ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៨​នាក់​ត្រូវ​បាន​លើកលែងទោស និង​ប​ន្ឋូ​រ​បន្ថយទោស

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ទណ្ឌិត​ដែល​កំពុង​តែ​អនុវត្ត​ទោស​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​៧​នាក់​ត្រូវ​បាន លើកលែងទោស និង​១​នាក់​ត្រូវ​បា​នប​ន្ឋូ​រ​បន្ថយទោស​រយៈពេល​៩​ខែ ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​២០​នៃ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​​របស់​សម្តេចតេជោ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០១៩ នៅ​ព​ន្ឋ​នាគារ​ខេត្ត​…

ខេត្តក្រចេះ​៖ ទណ្ឌិត​ដែល​កំពុង​តែ​អនុវត្ត​ទោស​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​៧​នាក់​ត្រូវ​បាន លើកលែងទោស និង​១​នាក់​ត្រូវ​បា​នប​ន្ឋូ​រ​បន្ថយទោស​រយៈពេល​៩​ខែ ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​២០​នៃ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​​របស់​សម្តេចតេជោ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០១៩ នៅ​ព​ន្ឋ​នាគារ​ខេត្ត​ ។

ប្រធាន​ព​ន្ឋ​នាគារ​ខេត្តក្រចេះ​លោក ក្វា សា​រ៉​ន បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ដែរ​ថា ទណ្ឌិត​ដែល ត្រូវ​បាន​ព្រះ
មហាក្សត្រ​ចេញ​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស និង​ប​ន្ឋូ​រ​បន្ថយទោស​ទាំងអស់​នេះ កន្លង​មក​ការ​អនុវត្ត​ទោស​របស់​ពួក​គេ​នៅ​ក្នុង​ព​ន្ឋ​នាគារ​ខេត្ត​គឺ​សុ​ទ្ឋ​តែ​មាន​កិរិយា​មាយា​ទ​ល្អ​។

ដោយ​លោក​បាន​បញ្ជាក់​ថា សព្វថ្ងៃ​ព​ន្ឋ​នាគារ​ខេត្តក្រចេះ មាន​ទណ្ឌិត​និង​ពិ​រុ​ទ្ឋ​ជន​ចំនួន ៥៧៧​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៨១​នាក់​។

ជាមួយ​គ្នា​នេះ នៅ​ក្នុង​ព​ន្ឋ​នាគារ សព្វថ្ងៃ​ក៏​មានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នក​ជាប់ ទោស​មាន​៤​មុខ​ជំនាញ ក្នុង​នោះ​រួម​មាន ១-​ការ​រៀន​អក្ខរកម្ម ២-​កាត់ដេរ ៣-​រៀន​កុំព្យូទ័រ និង ៤-​ផ្សា​ដែក​។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក កែវ សុ​ជាតិ ដែល​បាន​អញ្ជើញ​ក្នុង​ពិធី​លើក លែង​ទោស​ដល់​ទណ្ឌិត​នៅ​ក្នុង​ព​ន្ឋ​នាគារ​ខេត្ត បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ទណ្ឌិត​ដែល កំពុង​តែ​អនុវត្ត​ទោស​នៅ​ក្នុង​ព​ន្ឋ​នាគារ ត្រូវ​ខិតខំ​បន្ត​អប់រំ​កែប្រែ​ខ្លួន ផ្លាស់​ប្តូរ​ឥរិយា​បទ​ដែល​ធ្លាប់តែ​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​សង្គម​។

លោក​ព្រះរាជា​អាជ្ញារ​ក៏​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​ទណ្ឌិត​ដែល​ត្រូវ​បាន​លើកលែង​ឲ្យ​មាន​សេរីភាព​វិញ ត្រូវ​ខិតខំ​កែខ្លួន​បន្ថែម​មាន​អាជីព​ការងារ​ឲ្យ​បាន ច្បាស់លាស់ ដើម្បី​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​សេចក្តី​ថ្លៃថ្នូរ នៅ​ក្នុង​សង្គម​ដែល​កំពុង​តែ​អភិវឌ្ឍន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ