ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota ចាប់ដៃ Panasonic ផលិត​អា​គុយ​ឡាន​អគ្គិសនី​លើស​មុន​50​ដង​ប្រជែង​ចិន

5 ឆ្នាំ មុន

ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Panasonic គ្រោង​នឹង​ដាក់​ទុន​រួម​គ្នា​មួយ​នៅ​ឆ្នាំ​2020 ដើម្បី​ផលិត​អា​គុយ​សម្រាប់​រថយន្ត​អគ្គី​ស​នី ដើម្បី​ប្រកួតប្រជែង​បន្ថែម​ទៀត​លើ​តម្លៃ និង​ទំហំ​ជាមួយ​នឹង​ការ​កើនឡើង​នូវ​គូប្រជែង​ចិន នៅ​ក្នុង​វិស័យ​សំខាន់​សម្រាប់​អនាគត​នៃ​ឧស្សាហកម្ម​រថយន្ត…

ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Panasonic គ្រោង​នឹង​ដាក់​ទុន​រួម​គ្នា​មួយ​នៅ​ឆ្នាំ​2020 ដើម្បី​ផលិត​អា​គុយ​សម្រាប់​រថយន្ត​អគ្គី​ស​នី ដើម្បី​ប្រកួតប្រជែង​បន្ថែម​ទៀត​លើ​តម្លៃ និង​ទំហំ​ជាមួយ​នឹង​ការ​កើនឡើង​នូវ​គូប្រជែង​ចិន នៅ​ក្នុង​វិស័យ​សំខាន់​សម្រាប់​អនាគត​នៃ​ឧស្សាហកម្ម​រថយន្ត ។

ការ​វិនិយោគ​នេះ​ដែល​ក្រុមហ៊ុន Toyota នឹង​កាន់កាប់​ភាគហ៊ុន 51% ជាមួយ​ក្រុមហ៊ុន Panasonic ដែល​ជា​ម្ចាស់​ភាគហ៊ុន​ផ្សេង​ទៀត​នឹង​ត្រូវ​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ ។ ក្រុមហ៊ុន Panasonic នឹង​ប្តូរ​ទីតាំង​ផលិត​អា​គុយ​ចំនួន​5​កន្លែង នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​ទៅ​ឱ្យ​ក្រុមហ៊ុន​ភាគហ៊ុន​ថ្មី​នេះ ទោះបីជា​រោងចក្រ​របស់​ខ្លួន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្រោម​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla របស់​អា​មេ​រិ​ក​ក៏​ដោយ ។

នៅ​ដើមឆ្នាំ​2020 ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Panasonic នឹង​ធ្វើការ​ស្រាវជ្រាវ​ផលិត​អា​គុយ​ឱ្យ​បាន​ច្រើន​ជាង​សព្វ​ថ្ងៃនេះ​50​ដង ដើម្បី​ឱ្យទាន់​នឹង​តម្រូវការ​របស់​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ថ្ងៃ​មុខ ។

ផែនការ​នេះ​គឺ​ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន Mazda Motor ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន Toyota លើ​បច្ចេកវិទ្យា​រថយន្ត​អេ​ឡិច​ត្រូ​និក និង សម្រាប់​ក្រុមហ៊ុន​ជា​ដៃជើង​របស់ Toyota (Daihatsu Moto និង ក្រុមហ៊ុន Subaru) ។ ក្រុមហ៊ុន​បង្កើត​មក​ពី​ភាគហ៊ុន​ថ្មី​នេះ នឹង​ជម្រុញ​ឱ្យ​ក្រុមហ៊ុន Honda Motor ដែល​ប្រើប្រាស់​អា​គុយ​របស់ Panasonic សម្រាប់​រថយន្ត Hybrid ងាក​មក​ប្រើប្រាស់​អា​គុយ​ប្រភេទ​ថ្មី ។

ក្រុមហ៊ុន Toyota ក៏​នឹង​បង្កើត​ក្រុមការងារ ដើម្បី​បង្កើត​អា​គុយ​ជំនាន់​ថ្មី​ផង​ដែរ ដែល​ជា​កិច្ចការ​មួយ​តម្រូវ​ឱ្យ​មានការ​ចំណាយ​ប្រាក់​ច្រើន និង​ជំនាញ​បច្ចេកទេស​សំខាន់​ៗ ។ គម្រោង​នឹង​រួម​បញ្ចូល​ការ​ផលិត​ថ្ម​អាលុយមីញ៉ូម ដែល​មាន​សមត្ថភាព​ខ្ពស់ និង​ជា​តម្រូវការ​សម្រាប់​ការ​កែ​លម្អ​រថយន្ត​អគ្គិសនី និង​មាន​សុវត្ថិភាព​ជាង​ជម្រើស​ដែល​មាន​ស្រាប់ ។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​នៅ​ឆ្នាំ​2017 ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​នៅ​ក្នុង​វិស័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ