ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​៣​ថ្ងៃ​ទៀត​គ្រោះ​ធំ​មក​ដល់​សូម​ឱ្យ​ឆ្នាំ​ឡាក់​ឆុង​ទាំង​៩​ឆ្លង​ផុត​ពី​ទុក្ខ​ភ័យ

5 ឆ្នាំ មុន

បើ​តាម​កំណត់​ត្រា​របស់​ស្តេច​គ្រូ​ហុងស៊ុយ​បស្ចិមប្រទេស​បាន​អះអាង​ថា ដោយសារ​តែ​ជើង​លេខ​បាន​ឆ្លើយ​ច្បាស់​ថា នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​រាប់​អំពី​ថ្ងៃនេះ​ទៅ​(​ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ​២០១៩) ជា​ថ្ងៃ​នាំ​ស៊យ នាំ​គ្រោះភ័យ នាំ​ចង្រៃ នាំ​អពមង្គល និង​ជា​ថ្ងៃ​ឡាក់​ឆុង​នៃ​ម្ចាស់​ឆ្នាំ​គ្រោះ​ទាំង​៩​នោះ…

បើ​តាម​កំណត់​ត្រា​របស់​ស្តេច​គ្រូ​ហុងស៊ុយ​បស្ចិមប្រទេស​បាន​អះអាង​ថា ដោយសារ​តែ​ជើង​លេខ​បាន​ឆ្លើយ​ច្បាស់​ថា នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​រាប់​អំពី​ថ្ងៃនេះ​ទៅ​(​ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ​២០១៩) ជា​ថ្ងៃ​នាំ​ស៊យ នាំ​គ្រោះភ័យ នាំ​ចង្រៃ នាំ​អពមង្គល និង​ជា​ថ្ងៃ​ឡាក់​ឆុង​នៃ​ម្ចាស់​ឆ្នាំ​គ្រោះ​ទាំង​៩​នោះ ស្តេច​គ្រូ​ហុងស៊ុយ​ក៏​មានចិត្ត​មេត្តា​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​ជម្រះ​គ្រោះ​ចង្រៃ កម្ចាត់​ទុក្ខ​ភ័យ​ដល់​ឆ្នាំ​គ្រោះ​ទាំង​៩ រោង រកា ឆ្លូវ កុរ វក ខាល ច មមី មមែ cmt $168 ដោយ​ក្តី​សន្តោស ។

ជាមួយ​គ្នា​នេះ​ស្តេច​ហោរា​ក៏​បាន​បញ្ជាក់​ថា ឆ្នាំ​ឡាក់​ឆុង​ទាំង​៩​ខាងលើ​នេះ​មាន​ហុងស៊ុយ​មិនល្អ​ទេ​ពោល​គឺ ស្រុត​ចុះ​ខ្លាំង ដូចនេះ​ដើម្បី​យឹតយោង​ដួង​រាសី​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ឆ្នាំ​ទាំង​៩​ដាច់ខាត​ត្រូវ​តែ​ស៊ែរ​បួងសួង បន់ស្រន់ និង​នឹក​គុណមាតា​បិតា គុណព្រះរតនត្រ័យ​ជា​បន្ទាន់​ដើម្បី​រម្ងាប់​ទុក្ខសោក កម្ចាត់​គ្រោះកាច លើក​ជោក​ជតារាសី​ទទួល​បាន​លាភ​សំណាង​កាន់តែ​ខ្លាំង និង​ឲ្យ​អ្វី​ៗ​ប្រែ​ក្លាយជា​ល្អ​ប្រសើរ​ចូល​មក​ជំនួស​គ្រោះអាក្រក់​ចាប់ពី​ពេល​នេះ​តទៅ ។

សូម​ឲ្យ​ឆ្នាំ​ឡាក់​ឆុង​ទាំង​៩​នេះ​មាន​រាសី​ឡើង​ខ្ពស់ត្រដែត មាន​តែ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ស្រលាញ់​រាប់អាន សាទរ​រាល់​រឿងរ៉ាវ​ដែល​លោក​អ្នក​បាន​និង​កំពុង​បំពេញ និង មាន​តែ​មនុស្ស​ល្អ​ៗ​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់​កាលៈទេសៈ​។ ចំណែក​លាភ​សំណាង មាស ប្រាក់ សូម​ឲ្យ​មាន​ចាយ​បរិបូណ៌​ណែន​ៗ​ហោប៉ៅ ហៀរ​ៗ​ដៃ​។

មានដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​សុខ​ចម្រើន ពើបប្រទះ​តែ​រឿង​សប្បាយ​ៗ បើ​មាន​សត្រូវ​មក​ពីមុខ សូម​ឱ្យ​រំលង មក​ពីក្រោយ​ខ្នង សូម​ឱ្យ​វិនាស​អន្តរាយ​ទៅ បើ​មាន​អ្នក​ប៉ង​អាក្រក់ សូម​ឱ្យ​អំពើ​បាប​នោះ​ធ្លាក់​ទៅ​លើ​អ្នក​នោះ​វិញ​ចុះ​។ សូម​ឲ្យ​ជីវិត​គ្រួសារ​ម្ចាស់​ឆ្នាំ​ទាំង​៩​ជួប​តែ​ស្នាមញញឹម និង​ពោរពេញ​ទៅ​ដោយ​សុភមង្គល​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​ជួប​តែ​លាភ​ធំ សំណាង​ធំ លុយ​ធំ រស់នៅ​ប្រកបដោយ​សុខសួស្តី​តរៀង​ទៅ ។