ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះឡាន​ទាំងអស់​ដាច់ខាត​ត្រូវ​តែ​ចេះ​វិធី​សន្សំ​សាំង​ទាំង​5​នេះ

5 ឆ្នាំ មុន

តម្លៃ​ប្រេងសាំង​ចុះថោក គឺជា​រឿង​ល្អ​ដែល​អាច​ជួយ​សន្សំ​សំចៃ​ដល់​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ តែ​ប្រសិនបើ​អ្នក​អាច​សន្សំ​ការ​ស៊ីសាំង​ទៀត​នោះ​គឺ​កាន់តែ​ល្អ ។ ខាងក្រោម​នេះ​គឺជា​វិធី​ទាំង​៥​ដែល​អាច​ជួយ​ឱ្យ​រថយន្ត​របស់​លោក​អ្នក​ស៊ីសាំង​តិច​ជាង​មុន ៖ ១-​កាត់​បន្ថយ​ការ​ចាញ់​ខ្យល់ តើ​អ្នក​ឆ្ងល់​ដែរ​ឬ​អត់ថា ហេតុ​អ្វី​បានជា​រថយន្ត​ប្រណាំង​មាន​កម្ពស់​ទាប​ៗ​ស្ទើរតែ​ស្មើ​ដី? នេះ​ក៏​ព្រោះតែ​គេ​ចង់​កាត់​បន្ថយ​ការ​ចាញ់​ខ្យល់…

តម្លៃ​ប្រេងសាំង​ចុះថោក គឺជា​រឿង​ល្អ​ដែល​អាច​ជួយ​សន្សំ​សំចៃ​ដល់​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ តែ​ប្រសិនបើ​អ្នក​អាច​សន្សំ​ការ​ស៊ីសាំង​ទៀត​នោះ​គឺ​កាន់តែ​ល្អ ។ ខាងក្រោម​នេះ​គឺជា​វិធី​ទាំង​៥​ដែល​អាច​ជួយ​ឱ្យ​រថយន្ត​របស់​លោក​អ្នក​ស៊ីសាំង​តិច​ជាង​មុន ៖

១-​កាត់​បន្ថយ​ការ​ចាញ់​ខ្យល់

តើ​អ្នក​ឆ្ងល់​ដែរ​ឬ​អត់ថា ហេតុ​អ្វី​បានជា​រថយន្ត​ប្រណាំង​មាន​កម្ពស់​ទាប​ៗ​ស្ទើរតែ​ស្មើ​ដី? នេះ​ក៏​ព្រោះតែ​គេ​ចង់​កាត់​បន្ថយ​ការ​ចាញ់​ខ្យល់ និង​បង្កើន​ការ​ទប់​លំនឹង​រថយន្ត ។

ការ​ចាញ់​ខ្យល់​គឺ​ពិតជា​ជម្រុញ​ឱ្យ​ម៉ាស៊ីនរថយន្ត​របស់​អ្នក​ប្រឹង​ខ្លាំង​ជាង​ធម្មតា​ដែល​ធ្វើ​ឱ្យ​មានការ​ស៊ីសាំង​កាន់តែ​ច្រើន ។ ដូចនេះ​សូម​បិទ​កញ្ចក់ និង​យក​អ្វី​ៗ​មាន​លើដំបូល​រថយន្ត​ចេញ ពេល​ដែល​មិន​ត្រូវការ ។

២-​បើក​ល្បឿន​មិន​កញ្ឆក់

អ្នក​ត្រូវ​តែ​ប្រយ័ត្ន ហើយ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចៀសវាង​ការ​ជាន់​ហ្វ្រាំង​ភ្លាម​ៗ ។ ការ​ជាន់​ហ្វ្រាំង​បែប​នេះ​គឺ​ធ្វើ​ឱ្យ​រថយន្ត​របស់​អ្នក​ប្រឹង​ម៉ាស៊ីន​អត់​ប្រយោជន៍​តែ​បែរជា​ត្រូវ​ឈប់​ទៅ​វិញ ។

៣-​ពិនិត្យ​មើល​សំបក​កង់

សប់​កង់​អស់​ថ្លៃ​ត្រឹម​១​ដុល្លារ​ចំពោះ​កង់​ទាំង​៤​គ្រាប់ តែ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​សន្សំ​សំចៃ​សាំង ។ ពេល​ខ្យល់​ក្នុង​កង់​មិន​គ្រប់​ម៉ាស៊ីនរថយន្ត​ត្រូវ​ប្រឹង​លើស​ធម្មតា ។ ដូចនេះ​យើង​ត្រូវ​សប់​ឱ្យ​តឹង​ល្អ​តាម​ការ​កំណត់ ។

៤-​កាត់​បន្ថយ​ទម្ងន់

តើនរ​ណាខ្លះ​ចូល​ចិត្ត​យក​រថយន្ត​ធ្វើ​ជា​ផ្ទះ​ចល័ត? មិន​ថា ខោអាវ សៀវភៅ ដប​ទឹក ឬ អ្វី​ៗ​ផ្សេង​ទៀត​គឺ​សុទ្ធតែ​មាននៅ​ក្នុង​រថយន្ត​ទាំងអស់ ។ ប្រសិនបើ​ចង់​សន្សំ​សាំង​សូម​យក​វា​ចេញ​ទៅ​ព្រោះថា ទម្ងន់​គឺជា​សត្រូវ​របស់​ល្បឿន​ ។

៥-​បើករថយន្ត​លេខ​ដៃ

គេ​រក​ឃើញ​ថា រថយន្ត​លេខ​អូ​តូ​មាន​កម្រិត​ស៊ីសាំង​ជាង​រថយន្ត​លេខ​ដៃ ប្រហែល ១០%​ទៅ​១៥% ។ នេះ​គឺជា​ធម្មជាតិ​របស់​វា​ទៅ​ហើយ ប្រសិនបើ​យើង​យក​រថយន្ត​ម៉ូ​ដែល​ពីរ​ដូច​គ្នា មក​ប្រៀបធៀប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ