ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង​ប្រឈម​នឹង​ការ​បាត់​អត្ត​សញ្ញាណ​ជា​ខេត្ត​ផលិត​ឆ្នាំង​ដី

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រាជធានី​ភ្នំពេញ ៖ ឈ្មោះ​របស់​ខេត្ត​បាន​បញ្ជាក់​អំពីអត្តសញ្ញាណខេត្តកំពង់ឆ្នាំង​ គឺជា​ខេត្ត​ដែលមាន​ប្រវត្តិ ផលិត​ឆ្នាំង ​និង​ក្អម​ជាង​៥០០​ឆ្នាំ​មក​ហើយ ​។ ប៉ុន្តែ​ការ​ធ្វើ​ឆ្នាំង​និង​ក្អមពី​ដីអិដ្ឋ​នៅ​ខេត្ត​នេះ កំពុង​ប្រឈមនឹង​ការ​បាត់បង់​ ដោយសារ​តែ​មិនសូវ​មាន​អ្នកទិញ​ច្រើន​ដូច​មុន…

រាជធានី​ភ្នំពេញ ៖ ឈ្មោះ​របស់​ខេត្ត​បាន​បញ្ជាក់​អំពីអត្តសញ្ញាណខេត្តកំពង់ឆ្នាំង​ គឺជា​ខេត្ត​ដែលមាន​ប្រវត្តិ ផលិត​ឆ្នាំង ​និង​ក្អម​ជាង​៥០០​ឆ្នាំ​មក​ហើយ ​។ ប៉ុន្តែ​ការ​ធ្វើ​ឆ្នាំង​និង​ក្អមពី​ដីអិដ្ឋ​នៅ​ខេត្ត​នេះ កំពុង​ប្រឈមនឹង​ការ​បាត់បង់​ ដោយសារ​តែ​មិនសូវ​មាន​អ្នកទិញ​ច្រើន​ដូច​មុន ​ហើយ​អ្នក​ប្រកប​របរ​នេះ​ខ្លះ ​បាន​ងាក​ទៅ​រក​ការ​ប្រកប​មុខរបរ​ផ្សេង​។

ការ​ប្រឈម​មុខ​នេះ​ បាន​ជំរុញ​អោយអាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ បាន​ធ្វើការ​ណែនាំប្រជាពលរដ្ឋ​ជា​ថ្មីទៀត ​កុំ​ឲ្យ​បោះបង់ចោល​មុខរបរ​ផលិត​ឆ្នាំង​ក្អម​ធ្វើ​ពី​ដីឥដ្ឋ បើ​ទោះបីជាបច្ចុប្បន្ន​នេះ ​ប្រទេស​យើង មានមុខ​របរ​ផ្សេង​ៗ​ជាច្រើន​ទៀត​ក៏​ដោយ ។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ថា និមិត្តរូប​របស់​ខេត្តកំពង់ឆ្នាំង​គឺ​ឆ្នាំងដី ដែល​ជា​សិប្បកម្ម​ផលិត​ដោយ ដៃ​និង​ពី ដីឥដ្ឋ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ។ ដូច្នេះ​ មុខរបរ​មួយ​នេះ​ បាន​ក្លាយជាវប្បធម៌​ប្រពៃណីសម្រាប់​ខេត្ត​ ដែល​យើង​មិន​អាច​ឲ្យ​បាត់បង់​បាន​ឡើយ ។

លោក​បញ្ជាក់​ថា ផ្តើម​ពី​មូលហេតុ​ដ៏​ចម្បង​នោះ​ហើយ​ ទើប​ថ្នាក់ដឹកនាំ​ខេត្ត​អាជ្ញាធរ​មន្ត្រី ជំនាញ ខេត្ត​ជា​និច្ចកាល តែងតែ​យកចិត្តទុកដាក់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បោះបង់​ចោល​មុខរបរ​ផលិត​ឆ្នាំង​ក្អម ធ្វើ​ពី​ដីឥដ្ឋ​ឲ្យ​សោះ បើ​ទោះបីជា​ពួក​គាត់​មានមុខរ​បរជា​ច្រើន​ទៀត​នា​ពេល បច្ចុប្បន្ន នេះ ។ ទន្ទឹម​នោះ​ថ្នាក់​ដឹក នាំ​រួម​ទាំង​អាជ្ញាធរ​គ្រប់ ថ្នាក់​ក៏​ខិតខំ​ផង​ដែរ​ក្នុង​ការ​ស្វែងរក​ផល ប្រយោជន៍​ជូន​បងប្អូន​ប្រជា​ពល រដ្ឋ​ដែល​កំពុង​ប្រកប​មុខរបរ​នេះ ហើយ​ក៏ កំពុង​ប្រឈម​នឹង​ទីផ្សារ ។

លោក សេង សាលី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​កំពង់​ឆ្នាំ​មាន​កន្លែង​ផលិត​ក្អម ឆ្នាំង​ធ្វើ ពី​ដីឥដ្ឋ​ចំនួន ២​កន្លែង គឺ​មួយ​កន្លែង​ស្ថិត​នៅ​សហគមន៍​ទេសចរណ៍​ភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ម្អៀ​ង​ជិទីរួមខេត្ត​កំពង់ឆ្នាំង និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ក្នុងភូមិ​បាញ់ ឈ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ម្អៀ​រ ខេត្តកំពង់ឆ្នាំង ។ តាម​លោក​ដឹង ប្រវត្តិ​នៃ​ការ​ផលិត​ក្អម ឆ្នាំង​នេះ គឺ​មាន​តាំងពី ប្រមាណ​៥០០​ទៅ​៦០០​ឆ្នាំ​មុន ។

លោក​ប្រធាន​មន្ទីរ​បាន​រំលឹក​​ថា ឈ្មោះ​ខេត្តកំពង់ឆ្នាំង​ គឺ​បាន​ពី​វប្បធម៌​ប្រពៃណី​នៃ​ការ​ផលិត ក្អមឆ្នាំង ​ធ្វើ​អំពី​ដីឥដ្ឋ​របស់ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំង​២​ខាងលើ​នេះ ហើយ​កាលពីមុន​នេះ​ពួក​គាត់ មានមុខ​របរ​តែ​មួយ​នេះ​គត់​សម្រាប់​ដោះ ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា មុខរបរ​នេះ​កំពុង​ប្រឈម​បញ្ហា​ទីផ្សារ​ដែល​បង្ខំឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ងាក​ទៅ​រក​មុខរបរ​ផ្សេង​ទៀត ។

យ៉ាងណា​ក៏​ដោយ ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​អះអាង​ថា អាជ្ញាធរ​នឹង​ខិតខំ​ធ្វើ​យ៉ាង ណា​ជួយ​ស្វែង​រក​ផលប្រយោជន៍​ជូន​ពួក​គាត់​តាម​រយះ​បង្កើត​កញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរ​ជាតិ​ទៅ កាន់​តំបន់​នោះ ខណ​ដែល​ភ្ញៀវ​ទេសចរណ៍​នឹង​ជាវ​ក្អមឆ្នាំង​ឬ វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​អំពី​ដីឥដ្ឋ ។

លោក​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​ខេត្ត​មាន​វប្បធម៌​ប្រពៃណី​នៃ​ការ​ផលិត​ក្អម ឆ្នាំង​ធ្វើ អំពី​ដីឥដ្ឋ​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​កាន់​ខេត្តកំពង់ឆ្នាំង មាន កំណើន​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់ ។ ដូច្នេះ​អាជ្ញាធរ​ខេត្ត​នឹង​បន្ត​ខិតខំ​រក​គ្រប់​វិធានការ ធ្វើ យ៉ាងណា​មិន​ឲ្យ​ប្រជាពលរដ្ឋ​តំបន់​ទាំង ២​នោះ​បោះបង់​ចោល ការ​ផលិត​ក្អមឆ្នាំង​ធ្វើ​អំពី​ដីឥដ្ឋ នោះ​ឡើយ ។

ចំពោះ​ពី​ធី​បុណ្យ​ទន្លេ​នា​ពេល​ខាង​មុខ​ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង​នោះ​ក៏ នឹង​មាន រៀបចំ​ឲ្យ​មាន​ស្តង់ ពិ​ពរ​ណ៍​មួយ​សម្រាប់​ដាក់​លក់​ក្អមឆ្នាំង​រួម​ទាំង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ ទៀត ដែល​ធ្វើ​អំពី​ដីឥដ្ឋ​ផង​ដែរ ខណ​:​ដែល គេ​រំពឹង​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​នឹង​ជួយ​ជាវ ផលិត ផល​ទាំង​អស់នោះ​មិន​ខាន​។
ដោយឡែក​លោកស្រី ពៅ សំ​ប៊​ន ដែល​ជា​សិប្បករ​ចំណាន​មួយ​រូប​ក្នុងភូមិ​អណ្ដូង​ឫស្សីបាន​រៀបរាប់ ពីមុខ រប​រត​ពី​ដូនតា​មួយ​នេះ ដោយ​លោកស្រី​បាន​ប្រាប់​ថា​ការ​ផលិត​ក្អម ឬ​ឆ្នាំងដី​ពុំ​សូវ​មាន ទីផ្សារ​ក៏​បង្វែរ​ធ្វើ​ផលិត ជា​វត្ថុ​អនុ​ស្សាវ​រី​តូច​ៗ​ទៅ​តាម​ដំរូវការ​ឬ​តាម​សណ្ឋាគារ​ផ្សេង​ៗ​ដែរ​គេ​កម្ម​ង់ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផលិត​ក្អមឆ្នាំង និង​វត្ថុ​អនុស្សាវរីយ៍​តូច​ៗ បាន​ទទួល ការ​អប់រំ ការ​បណ្ដុះបណ្ដាល​ពី​មន្ត្រី និង​អង្គការ​សង្គម​ស៊ី​វិល​ជា​បន្តបន្ទាប់ ពិសេស​គឺ​អង្គការ JICA របស់​ជប៉ុន ព្រម​ទាំង​បាន​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ផលិត​ក្អមឆ្នាំង​នេះ​ផង​ដែរ​។

លោកស្រី​ក៏​បាន​អំពាវនាវ​បន្ថែម​ទៅ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផង​ដែរ សូម​អញ្ជើញ​មក​ទស្សនា ស្វែង​យល់ និង​ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​វត្ថុ​ប្រើប្រាស់​នានា​ពី​កន្លែង ផលិត​ក្អមឆ្នាំង​នៅ​ភូមិ អណ្ដូង​​ឫស្សី​នេះ ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ ទេសចរណ៍​ជាតិ លើក​ស្ទួយ​ផលិតផល​ដែល​ជា​កេរ​តំ ណែ​ល​បន្សល់​ត​ពី​ដូនតា ព្រមទាំង​ចូលរួម លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ