ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​បារាំង​ជាប់ចោទ​រត់ពន្ធ​គ្រឿង​ញៀន​​លួច​រត់​ចេញពី​គុក​

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្រោយ​ពី​អារ​ចម្រឹង​ដែក​បន្ទប់​ឃុំឃាំង​របស់​គេ លើ​កោះ​LOMBOK​ឥណ្ឌូ​ណេ​ស៊ី ជនជាតិ​បារាំង​ឈ្មោះ​FELIX DORFIN ជាប់​សង្ស័យ​រត់ពន្ធ​គ្រឿងញៀន បាន​លួច​រត់​ចេញពី​គុក​បាត់​ហើយ​កាលពី​យប់​ថៃ្ង​ទី​២០​មក​២១​មក​រា​។ មាន​ដើម​កំណើត​នៅ​BETHUNE​បុរស​អាយុ​៣៥​ឆ្នាំ​រូប​នេះ​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការ​កាត់ទោស​។ រូបគេ​រត់​ចេញ​តាម​បង្អួច​ពី​ជាន់​ទី​២​នៃ​មជ្ឈមណ្ឌល​ឃុំឃាំង​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្រោយ​ពី​អារ​ចម្រឹង​ដែក​បន្ទប់​ឃុំឃាំង​របស់​គេ លើ​កោះ​LOMBOK​ឥណ្ឌូ​ណេ​ស៊ី ជនជាតិ​បារាំង​ឈ្មោះ​FELIX DORFIN ជាប់​សង្ស័យ​រត់ពន្ធ​គ្រឿងញៀន បាន​លួច​រត់​ចេញពី​គុក​បាត់​ហើយ​កាលពី​យប់​ថៃ្ង​ទី​២០​មក​២១​មក​រា​។

មាន​ដើម​កំណើត​នៅ​BETHUNE​បុរស​អាយុ​៣៥​ឆ្នាំ​រូប​នេះ​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការ​កាត់ទោស​។ រូបគេ​រត់​ចេញ​តាម​បង្អួច​ពី​ជាន់​ទី​២​នៃ​មជ្ឈមណ្ឌល​ឃុំឃាំង​។ គេ​លួច​ចុះ​មក​តាម​រយៈ​ការ​ហែក​សារុង​និង​វាំងនន ត​ជាប់​គ្នា​ជា​ខ្សែ​ដើម្បី​សម្រូត​ចុះ​មក​ក្រោម​។ នេះ​ជា​ការ​អះអាង​របស់​អ្នកនាំពាក្យ​ប៉ូលិស​តំបន់​ខាងកើត​នៃ​ប្រជុំ​កោះ​SONDE​។

ភ្លាម​ៗ​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​ដែល​និយាយ​ថា​FELIX DORFIN​មិន​ទាន់រ​ត់ទៅ​ណា​ឆ្ងាយ​ពី​កោះ​នោះ បាន​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​ត្រួតពិនិត្យ​កំពង់​ផែ​នានា បណ្ដា​ព្រ​លាន​យន្តហោះ​និង​ផ្លូវថ្នល់​ទាំងឡាយ​។

កាលពី​ដំណាច់​ខែកញ្ញា​ជន​នោះ​ត្រូវ​ចាប់ខ្លួន​នៅ​ព្រ​លាន​យន្តហោះ​កោះ​LOMBOK ជាមួយ​គ្រឿងញៀន​៤​គីឡូក្រាម ក្នុង​នោះ​មាន​កូ​កា​អីុន អេ​ស្ដា​ស៊ី​និង​អំ​ហ្វេ​តា​មីន លាក់​ក្នុង​វ៉ា​លី​ស​មួយ​មាន​២​ស្រទាប់​។
នៅ​ឥណ្ឌូ​ណេ​ស៊ីការ​រត់ពន្ធ​គ្រឿងញៀន​ច្រើន​បែប​នេះ​ត្រូវ​មានទោស​ប្រហារ​ជិ​វិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ