ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ជាង១០លើក…លើកូនស្រីបង្កើត​​​ខ្លួ​ន​​ឯង​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​បុរសម្នាក់​​​​​ត្រូវ​កម្លាំង​​នគរបាល​ស្រុក​សំបូរ​ចុះទៅ​ឃាត់​ខ្លួន ​ក្រោយ​​​បែកធ្លាយ​​​រឿង​ចាប់រំលោភ​លើ​កូនស្រី​បង្កើត​​របស់ខ្លួន​មិន​ទាន់​គ្រប់​អាយុ​ម្នាក់បាន​​ស​ម្រេច​​រហូត​ជាង​១០​លើក​ឯណោះ ​។​ ជនសង្ស័យរូបនេះ ​ឈ្មោះឆេ​ន សុភាព អាយុ​៥៣​ឆ្នាំ…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​បុរសម្នាក់​​​​​ត្រូវ​កម្លាំង​​នគរបាល​ស្រុក​សំបូរ​ចុះទៅ​ឃាត់​ខ្លួន ​ក្រោយ​​​បែកធ្លាយ​​​រឿង​ចាប់រំលោភ​លើ​កូនស្រី​បង្កើត​​របស់ខ្លួន​មិន​ទាន់​គ្រប់​អាយុ​ម្នាក់បាន​​ស​ម្រេច
​​រហូត​ជាង​១០​លើក​ឯណោះ ​។​ ជនសង្ស័យរូបនេះ ​ឈ្មោះឆេ​ន សុភាព អាយុ​៥៣​ឆ្នាំ រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​កាលពី​​ថ្ងៃ​ទី​២២ មក​រា​ ។

សេចក្តីរាយការណ៍បន្តថា ការ​ឃាត់​ខ្លួន​គឺធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​ ​ដែលត្រូវជាម្តាយ​កូន​ស្រី​រងគ្រោះ​អាយុ១៣ឆ្នាំ ដែល​ជា​កូនស្រី​ពៅ​ ក្នុង​ចំណោម​បងប្អូន​៣​នាក់ (​ស្រី​២​នាក់) ​។ ​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ គឺ​ជា​ស្ត្រី​មេម៉ាយ​ ​មានកូន​២​នាក់ ស្រី​១​នាក់​ប្រុស​១​នាក់​ ។ ហើយ​​គាត់បានមក​យក​បុរស​សង្ស័យ​ខាងលើ ដោយ​បាន​កូនស្រី​ម្នាក់ទៀត ដែល​ជា​​​រង​គ្រោះនេះ ​។

​​នគរបាល​បាន​ស្រង់សម្តី​​កូនស្រី​​រង​គ្រោះ​​ថា កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​ នៅ​ពេល​​ម្តាយ​​ជាប់រវល់​មក​មើលថែ​បងស្រី​ដែល​​សម្រាលកូននៅ​ខេត្តកំពង់ចាម​ ឪ​ពុកនាង​បានមក​​ចាប់នាងរំលោភ​​រហូតបាន​សម្រេច ​។ នាងបន្ត​​ថា រាល់​ការ​ធ្វើ​សកម្មភាព​ចាប់រំលោភ ​ឪ​ពុក​​តែងតែ​គំរាម​សម្លាប់​នាងជានិច្ច ប្រសិន
បើ​នាង​ហ៊ាន​យក​រឿង​នេះ​​ទៅ​ប្រាប់​​ម្តាយ ​ឬ​នរ​​ណា​ផ្សេង​ទៀត ​។

ប៉ុន្តែ​នៅ​​ថ្ងៃ​ទី​១៤ មក​រា​ ខណៈ​​ជនសង្ស័យ​​​​ទៅ​ចូលរួម​មង្គលការបងប្អូន​នៅ​ខេត្ត​រតនគីរី នាង​ក៏​បាន​យក​រឿង​ទាំង​​នេះប្រាប់​​ម្តាយ ទើបដឹងនិងមកពាក្យ​មក​នគរបាល​មូលដ្ឋានឱ្យ​​ជួយ​អន្តរាគមន៍​តែម្តង ។ ជន​សង្ស័យ​​​ជាឪពុកបង្កើតបាន​​សារភាព​​​ថា «រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​ខ្លួនឯង ​ដូច​​​​ដែល​កូន​បាននិយាយមែន» ។

អត្ថបទសរសេរ ដោយ