ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រូ​ស្ទើរភ្លើង​ឃើញ​ទំនង​ឡើង​ជាន់​១​មើល៍ មាន​ឯណា​ស្ទុះ​វឹង​ធ្លាយ​ផ្ទះ​លក់​ចាប់ហួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​អ្នកបើកបរ​រថយន្ត​ទុក​ចោល ស្រាប់តែ​ព្រូ​រថយន្ត​ស្ទើរភ្លើង​ម្នាក់​បាន​ឡើង​បើក​សាក​ធ្វើ​ឲ្យ​រថយន្ត​ស្ទុះ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​បណ្តាល​អោយ​រង​ការ​ខូចខាត​សម្ភារ និង​ទ្វារផ្ទះ​អស់​មួយ​ចំនួន​ធំ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស ដែលហេតុ​ការណ៍​​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​អ្នកបើកបរ​រថយន្ត​ទុក​ចោល ស្រាប់តែ​ព្រូ​រថយន្ត​ស្ទើរភ្លើង​ម្នាក់​បាន​ឡើង​បើក​សាក​ធ្វើ​ឲ្យ​រថយន្ត​ស្ទុះ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​បណ្តាល​អោយ​រង​ការ​ខូចខាត​សម្ភារ និង​ទ្វារផ្ទះ​អស់​មួយ​ចំនួន​ធំ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស ដែលហេតុ​ការណ៍​​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ក្នុង​បុរី​សូ​នី ចំណុច​ផ្ទះ​លេខ​១១៣B ផ្លូវ​លេខ​២៧ ភូមិ​ដំណាក់​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​១​គ្រឿង ពណ៌​ស ពាក​ផ្លា​ក​លេខ ភ្នំពេញ 2AO-1194 ដែល​ម្ចាស់​បាន​ចត​ទុក​នៅ​កន្លែង​លក់​ទឹកកក ខណៈនោះ​ដែរ​ក៏​ស្រាប់តែ​មាន​បុរស​ជា​ជំនួយការ​(​ព្រូ​)​ស្ទើរភ្លើង​ម្នាក់​បាន​ឡើង​បើក​សាក ។

ចៃដន្យ​មិនដឹង​ជា​យ៉ាង​មិច​ក៏​ស្រាប់​រថយន្ត​បាន​ស្ទុះ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​ខាងលើ​បណ្តាល​អោយ​រង​ការ​ខូចខាត​សម្ភារ​ចាប់ហួយ និង​ភេ​ស​ជ្ជះ ខ្ទាត​រប៉ាត់រប៉ាយ ព្រមទាំង​ធ្វើ​អោយ​ទ្វារផ្ទះ​បាក់​វៀច​អស់​ចំនួន​៦​ប្រលោះ​ទើប​កល់​រថយន្ត​ទៅ​មុខ​លែង​រួច ចំណែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ហើយ​ភ្លាម​ៗ​នោះ​ដែរ​អ្នក​បើក​ដែល​ជា​ព្រូ​ស្ទើរភ្លើង​រូប​នោះ​ក៏​បាន​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ឃើញ​មាន​សមត្ថកិច្ច និង​តំណាង​ខាង​រថយន្ត​បង្ក​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ខាង​ភាគី​ខាង​រថយន្ត​បាន​សុខចិត្ត​ជួយ​ចេញថ្លៃ​ការ​ជួសជុល និង​ខូចខាត​សម្ភារ​ទៅ​អោយ​ម្ចាស់ផ្ទះ​ដើម្បី​បញ្ចប់រឿង តែ​ការ​ចរចា​មិន​ត្រូវ​គ្នា​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ