ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ប៉ុន្មាន​ចំណុច​នេះ ប្រើ​ទូរស័ព្ទ​ថតរូប​ស្អាត​ដូច​អ្នកជំនាញ

5 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​នេះ​មានគុណ​ភាពល្អ​ជាង​ពី​មុន​មក​យ៉ាង​ខ្លាំង​ហើយ​វា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ថតរូប​បាន​ស្អាត​ៗ​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ក្នុង​ការ​ទិញ​កាមេរ៉ា​ដូច​អ្នកជំនាញ ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ថតរូប​ភាព​បាន​ស្អាត​ៗ​ដោយ​ប្រើ​កាមេរ៉ា​លើ​ទូរស័ព្ទ​របស់​អ្នក ៖ ១. យល់​ដឹង​ពី​ចំណុចខ្លាំង​របស់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន ស្មា​ត​ហ្វូ​ន​របស់​អ្នក​មិន​អាច​ថតរូប​បាន​ស្អាត​ដូច​កាមេរ៉ា​អ្នកជំនាញ​ទេ ប៉ុន្តែ​វា​ក៏​មាន​ចំណុចខ្លាំង​ច្រើន​ដែរ​។ កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មាន Lens…

ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​នេះ​មានគុណ​ភាពល្អ​ជាង​ពី​មុន​មក​យ៉ាង​ខ្លាំង​ហើយ​វា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ថតរូប​បាន​ស្អាត​ៗ​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ក្នុង​ការ​ទិញ​កាមេរ៉ា​ដូច​អ្នកជំនាញ ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ថតរូប​ភាព​បាន​ស្អាត​ៗ​ដោយ​ប្រើ​កាមេរ៉ា​លើ​ទូរស័ព្ទ​របស់​អ្នក ៖

១. យល់​ដឹង​ពី​ចំណុចខ្លាំង​របស់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន

ស្មា​ត​ហ្វូ​ន​របស់​អ្នក​មិន​អាច​ថតរូប​បាន​ស្អាត​ដូច​កាមេរ៉ា​អ្នកជំនាញ​ទេ ប៉ុន្តែ​វា​ក៏​មាន​ចំណុចខ្លាំង​ច្រើន​ដែរ​។ កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មាន Lens ដែល​អាច​ថតរូប​ភាព​បាន​ធំ​ដូច​ជា​រូប​ទេសភាព​ជាដើម ដូច្នេះ​អ្នក​មិន​ចាំបាច់​ដើរ​ច្រើន​ដើម្បី​រក​កន្លែង​ល្អ​សម្រាប់​ការ​ថតរូប​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត ស្មា​ត​ហ្វូ​ន​របស់​អ្នកមាន​កម្មវិធី Software ដូច​ជា HDR, Portrait Mode និង កម្មវិធី​ទូរស័ព្ទ​ជា​ច្រើន​សម្រាប់​ការ​ថតរូប កែ​រូប និង​បង្ហោះ​រូប​ជាដើម​ ។ស្មា​ត​ហ្វូ​ន​មួយ​ចំនួន​ទៀត​មាន Lens ច្រើន​ដែល​មាន​ចំណុច​ពិសេស​ៗ​ខុស​ៗ​គ្នា ដូច​ជា​កាមេរ៉ា Huawei Mate 20 Pro អាច​ថតរូប​បាន Wide-Angle, Ultra Wide-Angle និង Telephoto lens ជាដើម​។

២. យល់​ដឹង​ពី​ចំណុចខ្សោយ​របស់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន

ការ​ដឹង​ពី​ចំណុចខ្សោយ​របស់​កាមេរ៉ា​លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​អាច​ជួយ​ឲ្យ​អ្នកដឹង​ពី​វិធី​ជៀសវាង​វា​។ បញ្ហា​ធំ​ជាងគេ​របស់​កាមេរ៉ា​លើ​ស្មា​ត​ហ្វូ​ន​គឺ​ពួក​វា​មិន​អាច​ថតរូប​បាន​ល្អ​ពេល​ដែល​មិន​មាន​ពន្លឺ​គ្រប់គ្រាន់​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត រូបភាព​ដែល​ថត​ពី​ស្មា​ត​ហ្វូ​ន​តែងតែមាន​ទំហំ​តូច​ដែល​ធ្វើ​ឲ្យ​វា​មិនសូវ​ច្បាស់​ជាដើម​។

បញ្ហា​មួយទៀត​គឺ​ការ Zoom ព្រោះ​ការ Zoom លើ​ស្មា​ត​ហ្វូ​ន​មិន​អាច​ប្រៀបធៀប​បាន​ជាមួយនឹង​កាមេរ៉ា​អ្នកជំនាញ​ទេ​បើ​ទោះជា​មាន​ទូរស័ព្ទ​កាន់តែ​ច្រើន​ដែល​មាន Lens ច្រើន​ពិតមែន​ក្តី​។

៣. ដឹង​ពី​ប្រភព​ពន្លឺ

ពន្លឺ​មាន​សារៈសំខាន់​ណាស់​ពេល​ដែល​ថតរូប​ភាព​មិន​ថា​អ្នក​ប្រើ​កាមេរ៉ា​អ្វី​ទេ ដូច្នេះ​អ្នក​គួរ​ដឹង​ពី​ទិស​ពន្លឺ​។ អ្នក​គួរតែ​ថត​ពេល​ដែល​ពន្លឺ​ធ្លាក់​មក​លើ​មនុស្ស ឬអ្វី​ដែល​អ្នក​ចង់​ថត​។ ប្រសិនបើ​អ្នក​ថតរូប​នរណា​ម្នាក់ អ្នក​គួរ​ប្រាប់​ឲ្យ​ពួក​គេ​ងាក​មុខ​ទៅ​រក​ពន្លឺ​។

៤. ជូត Lens កាមេរ៉ា​ឲ្យ​បាន​ស្អាត

មុន​នឹង​ថតរូប​ភាព អ្នក​គួរតែ​ជូត Lens កាមេរ៉ា​របស់​អ្នក​ជាមួយនឹង​ក្រណាត់ ឬ​អាវ​របស់​អ្នក​សិន​ព្រោះ​ទូរស័ព្ទ​ដៃ​ងាយ​នឹង​ប្រឡាក់​ដោយសារ​តែ​អ្នក​ត្រូវ​កាន់​វា​នឹង​ដៃ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ