ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​គ្រុន​ចាញ់ និងការ​ថយ​ចុះ​នៃប្រសិទ្ធ​ភាព​របស់​ថ្នាំ​​អា​តេមីស៊ីនីន

13 ឆ្នាំ មុន

នៅ​ក្នុង​ឆ្នាំ​២០០០ ប្រទេស​កម្ពុជា​បាន​ណែនាំ​ឱ្យ​អនុវត្ត​ការ​ព្យា​បាល​ជំងឺ​គ្រុន​ចាញ់​ ដោយ​ប្រើ​ថ្នាំ​ផ្សំ ដែលមាន​ថ្នាំ​អាតេមី​ស៊ី​នីន (Artemisi nin Based Combination Therapies (ACT)) ដើម្បី​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ។ ACT ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភព​លោក ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ថ្នាំដែល​ល្អ និង​មាន​ប្រសិទ្ធ​ភាព​បំផុត សំរាប់​ព្យា​បាលជំងឺ​គ្រុន​ចាញ់។
តើ​ ACT គឺជា​អ្វី?
ACT មាន​ថ្នាំ​អាតេមីស៊ីនីន (ជា​ទូទៅ​គេ​ហៅ​ថា អា​តេស៊ុយ​ណាត-artesunate) ផ្សំ​ជា​មួយ​នឹង​ថ្នាំ​ដៃ​គូ​របស់​វា​មួយ​ទៀត​គឺ មេ​ហ្វូ​គីន ឬ​ពី​ប៉េ​រ៉ា​គីន (mefloquine ឬ piperaquine) ។ ការ​ផ្សំនេះ នឹង​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​ក្នុង​ខ្លួន​បាន​យូរ និង​បង្កើន​ប្រសិទ្ធ​ភាព​របស់ថ្នាំ​អាតេ​មីស៊ី​នីន ។ ម្យ៉ាង​ទៀត​​ការ​ផ្សំ​​នេះ ក៏​ធ្វើ​ឱ្យ​មាន​​ផល​រំខាន​តិច​តួច​ជាង​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ ផ្សេង​ទៀត​ផង​ដែរ ។

នៅ​ក្នុង​ឆ្នាំ​២០០០ ប្រទេស​កម្ពុជា​បាន​ណែនាំ​ឱ្យ​អនុវត្ត​ការ​ព្យា​បាល​ជំងឺ​គ្រុន​ចាញ់​ ដោយ​ប្រើ​ថ្នាំ​ផ្សំ ដែលមាន​ថ្នាំ​អាតេមី​ស៊ី​នីន (Artemisi nin Based Combination Therapies (ACT)) ដើម្បី​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ។ ACT ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភព​លោក ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ថ្នាំដែល​ល្អ និង​មាន​ប្រសិទ្ធ​ភាព​បំផុត សំរាប់​ព្យា​បាលជំងឺ​គ្រុន​ចាញ់។
តើ​ ACT គឺជា​អ្វី?
ACT មាន​ថ្នាំ​អាតេមីស៊ីនីន (ជា​ទូទៅ​គេ​ហៅ​ថា អា​តេស៊ុយ​ណាត-artesunate) ផ្សំ​ជា​មួយ​នឹង​ថ្នាំ​ដៃ​គូ​របស់​វា​មួយ​ទៀត​គឺ មេ​ហ្វូ​គីន ឬ​ពី​ប៉េ​រ៉ា​គីន (mefloquine ឬ piperaquine) ។ ការ​ផ្សំនេះ នឹង​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​ក្នុង​ខ្លួន​បាន​យូរ និង​បង្កើន​ប្រសិទ្ធ​ភាព​របស់ថ្នាំ​អាតេ​មីស៊ី​នីន ។ ម្យ៉ាង​ទៀត​​ការ​ផ្សំ​​នេះ ក៏​ធ្វើ​ឱ្យ​មាន​​ផល​រំខាន​តិច​តួច​ជាង​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ផ្សេង​ទៀត​ផង​ដែរ ។

ជាមួយ ACT ការ​ព្យា​បាល​មាន​រយៈ​ពេល​ខ្លី និង​មាន​​ប្រសិទ្ធ​ភាព​ខ្ពស់ ។ ក្នុង​ករណី​ជំងឺ​គ្រុន​ចាញ់​ដែល​គ្មាន​ផល​វិបាក​ ឬ​ស្រាល ត្រូវ​ព្យា​បាល​​ដោយ​ថ្នាំ​​គ្រាប់ ACT ។ ការ​ព្យា​បាល​នេះ នឹង​ត្រូវ​ការ​​​រយៈ​ពេលតែ​បីថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​មាន​​ប្រសិទ្ធ​ភាព​ ។ ក្នុង​ករណី​​ជំងឺ​គ្រុន​ចាញ់​ដែល​មាន​​ផលវិបាក​ ឬ​ធ្ងន់​ធ្ងរ ត្រូវ​ព្យាបាល​រយៈ​ពេល​ប្រាំ​ថ្ងៃ ដោយប្រើ ACT ចាក់​តាម​សាច់​ដុំ ឬ​ប្រើ​ជា​​ទំរង់​ថ្នាំ​គ្រាប់​សុល​តាម​គូថ ចំពោះ​កុមារ ។
ការ​ថយ​ចុះ​នៃ​ប្រសិទ្ធ​ភាព​របស់ថ្នាំ​អាតេ​មីស៊ី​នីន
ក្នុង​ពេលដែល ACT កំពុងត្រូវ​បានប្រើ​ប្រាស់​ជា​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ដ៏​មានប្រសិទ្ធ​ភាព​នៅទូទាំង​ពិភព​លោក​នេះ ក៏​មាន​ករណី​សង្ស័យ​នៃការ​ស៊ាំ​ទៅនឹង​ការ​ព្យា​បាល​នេះ បាន​កើត​ឡើង​​នៅ​ក្រុងប៉ៃលិន ខេត្ត​បាត់​ដំបង និង​ខេត្ត​ខ្លះ​ទៀត នៅ​តាម​ព្រំដែន ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។ បច្ចុ​ប្បន្ន​នេះ ភស្តុ​តាង​នៅ​ក្នុង​តំបន់​ទាំង​នេះ​បង្ហាញ​ថា ការ​ឆ្លើយ​តប​​របស់​មេរោគ​ទៅ​នឹងអាតេ​មីស៊ី​នីន ដែលជា​មូលដ្ឋាន​នៃ​ការ​ព្យា​បាល​​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត សំរាប់​ជំងឺ​គ្រុន​ចាញ់​ដែល​បណ្តាល​មក​ពី​ហ្វាល់​ស៊ី​ប៉ារ៉ូម (falciparum) នោះ មាន​ការ​ថយ​ចុះ​ ។ បញ្ហា​នេះ​មានន័យ​ថា មេរោគ​គ្រុន​ចាញ់​​អាច​កំពុង​បន្ថយ​ប្រសិទ្ធ​ភាព​របស់ថ្នាំ​អាតេ​មីស៊ីនីន ឬ​បង្កើត​ភាពស៊ាំទៅនឹង​ថ្នាំ​អា​តេមី​ស៊ីនីននេះ ។ ប្រសិន​បើ​ភាព​ស៊ាំ​ទៅនឹង​ថ្នាំ​អា​តេមីស៊ីនីននេះ ត្រូវ​បាន​បញ្ជាក់​ច្បាស់​ហើយនោះ នឹង​មាន​​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កម្ម​វិធី​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​តំបន់ ក៏​ដូចជា​នៅ​ក្នុង​ពិភព​លោក​ផងដែរ ។

ទោះបី​ជា​ថ្នាំនេះ​នៅ​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​នៅ​តំបន់​ខាងកើត​នៃប្រទេស​កម្ពុជា​ក៏​ដោយ ក៏​មាន​អ្នក​ជំងឺ​គ្រុន​ចាញ់​ខ្លះ​នៅ​ប៉ែក​ពាយ័ព្យ​នៃប្រទេស​ កើត​មាន​បញ្ហា​ការថយ​ចុះ​នៃ​ប្រសិទ្ធ​ភាព​​របស់ថ្នាំ​​អា​តេ​មីស៊ី​នីន​ ហើយ​នាំ​ឱ្យ​ប្រសិទ្ធ​ភាព​នៃ​​ការ​ព្យាបាល​ជំងឺ​នេះ មាន​ការ​ថយ​ចុះ ។​
ហេតុ​អ្វី​បាន​ជា​មាន​​ភាព​​ស៊ាំ​កើត​ឡើង?
វា​នៅមិនទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​ហេតុ​អ្វីបានជា​មានភាពស៊ាំ​កើត​ឡើង​នៅ​ក្នុង​តំបន់នេះ​ ​ប៉ុន្តែ​ការប្រើ​ប្រាស់​ថ្នាំ​ព្យា​បាល​មិនបាន​ត្រឹម​ត្រូវ​អាចជា​មូល​ហេតុ​ចម្បង​មួយ ។
ការ​ប្រើ​ប្រាស់ ACT មិនបានត្រឹ​មត្រូវ ៖
-ដោយ​ហេតុ​ថា ហេដ្ឋា​រចនាសម្ព័ន្ធ​សុខាភិ​បាល​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កំរិត​ ទើប​មាន​ប្រជា​ជន​ជា​ច្រើន​ប្រើ​ប្រាស់​សេវា​ឯកជន ។
-​ការ​ខ្វះ​ខាត​ក្នុង​ការ​​គ្រប់​​គ្រង​សេវា​ឯកជន បណ្តាល​ឱ្យ​មានការ​ប្រើ​ប្រាស់​ថ្នាំ​ដែលមាន​គុណ​ភាព​មិនល្អ​ ហើយ​ការ​ព្យា​បាល​មិន​បាន​គោរព​តាម​​គោល​ការណ៍​ព្យា​បាល​ត្រឹម​ត្រូវ ។ ក្នុង​ករណី​ខ្លះ ថ្នាំ​អាតេស៊ុយ​ណាត ត្រូវ​បានប្រើ​ប្រាស់​តែ មួយ​មុខ​គត់ ដោយ​មិនផ្សំ​ជា​មួយ​ថ្នាំ​ដទៃ​ទៀត ។
-​ការធ្វើ​រោគ​វិនិច្ឆ័យ​ខុស ឬ​​ការ​ខ្វះ​ខាត​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ អាច​ធ្វើ​ឱ្យ​មានការព្យា​បាល មិន​ត្រឹមត្រូវ ។​
តើ​រដ្ឋា​ភិបាល​កំពុង​ធ្វើ​អ្វី​ខ្លះ ដើម្បីទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ​គ្រុន​ចាញ់​ដែល​ធ្វើ​ឱ្យ​ប្រសិទ្ធ​ភាព​របស់ថ្នាំ​អាតេ​មីស៊ី​នីន​ថយចុះ?
យុទ្ធ​សាស្ត្រ​ទប់​ស្កាត់​មួយ​ត្រូវ​បាន​​គ្រោង​ឡើង ដើម្បី​បង្ក​ការ​រាលដាល​នៃ​ការ​ថយ​ចុះ​នៃ ប្រសិទ្ធ​ភាព​របស់​ថ្នាំ​​អា​តេ​មីស៊ីនីន ។ នៅ​តាម​តំបន់ដែល​រកឃើញ​មាន​ភាពស៊ាំ​កើតឡើង ក្រសួង​សុខា​ភិបាល និងអង្គ​ការ​សុខ​ភាព​ពិភព​លោក កំពុង​មាន​ផែន​ការ​ ៖
១-​ផ្តល់​មុង​ដែល​ប្រើ​បានយូរ
២-​ធ្វើ​ការ​ពិនិត្យ​សុខ​​​ភាពប្រជាជន នៅតាម​តំបន់​ដែល​មាន​ភស្តុ​តាង​បង្ហាញ​ថា មាន​មេរោគ​​គ្រុនចាញ់​​ដែលមាន​ភាព​​ស៊ាំ​ទៅ​នឹង​ថ្នាំ​អា​តេមី​ស៊ីនីន និងធ្វើ​ការព្យាបាល​ដោយថ្នាំ​ម៉ាឡារ៉ូន (mala-rone) ។
៣-​អប់រំ​ប្រជា​​ពលរដ្ឋ និង​ផ្នែក​ឯកជន ពី​វិធី ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ ។ ថ្នាំ​នេះ​ត្រូវ​តែប្រើ​ដោយផ្សំ​ជាមួយ​ថ្នាំ​ដទៃ​ទៀត ជា​ជាង​ប្រើ​តែ​មួយ​មុខ​គត់ ។
រដ្ឋា​ភិបាល​ក៏​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ហាម​ឃាត់ ការ​ប្រើ​ប្រាស់​ថ្នាំ​អា​តេមីស៊ីនីនតែ​មួយ​មុខ​គត់ ។ ក្រសួង​សុខា​ភិបាល​​នឹងធ្វើ​ការបោះ​ពុម្ព​នូវ​គោល​ការណ៍​ជាតិ​ស្តី​ពី​ការ​ព្យា​បាល​ជំងឺ​គ្រុនចាញ់​ដែល​ត្រូវ​​បាន​ត្រួត​ពិនិត្យ​​ឡើងវិញ ក្នុង​ពេលឆាប់​ៗ​នេះ ។ គោល​ការណ៍​នេះ​មាន​បញ្ចូលព័ត៌​មាន​ថ្មី​ស្តី​អំពី​កំរិត​ថ្នាំ​ដែល​ត្រូវ​ប្រើ​ប្រាស់​តាម​ក្រុម​អាយុ និង​ព័ត៌​មាន​អំពី​ការព្យា​បាល​មុន​បញ្ជូន​ តាម​គោល​នយោ​បាយ​ជាតិស្តីពី​ឱសថ ។ គោល​ការណ៍​នេះ​ក៏​មាន​​ព័ត៌​មានថ្មីៗ​ស្តី​អំពី​​ការ​ថែ​ទាំ​កុមារ​ និងស្ត្រីមាន​ផ្ទៃពោះ​ដែលមានជំងឺ​គ្រុន​ចាញ់​ផងដែរ ដោយ​ផ្អែក​ទៅ​តាម​តម្រូវ​ការ​​តាម​តំបន់ និង​លក្ខណៈ​នៃប្រសិទ្ធ​ភាព​របស់​ថ្នាំ​ប្រឆាំ​ង​ជំងឺ​គ្រុន​ចាញ់ ។
ការព្យាបាលជំងឺ​គ្រុន​ចាញ់​ដោយ​ប្រើ ACT
ដើម្បី​ព្យា​បាល​ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ដើម្បី​​ជួយ​ទប់ស្កាត់​ការ​រាល​ដាល​នៃ​​ភាពស៊ាំ ត្រូវ​ផ្តល់​ថ្នាំ​អាតេស៊ុយ​ណាត​ផ្សំ​ជាមួយ​ថ្នាំ​មេហ្វូគីន ក្នុង​កំរិត​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​ ទៅ​តាម​ទំរង់​ខ្លួន​របស់​អ្នកជំងឺ ។
ខា​ងក្រោម​នេះ​គឺជា​អនុសាសន៍​របស់​កម្ម​វិធី​ជាតិប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់​ស្តីពី​ការព្យា​បាល​ជំងឺ​គ្រុនចាញ់​ដែល​គ្មាន​ផល​វិបាក បង្ក​ដោយ​មេរោគ​ហ្វាល់​ស៊ីប៉ារ៉ូម (Plasmodium falciparum) ៖
-​ការព្យា​បាល​ជំរើស​ទី​១ ៖ អា​តេស៊ុយ​
ណាត+មេហ្វូគីន
-​ការព្យា​បាល​ជំរើ​ស​ទី​២ ៖ គីនីន​+​តេត្រា​ស៊ី​គ្លីន​
វិធី​ប្រើ​ប្រាស់​
សំរាប់​មនុស្ស​ពេញ​វ័យ ការ​ព្យា​បាល​ជំរើស​ទីមួយ​គឺ​ ៖ អាតេស៊ុយ​ណាត (A)+មេហ្វូគីន (M5) រយៈ​ពេល​​បីថ្ងៃ (អា​តេ​ស៊ុយ​ណាត​គ្រាប់ គឺ​50mg និង​មេហ្វូ​គីន​គ្រាប់ គឺ250mg) ។
កា​រ​ហាមប្រើ
-ហាម​ប្រើ​ការ​​ព្យា​បាល​ជំរើស​ទី​១ បើ​អ្នកជំងឺ​ធ្លាប់​មាន​ប្រវត្តិ​ប្រតិ​កម្ម​ជា​មួយនឹង​ថ្នាំ​មេ​ហ្វូ​គីន ឬ​បានលេប​ថ្នាំ​មេហ្វូ​គីន ក្នុងរយៈ​ពេល​បួនសប្តាហ៍​មុន ។
-បើ​អ្នកនោះ​មិនអាច​ព្យាបាល​តាមការ​ព្យា​បាល​ជំរើស​ទី​១ទេ ត្រូវ​ប្រើ​ការ​ព្យាបាល​ជំរើស​ទី​២ ដើម្បី​​ព្យាបាល​អ្នកជំងឺ​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ។
-​ហាមប្រើ​តេ​ត្រា​ស៊ី​គ្លីន ចំពោះ​អ្នក​ជំងឺ​​មាន​ផ្ទៃ​ពោះ ​និង​កុមារ​ដែលមានអាយុ​តិចជាង​៨​ឆ្នាំ ។
អ្វីដែល​បុគ្គលិក​សុខា​ភិបាល​អាចធ្វើ​
-អប់រំ​អ្នក​ជំងឺ​ ពី​ការ​ថយ​ចុះ​នៃ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ​អាតេ​​មី​ស៊ីនីន និង​សារ​សំខាន់​នៃ​ការ​ប្រើ​ប្រាស់​​ថ្នាំ​ដែល​មាន​គុណភាព​ល្អ ។
-​ត្រូវចាំ​ថា ត្រូវ​ធ្វើរោគ​វិនិច្ឆ័យ​ជំងឺ​គ្រុន​ចាញ់​ឱ្យ​បាន​ច្បាស់​សិន​ មុន​ចាប់​ផ្តើម​​ព្យា​បាល​ដោយ​ថ្នាំ​ប្រឆាំង​ជំងឺ​​គ្រុនចាញ់ ។
ត្រូវ​​ពន្យល់​អ្នកជំងឺ​នៅ​ពេល​ព្យាបាល
-មូលហេតុ​របស់ជំងឺ​គ្រុនចាញ់ និង​វីធី​បង្ការ​វា
-សារ​សំខាន់​នៃ​ការ​គោរព​តាម​វិធី​ព្យាបាល ​​និង​ត្រូវ​លេបថ្នាំ​ឱ្យ​អស់
-​សារ​សំខាន់​នៃ​ការ​ឆាប់​ស្វែង​រក​ការ​ព្យា​បាល មុន​ដំណាក់​កាល​ធ្ងន់​ធ្ងរ ៕