំ​ចំនួន​៣​គឺ​ឃុំ​តា​សួ​ស ឃុំ​ក្រួស និង​ឃុំ​ចំបក់​ឆ្ពោះ ទៅ​ច្រករបៀង​ព្រំដែន​តា​នូ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​ជ្រំ​កំពុង​ព្រួយបារម្ភ​អំពី​ការ​ខូច និង​ស្រុត​ផ្លូវ​ដោយសារ​មាន​រថយន្ត​ធុន​យក្ស​ យី​ឌុ​ប​ វ៉េ​អង​ដឹក​អេ​ត​ចាយ​រាប់​សិប​គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​ដឹក​អេ​ត​ចាយ​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​ស្វាយ​ជ្រំ​កាត់​តាម​ឃុំ​ចំនួន​៣​គឺ​ឃុំ​តា​សួ​ស ឃុំ​ក្រួស និង​ឃុំ​ចំបក់​ឆ្ពោះ ទៅ​ច្រករបៀង​ព្រំដែន​តា​នូ ស្ថិត​នៅ​ភូមិ​តា​នូ ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ​បង្ក​ឲ្យ​ខូចខាត​ផ្លូវ​ក្រហេងក្រហូង​ពិបាកធ្វើ​ដំណើរ ខណៈ​អាជ្ញាធរ​ទើបតែ​ជួសជុល​មិន​ទាន់​រួចរាល់​នៅឡើយ ត្រូវ​ក្រុម​ឈ្មួញ​បន្ត​ដឹក​បំផ្លាញ​ទៀត​។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​ក្រួស​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ក្រួស​ក្រហម​ប្រវែង​១៧​គីឡូម៉ែត្រ​ចុះ​ពី​ផ្លូវជាតិ​លេខ​១​ឆ្ពោះទៅ​ច្រករបៀង​ព្រំដែន​តា​នូ​កំពុង​ប្រឈម​នូវ​ការ​បាក់​ស្រុត​ខូច បើ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​នោះ​។

សូម​រំលឹក​ផង​ដែរ កន្លង​មក​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ធុន​យក្ស​យី​ឌុ​ប និង​រថយន្ត​វ៉េ​អង​ដឹក​អេ​ត​ចាយ​ចាប់ពី​៣០​តោន​ទៅ​៥០​តោន​បាន​បំផ្លាញ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន​២​ខ្សែ ប្រវែង​១៧​គីឡូម៉ែត្រ ក្លាយជា​រណ្តៅ​ថ្លុក​ក្របី ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​បាន​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ដើម្បី​ឱ្យដំណឹង​នេះ​បាន​ដល់​លោក​អភិបាល​ខេត្តស្វាយរៀង បាន​ដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​បាន​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បើក​ការ​ជួសជុល ផ្លូវ​ឡើង​វិញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ធ្វើ​ដំណើរ​បាន​ស្រួល​។

ក៏​ប៉ុន្តែ​ការ​ជួសជុល​របស់​អាជ្ញាធរ​មិន​ទាន់​បាន​រួចរាល់​ផង ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​នគ​បាល​វរ​ការពារ​ព្រំដែន​ឈរជើង​នៅ​ច្រករបៀង​តា​នូ​ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​យក្ស​ដឹក​អេ​ត​ចាយ​បំផ្លាញ​ផ្លូវ​បន្ត​ទៀត ដូច្នេះ​សូម​អំពាវនាវ​ដល់​លោក​អភិបាលខេត្ត​មេត្តា​ជួយ​អន្តរាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ