ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​អាយុ​វែង​បំផុត​នៅ​លើ​លោក​ស្លា.ប់​ក្នុង​អាយុ​១១៣​ឆ្នាំ

5 ឆ្នាំ មុន

AFP ពី​ក្រុង​តូ​ក្យូ​ផ្សាយ​ថា​លោកតា Masazo Nonaka បុរស​វ័យ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មក​រា​២០១៩​នៅផ្ទះ​ក្នុង​ក្រុង​Ashoro កោះ​ហុ​ក​កៃ​ដូ​ក្នុង​អាយុ​១១២​ឆ្នាំ និង​២៥៩​ថ្ងៃ ។ លោកតា…

AFP ពី​ក្រុង​តូ​ក្យូ​ផ្សាយ​ថា​លោកតា Masazo Nonaka បុរស​វ័យ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មក​រា​២០១៩​នៅផ្ទះ​ក្នុង​ក្រុង​Ashoro កោះ​ហុ​ក​កៃ​ដូ​ក្នុង​អាយុ​១១២​ឆ្នាំ និង​២៥៩​ថ្ងៃ ។

លោកតា Masazo Nonaka កើត​នៅ​ថ្ងៃ​ទី​២៥ កក្កដា​១៩០៥ ក្រុង​អាសូ​រ៉ូ​ក្នុង​ក្រុម​គ្រួសារ​ដ៏​ស្ដុកស្ដម្ភ​មួយ មាន​បងប្អូន​៨​នាក់ បុរស​៧​នាក់ និង​ស្ត្រី​១​នាក់ ប៉ុន្តែ​បងប្អូន​បាន​ស្លាប់​អស់ ។ លោកតា​រៀប​ការ​កាលពី​ឆ្នាំ​១៩៣១ មានកូន​៥​នាក់ ប្រពន្ធ និង​កូន​៣​នាក់​ស្លាប់​បាត់បង់​ជីវិត បច្ចុប្បន្ន​មានមុខ​ជំនួញ​ជា​ម្ចាស់​សណ្ឋា​គារ​ស្នង​បន្ត​ពី​លោកស្រី​ Yoko Nonaka ជា​ចៅស្រី ។

ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ប្រជាជន​មាន​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក ។ តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​ជប៉ុន​ក្នុង​ខែកញ្ញា​២០១៨​បង្ហាញ​ថា​មាន​ពលរដ្ឋ​អាយុ​ពី​១០០​ឆ្នាំ​ឡើង​សរុប​៦៩.៧៨៥​នាក់​ជិត​៩០​ភាគរយ​ក្នុង​ចំនួន​នេះ​ជា​ស្ត្រី​។

បច្ចុប្បន្ន​បុគ្គល​មាន​អាយុ​ច្រើន​បំផុត​ដែល​បាន​ទទួលស្គាល់​ពី​សៀវភៅ​«​គី​ន​ណេ​ស​ប៊ុ​ក​» ជា​ជនជាតិ​ជប៉ុន​គឺ​លោកយាយ ​Kane Tanaka អាយុ​១១៦​ឆ្នាំ ។ ចំណែក​ឯតទគ្គ​កម្ម​បុគ្គល​មាន​អាយុ​វែង​បំផុត​ធ្លាប់​មានការ​ចុះ​ឈ្មោះ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​លោកយាយ​Jeanne Louise Calment ជនជាតិ​បារាំង​ស្លាប់​បាត់បង់​ជីវិត​កាលពី​ឆ្នាំ​២០០៧ ក្នុង​អាយុ​១២២​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ