ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ធី​3​យ៉ាង​កាត់​បន្ថយ​ការ​ប្រើ​ទូរស័ព្ទ ងាក​មក​កាន់​សៀវភៅអាន

5 ឆ្នាំ មុន

កាលពីឆ្នាំ២០១៨ ជា​ឆ្នាំ​ដែល​មានការ​ពិភាក្សា​ពី​ផល​ប៉ះពាល់​របស់​ស្មា​ត​ហ្វូ​ន​ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ចាប់ផ្តើម​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​កាត់​បន្ថយ​ពេល​ចំណាយ​លើ​ទូរស័ព្ទ ។ ខាងក្រោម​ជា​វិធី​ងាយ​ៗ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​នេះ និងងាកទៅកាន់សៀវភៅអានវិញ ៖ ១. យល់​ដឹង​ពី​ពេល​ដែល​អ្នក​ចំណាយ​លើ​ទូរស័ព្ទ ប្រសិនបើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ទម្លាប់ អ្នក​គួរ​ដឹង​សិន​ថា​តើ​អ្នក​កំពុង​តែ​ចំណាយ​ពេលវេលា​ប៉ុន្មាន​លើ​ទូរស័ព្ទ​របស់​អ្នក…

កាលពីឆ្នាំ២០១៨ ជា​ឆ្នាំ​ដែល​មានការ​ពិភាក្សា​ពី​ផល​ប៉ះពាល់​របស់​ស្មា​ត​ហ្វូ​ន​ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ចាប់ផ្តើម​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​កាត់​បន្ថយ​ពេល​ចំណាយ​លើ​ទូរស័ព្ទ ។ ខាងក្រោម​ជា​វិធី​ងាយ​ៗ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​នេះ និងងាកទៅកាន់សៀវភៅអានវិញ ៖

១. យល់​ដឹង​ពី​ពេល​ដែល​អ្នក​ចំណាយ​លើ​ទូរស័ព្ទ

ប្រសិនបើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ទម្លាប់ អ្នក​គួរ​ដឹង​សិន​ថា​តើ​អ្នក​កំពុង​តែ​ចំណាយ​ពេលវេលា​ប៉ុន្មាន​លើ​ទូរស័ព្ទ​របស់​អ្នក និង​តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ពេល​ដែល​អ្នក​ប្រើ​វា ។

អ្នក​នាង Catherine Price ដែល​ជា​អ្នកនិពន្ធ​សៀវភៅ How to Break Up With Your Phone បាន​និយាយ​ថា «​ពេល​ដែល​អ្នក​ឈោង​ដៃ​ទៅ​កាន់​ទូរស័ព្ទ​របស់​អ្នក សាកល្បង​សូរ​ថា តើ​អ្នក​ប្រើ​វា​ដើម្បី​អ្វី? ហេតុ​អ្វី​ត្រូវ​ប្រើ​ពេល​នេះ?» ។

តើ​អ្នក​កំពុង​តែ​ធ្វើ​អ្វី?តើ​អ្នកមាន​កិច្ចការ​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ចប់​ទេ? តើ​អ្នក​ប្រើ​ទូរស័ព្ទ​ព្រោះ​អ្នក​កំពុង​តែ​ធុញ ឬ​អ្នក​កំពុង​ទទួល​រង​សម្ពាធ​ពី​សង្គម? តើ​អ្នក​អាច​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​ប្រើ​ទូរស័ព្ទ​របស់​អ្នក​ទេ?

អ្នក​នាង Price បាន​និយាយ​ថា ទូរស័ព្ទ​អាច​ជា​ថ្នាំ​ញៀន​ឌី​ជី​ថ​ល​ដែល​ពួក​យើង​ប្រើ​ដើម្បី​ទទួល​បាន​ភាព​សប្បាយ​រីករាយ ឬ​ជៀសវាង​អារម្មណ៍មិនល្អ ឬ​ការ​ឈឺចាប់​ណាមួយ​។ ការ​ដឹង​ពី​គោលបំណង​ក្នុង​ការ​ប្រើ​ទូរស័ព្ទ​អាច​ជួយ​ឲ្យ​អ្នក​យល់​ដឹង​បន្ថែម​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ដែរ​។

២. ដឹង​ច្បាស់​ពី​គោលដៅ​ខ្លួន

អ្នក​ត្រូវ​តែ​គិត​ថា​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​គឺជា​រឿង​ល្អ និង​មិនមែន​ជា​ការ​ហាមឃាត់​ទេ​ ។ តើ​អ្នក​ចង់​ចំណាយ​ពេលវេលា​ច្រើន​ជាង​មុន​ដើម្បី​អាន ឬ​សាកល្បង​រៀន​ជំនាញ​ផ្សេង​ៗ​? អ្នក​ប្រហែលជា​ចង់​កាត់​បន្ថយ​ការ​ចំណាយពេល​លើ​ទូរស័ព្ទ​ព្រោះតែ​ឥទ្ធិពល​អវិជ្ជមាន​របស់​វា ដូច​ជា​ការ​មាន​អារម្មណ៍​ថា​អាយុ​ខ្លី​ជាង​មុន ឬ​ឆាប់​ភ័យ​ជាង​មុន ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​វា​កាន់តែ​ល្អ​ជាង​នេះ​ទៅ​ទៀត​ប្រសិនបើ​អ្នកដឹង​ថា​តើ​អ្នក​នឹង​ប្រើ​ពេលវេលា​ដែល​នៅ​ទំនេរ​លើ​អ្វី​។

៣. ប្រើ​ទូរស័ព្ទ​ដើម្បី​កាត់​បន្ថយ​ពេល​លើ​ទូរស័ព្ទ

កម្មវិធី​ផ្សេង​ៗ​ដូច​ជា Screen Time និង Digital Well Being អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​ក្នុង​ការ​កាត់​បន្ថយ​ពេល​លើ​ទូរស័ព្ទ​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ ដូច​ជា​ការ​ប្រើ Instagram តែ ៣០​នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ